ភ្នំពេញ ៖ លោកស្រី កូឡុន អេភូហាមីលឡាច ចាមីនដា អ៊ីណូកា កូឡុន ឯកអគ្គរដ្ឋទូតស្រីលង្កាចប់អាណត្តិប្រចាំកម្ពុជា បានសន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរបន្ថែមទៀត បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ ។ ការថ្លែងសន្យារបស់ទូតស្រីលង្កា ធ្វើឡើងក្នុងឱកាសចូលរួមជួបជម្រាបលា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃ២២...
Editor’s note: The Communist Party of China will convene the third plenary session of its 20th Central Committee from July 15 to July...
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។...
គេសង្កេតឃើញថា នៅក្នុងពិភពជំនួញបច្ចុប្បន្នមានទំនោរខ្ចីលុយយកមករកស៊ីបីប្រភេទ។ ដំណាក់កាលចាប់ផ្តើម អ្នករកស៊ីអាចខ្ចីលុយម្តាយឪពុក បងប្អូននិងមិត្តភក្តិ ដើម្បីជាដើមទុនរកស៊ី។ ទី២ ក្រៅពីខ្ចីលុយពីបងប្អូនមិត្តភក្តិ និងគ្រួសារ អ្នកជំនួញអាចខ្ចីពីធនាគារនិងទី៣ គឺខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់។ ការខ្ចីលុយពីគ្រួសារនិងបងប្អូន ភាគច្រើនមិនសូវមានបញ្ហាធំដុំកើតឡើងទេ។ ប៉ុន្តែការខ្ចីឯកជនដែលមានការប្រាក់ខ្ពស់ក្លាយជាបញ្ហា និងជាបន្ទុកនៃសង្គមអ្នករកស៊ីនាពេលបច្ចុប្បន្ន។ ករណីខ្ចីលុយជាមួយនឹងការប្រាក់ខ្ពស់នេះ ភាគច្រើនតែងតែកើតឡើងពេលចរន្តបង្វិលចុះឡើងមានការកកស្ទះ(បង្វិលលុយមិនទាន់)។ អ្នកជំនាញសង្កេតឃើញថា បានកើតឡើងនៅក្នុងពិភពនៃអ្នកធ្វើជំនួញជួញដូរនានាមិនថាតូចឬធំនោះទេ។ គេសង្កេតឃើញថា អ្វីដែលកំពុងកើតមានជាច្រើនករណីនៅកម្ពុជានោះ គឺខ្ចីលុយពីឯកជនដែលមានការប្រាក់ខ្ពស់ដោយដាក់លក្ខខណ្ឌបញ្ចាំសែកអត់លុយឬសែកស្អុយ។...
ស្វាយរៀង៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង...
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សារបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។ លោកXi Jinpingក៏បានពន្យល់ពី«សេចក្តីសម្រេចចិត្ត(សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ។កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងដោយជោគជ័យនិងសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើឱ្យមានភាពស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយចាប់ពីចូលយុគសម័យថ្មីមក ហើយបានសិក្សាបញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយយល់ឃើញថា អំឡុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជារយៈពេលគន្លឹះសម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយគឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច។ ដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ។...
ភ្នំពេញ ៖ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានបង្ហាញការសាទរចំពោះសកម្មភាពរបស់អាជ្ញាធរនៅខេត្តមួយចំនួន ក្រោយពីការឡើងកាន់តំណែង បានបញ្ជាឲ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ។ ជាមួយនឹងការសាទរ ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា នឹងធ្វើការរុះរើនៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ដោយជំនួសមកវិញនូវស្លាកអប់រំពីចរាចរណ៍ និងស្លាកអប់រំផ្សេងៗទៀត។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៩ កក្កដាថា ការរុះរើនេះជាការល្អប្រសើរដែលអភិបាលខេត្តបានគិតគូអំពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងសន្តិសុខសហគមន៍ដែលគិតពីសុខមាលភាពសង្គម និងសាធារណៈ។ លោកថា “តាមរយៈការទំលាក់ស្លាកគ្រឿងស្រវឹងនេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា មិត្តចិនឈរជាប្រទេសលំដាប់ទី១ បាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបជាង១៤ពាន់ម៉ែត្រ។ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី...
ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Bengkulu ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមិនបានបង្កើតឲ្យរលកយក្សស៊ូណាមិ នោះទេ ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង២២និង០១នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៥និង០១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយ ១៤៤គីឡូម៉ែត្រភាគពាយព្យនៃកោះ Enggano និងជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។ ...
កូឡាឡាំពួរ៖ យោងតាមការិយាល័យរបស់លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា លោក Mahathir ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ យោងតាមអ្នកនាំពាក្យការិយាល័យរបស់គាត់បានឱ្យដឹងថា លោក Mahathir ដែលមានវ័យ៩៩ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានអាការៈក្អកធ្ងន់ធ្ងរ ហើយឈានដល់ថ្នាក់បញ្ជូនទៅកាន់វិទ្យាស្ថានជាតិបេះដូងផងដែរ ដើម្បីពិនិត្យពីអាការៈរោគកាលពីថ្ងៃចន្ទ ។ លោកអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេដឹងថា ធ្លាប់បានចូលមន្ទីរពេទ្យជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរូបគាត់ប្រឈមមុខនឹងបញ្ហាបេះដូង...