គៀវ៖ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន បានចាប់ផ្តើមដំណើរការដើម្បីទាញយក និងសាកល្បងប្រព័ន្ធថាមពលរបស់ខ្លួនដោយឯករាជ្យពីបណ្តាញចែកចាយជាមួយរុស្ស៊ី និងបេឡារុស្ស ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់លោក ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមមន្ត្រីថាមពលកំពូលអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Farid Safarov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយ Kyiv Post កាលពីថ្ងៃអង្គារថា អ៊ុយក្រែន គឺជាផ្នែកមួយនៃបណ្តាញថាមពលរួមជាមួយប្រទេសរុស្ស៊ី បេឡារុស្ស និងម៉ុលដាវ៉ា...
ភ្នំពេញ៖ អបអរសាទរដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ទទួលបានពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ២០២២ (Cambodia Digital Award 2022) រៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សោភ័ណភាពទីក្រុង ជាកត្តាសំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ច របស់បងប្អូន ប្រជាពលរដ្ឋឲ្យបានប្រសើរមួយកម្រិតទៀត ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានប្ដេជ្ញា នឹងខិតខំកែលម្អ រៀបចំសោភ័ណភាព ទីប្រជុំឲ្យមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ ក្នុងឱកាស ចុះពិនិត្យការរៀបចំកែលម្អ ទីប្រជុំជន...
ណៃរ៉ូប៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សជាង៨០.០០០ក់បានមកដល់ជំរុំជនភៀសខ្លួន Dadaab ភាគឦសាននៃប្រទេសកេនយ៉ា ដោយសារអសន្តិសុខដែលកំពុងបន្ត និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។ អង្គការ UNHCR បានឲ្យដឹងថា ភាគច្រើននៃជនភៀសខ្លួនបានមកដល់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ។ អង្គការ UNHCR...
ភ្នំពេញ៖បន្ទាប់ពីការវាយតម្លៃរួច គណៈកម្មការដាក់ពិន្ទុ បានស្វែងរកក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន ៣ ក្រុមដើម្បីទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប ៩០ លានរៀល ក្នុងកម្មវិធី នវានុវត្តន៍បញ្រ្ចាសរដូវកាលទី២។ កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី២នេះ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលតម្រូវឱ្យក្រុមហ៊ុនធំៗដៃគូដូចជា ធនាគារជាដើម កំណត់បញ្ហាផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន ដែលខ្លួនកំពុងប្រឈមមកឱ្យសហគ្រិន នវានុវត្តជន ជាអ្នករកនវានុវត្តន៍ដំណោះស្រាយលើបញ្ហាទាំងនោះ។ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថ្ងៃពុធថា មនុស្សចំនួន២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅគ្រាដែលជនសង្ស័យជាសកម្មប្រយុទ្ធម្នាក់កាន់កាំបិត និងបានបំផ្ទុះខ្លួនឯងភ្លាមៗ បន្ទាប់ពីបានចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Bandung ។ ចំពោះការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមិនទាន់មានការបង្ហាញអំពីហេតុផលដែលអាចកើតមាននៅឡើយ ។ លោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាកាសយានដ្ឋានរុស្ស៊ីទី៣ត្រូវបានដុតបំផ្លាញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានបង្ហាញសមត្ថភាពថ្មីដែលអាចជ្រាបចូលបានរាប់រយគីឡូម៉ែត្រចូលទៅក្នុងលំហអាកាសរុស្ស៊ី ជាមួយនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ ។ មន្ត្រីនៅក្នុងទីក្រុង Kursk របស់រុស្ស៊ី បានឲ្យដឹងថា ចម្ងាយប្រហែល៩០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនអ៊ុយក្រែន បានបញ្ចេញរូបភាពនៃផ្សែងខ្មៅពីលើអាកាសយានដ្ឋាន បន្ទាប់ពីការវាយប្រហារចុងក្រោយកាលពីថ្ងៃអង្គារ ។ អភិបាលខេត្តបានលើកឡើងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប) តាមមណ្ឌលប្រឡងរា ជធានី-ខេត្ត បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅរាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះ បានបញ្ជាក់ថា «គិតត្រឹមម៉ោង២រសៀលថ្ងៃទី០៧ ខែធ្នូ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះអោយបានទាបបំផុត។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ...
(ភ្នំពេញ) ថ្ងៃទី07 ខែធ្នូ ឆ្នាំ២០២២ ៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។ តាមរយៈសេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖...