ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នារសៀលថ្ងៃទី១ នៃដំណើរការសំណេរវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៥ ធ្នូ នេះ បញ្ជាក់ថា «វិញ្ញាសានៅរសៀលថ្ងៃទី១ នៃដំណើរការសំណេរមាន ២មុខវិជ្ជាគឺ...
តាមដំណឹងពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនឱ្យដឹងថា នៅវេលាម៉ោង 20 និង ០9 នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ កាប៊ីនវិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-14 របស់ប្រទេសចិនបានចុះចតលើដីដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង Jiuquan ។ អវកាសយានិកបីរូប Chen Dong លោកស្រី Liu Yang...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជាបើកចំហ សម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថា ទីផ្សារសកលលោកបើកចំហ សម្រាប់ផលិតផលរបស់កម្ពុជា ។ ក្នុងកាសទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅភ្នំពេញនាថ្ងៃទី៤ ធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត...
ភ្នំពេញ ថ្ងៃទី 3 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer...
បរទេស៖ សេតវិមានបានថ្កោលទោសអតីតប្រធានាធិបតី គឺលោក Donald Trump បន្ទាប់ពីលោក Trump បានអំពាវនាវឱ្យ “បញ្ចប់” រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Trump បានធ្វើការអត្ថាធិប្បាយនៅក្នុងការបង្ហោះទៅកាន់គណនី Truth Social របស់លោកកាលពីថ្ងៃសៅរ៍...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានកាលពីថ្ងៃអាទិត្យថា ដើម្បីអាចប្រកួតប្រជែងជាមួយឧស្សាហកម្មបៃតងដែលឧបត្ថម្ភដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាន គឺ សហភាពអឺរ៉ុបត្រូវតែ “ចាត់វិធានការ” និងបង្កើនជំនួយរដ្ឋដល់ក្រុមហ៊ុនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បានចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី Joe Biden នៅក្នុងខែសីហា,...
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ។ អ្នកនាំពាក្យបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងក្រោយបញ្ចប់ការប្រឡងភ្លាមៗនាព្រឹកថ្ងៃ៥ ធ្នូថា ក្នុងនោះបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ បានគោរពបទបញ្ញត្តិតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៦។ ក្រសួង-ស្ថាប័នទាំង៦នោះរួមមាន៖ ក្រសួងមហាផ្ទៃ,...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើការផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក (Vape) តាមបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យធ្លាក់ទៅក្នុងការញៀនផលិតផលថ្មីនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី៥ ធ្នូ បានឱ្យដឹងថា «ខណៈដែលការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬគេតែងស្គាល់ថាវេប (Vape) នៅតែបន្តកើតមាន តាមរយៈបណ្តាញព័ត៌មានសង្គម...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ក្រោយជនអគតិមួយចំនួន បង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាម សមាជិក-សមាជិការបស់ខ្លួន ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ផ្ញើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន...
វិស័យបម្រើសេវាអតិថិជន (Customer Engagement) និងការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្ត (AI) នៅកម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ដោយសារកិច្ចសហការរវាងក្រុមហ៊ុន Exotel ដែលជាភ្លែតហ្វមបម្រើសេវាអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន ជាមួយនិងក្រុមហ៊ុន Ezecomដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅប្រទេសកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរូយ៉ាល់គ្រុប។ កិច្ចសហប្រតិបត្តិការនេះ មានការរំពឹងទុកថានឹងជំរុញប្រសិទ្ធភាពប្រតិបត្តិការទូទៅ និងរក្សាអតិថិជនសម្រាប់ក្រុមហ៊ុនក្នុងស្រុក ជំរុញឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរការទំនាក់ទំនងអតិថិជនរបស់ពួកគាត់ទៅជាការប្រើ សេវាខ្លោដឯកជនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្លាស់ប្តូរទៅកាន់សេវាខ្លោដនេះ ក្រុមហ៊ុនក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យសេវាបម្រើអតិថិជនកាន់តែប្រសើរឡើង...