អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំង លោក ឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ ៖ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិន នឹងកើនឡើងថែមទៀត ក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យ លោក...
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ភ្នំពេញ៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រិភូ របស់ក្រសួង នាំយកថវិកា ចំនួន ៥៤ ២១១ ១០០៛ និង ៥៤០...
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ពីករណីស្នងការរងខេត្តព្រះបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យព្រះសង្ឃនិងជនបរទេសរបួស៥អង្គ/នាក់៕
ម៉ានីល៖ កងទ័ពហ្វីលីពីន និងសហរដ្ឋអាមេរិកជាង ១៦,៧០០នាក់ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មាននៅថ្ងៃចន្ទនេះ ចំពេលមានការរិះគន់ថា សមយុទ្ធនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ យោងតាមយោធាហ្វីលីពីន សមយុទ្ធរយៈពេល ១៩ថ្ងៃដែលមានឈ្មោះថា “Balikatan 2024” នឹងមានការចូលរួមពីទាហានហ្វីលីពីន ប្រហែល ៥,០០០នាក់ និងទាហានអាមេរិក ១១,០០០នាក់ ដែលធ្វើឱ្យវាក្លាយជាសមយុទ្ធសមយុទ្ធរួមគ្នាដ៏ធំបំផុតរបស់ហ្វីលីពីន-អាមេរិក ដែលធ្វើឡើងក្នុងទសវត្សរ៍ អ្នកចូលរួមមកពីកងកម្លាំងការពារអូស្ត្រាលី និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សមយុទ្ធ...
តូក្យូ៖ ឯកសារសន្តិសុខអន្តរជាតិបានឲ្យដឹងថា ការចំណាយលើផ្នែកយោធាសកល បានកើនឡើងខ្ពស់គ្រប់ពេលទាំងអស់គឺ ២,៤៤ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ៦,៨ភាគរយធៀបនឹងឆ្នាំមុន ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា និងការកសាងយោធារបស់ចិន។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងថា ការចំណាយសរុបបានកើនឡើងក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា ដែលកត់ត្រាចំនួនដ៏ធំបំផុតចាប់តាំងពីទិន្នន័យដែលអាចប្រៀបធៀបបានមាននៅក្នុងឆ្នាំ១៩៨៨។ ប្រទេសចំណាយកំពូលទាំង៥ គឺសហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ និងវិញ្ញាបនបត្រប្រគល់-ទទួល នៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា ព្រមទាំងពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាសហប្រធាន ពិធីបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីការបរទេសចិន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានឲ្យលើកឡើងថា គម្រោងរបស់សមាជិកគណបក្សកម្លាំងជាតិជួបជុំគ្នានៅចុងខែនេះ ដើម្បីសម្តែងមតិដោយសន្តិវិធី នៅលើទីលានប្រជាធិបតេយ្យក្បែរស្ពានឬស្សីកែវ ដើម្បីឲ្យរាជរដ្ឋាភិបាលដោះលែងសមាជិកខ្លួន២នាក់ គ្មានអ្នកណាមានសិទ្ធិនោះទេ ព្រោះអ្វីៗគឺជាឆន្ទានុសិទ្ធិរបស់តុលាការដែលជាអ្នកសម្រេចប៉ុណ្ណោះ។ លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២២ មេសាថា គ្មានអ្នកណាមានសិទ្ធិទៅបង្គាប់បញ្ជាលើប្រព័ន្ធតុលាការនោះទេ គឺមានតែតុលាការខ្លួនឯងប៉ុណ្ណោះ ។ លោកថា “ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់...