កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នេះបានអញ្ជើញពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរ និងបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ នៅឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ។ ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន បានថ្លែងថា វេទិកាផ្សព្វផ្សាយ...
តំណាងក្រុមបាល់ទះ ដំរីសៀមរាប ថាការយកឈ្នះលើក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ២-០ (សិត) នេះគឺដូចទៅនឹងការរំពឹងទុកមុនប្រកួតអីចឹង ដោយសារតែក្រុមដៃគូប្រកួតនៅស្ទើរច្រើនចំណុចកាលពីម្សិលមិញនេះ។ កីឡាករ គង់ សុបាន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា ក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម គឺនៅស្ទើរច្រើនដូចជា ការចាប់សេវា ការធ្វើរនាំង(បាំង) និងការម៉ាត់ផ្ដាច់ជាដើម។ ហេតុនេះហើយទើបក្រុមខ្លួនអាចឈ្នះដាច់ ២-០ (សិត) នេះតែម្ដង។...
ភ្នំពេញ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ខេត្តកណ្ដាលទទួលបាន ជ័យលាភីពានរង្វាន់លេខ១ ក្នុងការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) ។ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្តកណ្តាល នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី៨ ខែធ្នូ លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា កន្លងមកក្រុមការងារចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់...
Cambodia Digital Awards 2022, the largest national ICT award ceremony was successfully held on December 6th at the Royal Train Square. This...
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា-កូឡុំប៊ី បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិកាទេសចរណ៍ និងជួយគ្នាទៅវិញទៅមក ក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ ធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននោះ ភាគីកូឡុំប៊ីបានស្នើឱ្យភាគីកម្ពុជា ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ។ ការស្នើរបស់ភាគីកូឡុំប៊ីបែបនេះ ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ កាលពីពេលថ្មីៗនេះ នៅទីក្រុងបូហ្គូតា ដោយភាគីកម្ពុជាមាន លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេសកម្ពុជា និងភាគីកូឡុំប៊ីមានលោក...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចប់សមយុទ្ធលើអាកាសរួមគ្នាជាមួយកងកម្លាំងអាកាស និងអវកាសបារាំង ហៅកាត់ (FASF) និងកងទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ាណេ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសមយុទ្ធដែលគេហៅថា Eastern Breeze នាវាផ្ទុកយន្តហោះ Charles de...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់២៥នាក់ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រតិបត្តិការទូទាំងប្រទេសក្រោយ រកឃើញថាពួកគេកំពុងរៀបចំផែនការ ធ្វើរដ្ឋប្រហារដើម្បីទំលាក់រដ្ឋាភិបាលកាន់អំណាច។ ក្រុមដែលជាភាគច្រើនជាអតីតក្រុមស្តាំនិយម និងអតីតមន្ត្រីយោធាផងត្រូវបានគេ ដឹងដែរថាបានរៀបចំព្រឹត្តិការណ៍មួយដែលនឹងមានឈ្មោះថា Day X ដើម្បីអាចចូលទៅលុកលុយនៅក្នុង អគាសភាជាតិ ដើម្បីដណ្តើមយកអំណាចពីរដ្ឋាភិបាល។ ក្នុងចំណោមនោះបុរសដែលមានឈ្មោះថា Heinrich XIII ពីត្រកូលគ្រួសារដ៏ចំណាស់មួយត្រូវបានគេចោទប្រកាន់ថាគឺជាអ្នកនៅពីក្រោយនិងមនុស្សសំខាន់បំផុតនៃកិច្ចផែនការរៀបចំលើកនេះខណៈ ដែលក្រុមនេះនៅតែបន្តបដិសេធមិនព្រមទទួលយការចោទប្រកាន់នេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ថ្លែងទៅកាន់ក្រុមប្រឹក្សានៃអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធមនុស្សកាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការឆ្លើយតបទៅនឹងសំណួរអំពីស្ថានភាពនៃប្រតិបត្តិការយោធារុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីខែកុម្ភៈ។ លោកប្រធានាធិបតីរុស្សីរូបបានលើកឡើងថា ប្រតិបត្តិការយោធាក្នុងអ៊ុយក្រែន នឹងចំណាយពេលបន្ថែមទៀត ក្នុងពេលនេះពីព្រោះថា រុស្សីចាំបាច់ត្រូវតែទទួលបានជោគជ័យ ទៅលើអ្វីដែលខ្លួនចង់បានជាមុនសិនដែល វាត្រូវការចំណាយពេលហើយទោះបីជាយ៉ាងណាក្តីចំណុចខ្លះរុស្សី គឺបានទទួលលទ្ធផល គាប់ប្រសើររួចទៅហើយ។ លោក Putin បានថ្លែងបែបនេះថា៖ ជាការពិតណាស់ប្រតិបត្តិការនេះប្រហែលជាត្រូវការពេលវេលា ដំណើរការយូរបន្តិច។សង្គ្រាមដែលចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមគាំទ្រពីក្រោយក្រុមជាតិនិយមដើម្បីធ្វើរដ្ឋប្រហារនៅក្នុងទីក្រុងគៀវ...
ភ្នំពេញ : កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមីនា ឆ្នាំ ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាលដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនិងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិនិងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល។ កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី...
បរទេស៖ យោធាអាមេរិកគ្រោងនឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ដោយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រកាសពីការដាក់ពង្រាយកងទ័ព និងយានជំនិះថ្មី ខណៈពេលដែលចោទប្រកាន់ប្រទេសចិនថា បានធ្វើឱ្យខូចដល់ “សន្តិភាព និងស្ថិរភាព” នៅក្នុងតំបន់។ គម្រោងពង្រីកវត្តមានយោធានេះកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានបរិហារទីក្រុងវ៉ាស៊ីនតោនចំពោះការលើកកម្ពស់ “ការរីកសាយភាយនុយក្លេអ៊ែរ” ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយទីក្រុងកង់បេរ៉ាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាង...