ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF 2022 )នៅរសៀលថ្ងៃទី៣ធ្នូលោកស្រីបណ្ឌិត អ៊ីរ៉ាវ៉ាទី ជិនដ្រាដេវី អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ លោក ឃួង ស្រេង...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់តម្លៃកំណត់ដោយសម្ព័ន្ធមិត្តលោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី ដោយហៅការកំណត់នេះថា “ខ្សោយ” ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្រិតដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រ គឺមានគោលបំណងបញ្ឈប់បណ្តាប្រទេសនានាដែលបង់ប្រាក់ច្រើនជាង ៦០ដុល្លារ សម្រាប់មួយធុងប្រេងឆៅរបស់រុស្សីតាមសមុទ្រ។ រុស្ស៊ីនិយាយថា ខ្លួននឹងមិនទទួលយកការកំណត់តម្លៃសម្រាប់ការនាំចេញប្រេងរបស់ខ្លួនឡើយ។ វិធានការនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទ...
បរទេស៖ ប្រទេសរុស្ស៊ីកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលចាប់បានដោយការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយ, នេះបើតាម រូបថតពីផ្កាយរណបដែលចេញផ្សាយពីក្រុមហ៊ុនអង្កេតផែនដី Maxar ហាក់ដូចជាបង្ហាញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីរាងអក្សរ U ស្ថិតនៅជិតកណ្តាលទីក្រុង នៅលើដំបូលរបស់វា គេអាចមើលឃើញផ្កាយក្រហម ស និងខៀវ នៃកងទ័ពរុស្ស៊ី...
បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប ជាងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Michel ទំនាក់ទំនងសន្តិសុខរវាងទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោនបានពង្រឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលលោកខាងលិចកំពុងគាំទ្រទីក្រុងគៀវ។...
ដាម៉ាស់៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលគាំទ្រដោយអន្តរជាតិ ដែលដឹកនាំការប្រយុទ្ធជាមួយក្រុម ISIS នៅភាគឦសានប្រទេសស៊ីរី បានបញ្ឈប់ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នាទាំងអស់ប្រឆាំងនឹងក្រុមនេះ បន្ទាប់ពីប្រទេសតួកគីបានបើកការវាយប្រហារលើទីតាំងរបស់ខ្លួន។ SDF កំពុងរៀបចំ សម្រាប់ការលុកលុយដីដោយប្រទេសតួកគី បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីលោក Recep Tayyip Erdogan កាលពីខែមុនថា “រថក្រោះ និងទាហាន” នឹងឆ្លងកាត់ព្រំដែនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោសទៅលើក្រុមផ្តាច់ខ្លួនជនជាតិឃឺដ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានព្រមានថា ជម្លោះណាមួយរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺទំនងជានឹងកើនឡើងជាសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ដូច្នេះហើយ គួរតែជៀសវាងនៅគ្រប់ការចំណាយទាំងអស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lavrov នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “សង្គ្រាមណាមួយរវាងមហាអំណាចនុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ។ ទោះបីជាមាននរណាម្នាក់សម្រេចចិត្តចាប់ផ្តើមវាដោយប្រើមធ្យោបាយសាមញ្ញក៏ដោយ វានឹងមានការប្រថុយប្រថានដ៏ធំដែលវាកើនឡើងទៅជានុយក្លេអ៊ែរ” ។...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Raytheon Technologies លោក Greg Hayes បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីផ្លាស់ទីប្រព័ន្ធមីស៊ីលលើផ្ទៃទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) មួយចំនួនពីបណ្តាប្រទេសមជ្ឈិមបូព៌ាទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនផលិតសព្វាវុធដែលមានមូលដ្ឋាននៅរដ្ឋ Virginia បានបង្កើតអាវុធនេះដោយសហការជាមួយក្រុមហ៊ុន Kongsberg Defense & Aerospace របស់ប្រទេសន័រវេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្លាស់ប្តូរទស្សនទាន និងមតិយោបល់ របស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងការរួមដំណើរឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ ។ ក្នុងសន្ទរកថាបិទ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ”ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព”...
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍រួមគ្នា ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) បានផ្តោតលើវិស័យអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន រួមមាន ពលរដ្ឋនិងសង្គម សុខភាពនិងសុខមាលភាព សុវត្ថិភាពនិងសន្តិសុខ បរិស្ថានដែលមានគុណភាព ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ និងឧស្សាហកម្មនិងនវានុវត្តន៍។ នៅក្នុងចំណុចទី១ ក្នុងចំណោម៦ចំណុច ក្រោយកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការជុំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ...
កំពង់ចាម ៖ និស្សិតឆ្នាំទី២ម្នាក់ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានបុរសម្នាក់ជាអ្នកស្គាល់គ្នា និងធ្លាប់រៀនជាមួយគ្នានៅអនុវិទ្យាល័យ ចាក់សម្លាប់ក្នុងបន្ទប់ជួល ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម។ ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ថា មានករណីបង្កហិង្សាក្នុងបន្ទប់ជួលរបស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ស្នាក់នៅរៀនសូត្រ។ ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក...