ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន នៅវិមានព្រឹទ្ធសភា។ របៀបវារៈទាំងនោះរួមមាន ៖១- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។ ២-...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeitoថាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ...
បច្ចុប្បន្នភាពគេសង្កេតឃើញថា កម្ពុជាកំពុងក្លាយប្រទេសមួយដែលមានកំណើតសេដ្ឋកិច្ចល្អគួរឱ្យកត់សម្គាល់។ សម្គាល់តាមរយៈសម្ទុះនៃការនាំចេញកសិផល សម្ភារៈវាយនភណ្ឌ និងការបោះទុនវិនិយោគជាច្រើនកំពុងលេចវត្តមានឡើងនៅកម្ពុជា។ ជាក់ស្តែងព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ អគ្គនាយកក្រុមហ៊ុន BYD បានមកកម្ពុជាហើយចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ សន្ទុះនៃការងើបឡើងលើការវិនិយោគដូចជាឧស្សាហកម្មរថយន្ត រោងចក្រកាត់ដេរ និងការបោះទុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក សុទ្ធតែជាកក្តាវាស់វែងសំខាន់មួយនៃសេដ្ឋកិច្ចពានិជ្ជកម្មនៅកម្ពុជា។ សំណួរសួរថាតើពលរដ្ឋខ្មែរ នឹងទទួលបានប្រយោជន៍អ្វីខ្លះតាមរយៈគម្រោងវិនិយោគធំៗទាំងនេះ? គេអាចប្រៀបធៀបការវិនិយោគប្រៀបបាននឹងទឹកភ្លៀង។ បើភ្លៀងតិចសើមដីតិច...
ភាគទី ១ – និរន្តរភាពបរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤...
នៅក្នុងខែធ្នូ ឆ្នាំ ២០១២ លោក Xi Jinping ដែលទើបតែត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការនៃមជ្ឈិមកម្មុនីស្តចិនបានថ្លែងថា៖ កំណែទម្រង់ និងការបើកទូលាយគឺជាវិធានការសំខាន់ដែលនឹងកំណត់ជោគវាសនារបស់ប្រទេសចិនសហសម័យនេះ ។ នេះជាការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដែលលោកបានធ្វើសម្រាប់យុទ្ធសាស្ត្រអភិបាលកិច្ចរបស់លោកផ្ទាល់ ។ តាំងពីពេលនោះមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានចាត់ទុកលោកXi Jinpingជាស្នូល បានរៀបចំផែនការមេសម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅលើកំណែទម្រង់ កំណត់គោលដៅរួម អាទិភាពជាយុទ្ធសាស្ត្រ វិធីសាស្ត្រជំរុញនិងតារាងពេលវេលា ហើយនិងបើកយុគសម័យថ្មីនៃការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់និងការជំរុញកំណែទម្រង់តាមរយៈការរចនាប្រព័ន្ធទាំងមូល ។ ជាង...
កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅភូមិដក់ពរ ភូមិបាក់ធ្មេញ ភូមិស្គុះ ភូមិត្រស់សាលា ភូមិកំណប់ និងភូមិថ្មី ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបង្ហាញការព្រួយបារម្ភជាខ្លាំងនារដូវស្សាខាងមុខនេះថា នឹងមានការជន់លិចមិនខានដោយសារតែក្រុមឈ្មួញនាំគ្នាលួចចាក់អាចម៍ដីចូលអូរផ្នែកខាងក្រោម ជាប់នឹងស្ទឹងព្រែកត្នោត ។ ក្រុមប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភនេះ គ្រាដែលម្ចាស់ដីបានអនុញ្ញាតឲ្យក្រុមឈ្មួញចាក់អាចម៍ដីចូលក្នុងអូរជាងពាក់កណ្តាលពោះអូរទៅហើយ តែនៅមិនទាន់ឃើញមន្ត្រីជំនាញមកហាមឬឃាត់នោះទេ។ ក្រុមប្រជាពលរដ្ឋលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៤ កក្កដា។ ពួកគាត់ក៏បានសំណូមពរទៅអាជ្ញាធរខេត្តកំពង់ស្ពឺ...
VinFast ដែលជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីវៀតណាម ដ៏ល្បីល្បាញក្នុងសប្តាហ៍នេះបាន ប្រកាសហើយថានឹងពន្យាពេលក្នុងការដំណើរការ រោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅក្នុងប្រទេសអាមេរិក។ តាមផែនការរោងចក្រផលិតឡានអគ្គិសនី VinFast នឹងត្រូវបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខនេះប៉ុន្តែដោយសារស្ថានភាពទីផ្សារមិនទាន ច្បាស់លាស់ទើបធ្វើឲ្យក្រុមហ៊ុនបានសម្រេចចិត្តពន្យាពេល ដំណើរការដល់ទៅឆ្នាំ២០២៨ជំនួសវិញ។ បន្ថែមពីនោះក្រុមហ៊ុនក៏នឹងកាត់បន្ថយការ ប្រគល់រថយន្តសរុបក្នុងឆ្នាំនេះពីផែនការចាស់១០ម៉ឺនគ្រឿង មកត្រឹមតែ៨ម៉ឺនគ្រឿងប៉ុណ្ណោះប៉ុន្តែជឿជាក់ថាតួលេខ នៃការលក់របស់ខ្លួនឹងបន្តកើនឡើងខ្លាំង ធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់នៅឡើយ។ គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២២ក្រុមហ៊ុន VinFast ធ្លាប់បានប្រកាសថានឹងចាប់ផ្តើមសាង សង់រោងចក្រដ៏ធំនិងដំបូងបំផុតនៅក្នុងប្រទេសអាមេរិក ជាមួយនឹងទុនវិនិយោគ៤ពាន់លានដុល្លារ។ រោងចក្រនេះអាចមានសមត្ថភាពក្នុង ការផលិតរថយន្តសរុបដល់ទៅ១៥ម៉ឺនគ្រឿង...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រគល់សត្វពង្រូលមួយក្បាល ជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីសត្វពង្រូលនេះបានលូនចូលផ្ទះ សម្ដេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេច ស...
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។ ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖ រថយន្តទី១ ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក...