ភ្នំពេញ៖ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេស ដើម្បីកក់សំបុត្រធ្វើដំណើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងហាណូយ និងគោលដៅអន្តរជាតិនានា ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេសដែលមានរយៈពេលកំណត់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែសីហា ជាមួយនឹងសំបុត្របញ្ចុះតម្លៃសម្រាប់ទូទាំងបណ្តាញក្នុងស្រុក និងអន្តរជាតិទាំងមូលរបស់ខ្លួន។ ចាប់ពីថ្ងៃទី ២៨ ខែសីហា ម៉ោង ០:០០ ដល់ម៉ោង ២៣:០០ ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរទាំងអស់អាចកក់សំបុត្រតម្លៃ Eco ដែលមានតម្លៃចាប់ពី USD0 ដែលមាននៅលើគេហទំព័រផ្លូវការរបស់ Vietjet គឺ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះសម្រាប់ការធ្វើដំណើរដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ ក្រុមហ៊ុន Vietjet កំពុងដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់នូវជម្រើសតម្លៃសមរម្យ និងងាយស្រួលដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រឹងមាំរបស់ Vietjet តាមរយៈទីក្រុងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកយ៉ាងងាយស្រួល ដើម្បីទទួលបានភាពរីករាយជាមួយទីក្រុងដ៏រស់រវើក ឆ្នេរខ្សាច់ត្រូពិច និងសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់វៀតណាម។ ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិវៀតណាម ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវមកកាន់កន្លែងតាំងពិព័រណ៍ដ៏ពិសេស “៨០ ឆ្នាំនៃឯករាជ្យជាតិ – សេរីភាព – សុភមង្គល” នៅទីក្រុងហាណូយ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥។ភ្ញៀវធ្វើដំណើរអាចស្វែងយល់ពីព្រឹត្តិការណ៍នានារបស់ Vietjet ក្នុងវិស័យអាកាសចរណ៍ បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត និងរីករាយជាមួយការតាំងពិព័រណ៌ប្រកបដោយភាពច្នៃប្រឌិត...
ភ្នំពេញ៖ ក្រុមហ៊ុន Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅទស្សនាប្រទេសវៀតណាមជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយ ដែលបានបើកដំណើរការដើម្បីប្រារព្ធខួបលើកទី ៨០ នៃទិវាជាតិវៀតណាម។ ខណៈពេលដែលការប្រារព្ធពិធីធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងខែបន្ទាប់ ដែលផ្តល់ឱ្យអ្នកដំណើរនូវឱកាសដ៏ល្អឥតខ្ចោះក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសវៀតណាម។ ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥(GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី 0 USD សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com។ លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី...
ភ្នំពេញ៖ ក្នុងការឆ្លេីយតបចំពោះជនភៀសសឹក ដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។ ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ លោក Andy Hewson អគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ – ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។ ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន...
ភ្នំពេញ៖ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាសម្រេចបានសមិទ្ធិផលជាច្រើន ជាមួយនឹងមហិច្ឆិតាផ្នែកនិរន្តរភាពរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើអាទិភាពសំខាន់ៗទាំងបីរបស់ក្រុមហ៊ុនរួមមាន៖ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវស្របតាមយុទ្ធសាស្ត្រសកល “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុន។ សមិទ្ធិផលគួរឱ្យកត់សម្គាល់ទាំងនោះរួមមាន៖ • កាត់បន្ថយការបំភាយឧស្ម័នកាបូនិចបានចំនួន ៩៧%...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates...
ភ្នំពេញ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្មកសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។ យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។ យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាពសប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយក្នុងនោះ ៧៣% នៃអ្នកប្រើប្រាស់ TikTok ទទួលបានព័ត៌មានកាន់តែច្រើនពីផលិតផល និង ៥៧% ធ្វើការទិញបន្ទាប់ពីមើលវីដេអូអំពីផលិតផលនៅពេលនោះ។ យោងតាមតួលេខទាំងនេះ Aleph Group ដែលជាដៃគូទីផ្សាររបស់TikTok for Business ក៏បង្ហាញលទ្ធផលនៃការសិក្សានេះដល់ម៉ាកយីហោ...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នកដំណើរ SkyBoss ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាទិភាពដូចជា ដាក់ឥវ៉ាន់តាមខ្លួនបាន ៧ គីឡូក្រាម និងដាក់ឥវ៉ាន់តាមយន្តហោះបន្ថែមទៀតបាន ៧ គីឡូក្រាម។ អ្នកដំណើរដែលមានសំបុត្រ Eco អាចដាក់អីវ៉ាន់តាមខ្លួនក្នុងទម្ងន់ ៧ គីឡូក្រាម អាស្រ័យតាមលក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet...
ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ...