ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។ ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើងហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD 0 លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។ អ្នកធ្វើដំណើរ អាចជាវសំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Vietjetនៅ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។...
ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត ភ្នំពេញ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ – ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជាតាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។ ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩...
ម៉ាឡាកា៖ រដ្ឋម៉ាឡាកា របស់ប្រទេសម៉ាឡេស៊ី ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី ហើយម៉ាឡាកា ជាទីក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងមានអត្តសញ្ញាណវប្បធម៌ចម្រុះដ៏សម្បូរបែប។ មិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏លេចធ្លោប៉ុណ្ណោះទេ សក្តានុពលរបស់ម៉ាឡាកា ក៏ជាគោលដៅការរៀបចំកិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ផ្សេងៗ។ ទីក្រុងនេះមានដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិម៉ាឡាកា ដែលមានសាលប្រជុំទំនើបៗ ដែលធ្វើឡើងជាពិសេសសម្រាប់អ្នករៀបចំព្រឹត្តិការណ៍ ហើយវាធ្វើឱ្យទីក្រុងម៉ាឡាកា ជាជម្រើសដ៏គួរឱ្យទាក់ទាញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ និងព្រឹត្តិការណ៍សាជីវកម្មផ្សេងទៀត។ អ្នកទស្សនានៅម៉ាឡាកា គួរទស្សនា...
ម៉ាឡាកា៖ A’Famosa Safari Wonderland ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋម៉ាឡា ប្រទេសម៉ាឡេស៊ី គឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយកន្លែង ដែលផ្តល់នូវការបញ្ចូលគ្នានៃការទស្សនាសត្វព្រៃ និងការកម្សាន្តជាលក្ខណៈគ្រួសារ ហេីយវាផ្តល់ឱ្យអ្នកទស្សនានូវឱកាស ដើម្បីស្វែងយល់ពីប្រភេទសត្វចម្រុះនៅក្នុងធម្មជាតិ យ៉ាងសម្បូរបែប។ អ្វីដែលគួរឧ្យចាប់អារម្មនោះគឺ រាប់ចាប់ពីការជិះរថយន្ដសាហ្វារីដ៏រំភើបរហូតដល់សកម្មភាពដូចជាការផ្តល់ចំណីសត្វ និងការជិះដំរី និងសត្វអូដ្ឋជាដេីម ឧទ្យានកំពុងផ្ដល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ ដែលចាប់អារម្មណ៍សម្រាប់ការទស្សនាសត្វព្រៃ។ ចំណុចពិសេសមួយគឺ Safari Truck Adventure...
ចូហូ បារុ៖ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំនេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះបានប្រកាស់បេីកជាផ្លូវការនូវវេទិការទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ (ATF 2025) ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក YAB Dato’ Sri Haji Fadillah Bin Haji Yusof ក៏ដូចជាប្រមុខរដ្ឋចូហូ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍...
ភ្នំពេញ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ស្អាតនៃប្រទេសវៀតណាមសម្រាប់ដំណើរកម្សាន្តនានិទាឃរដូវ ជាមួយនឹងប្រូម៉ូសិនប្រចាំសប្តាហ៍ថ្ងៃសុក្រ ដោយមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម។ ប្រូម៉ូសិនថ្ងៃសុក្រប្រចាំសប្តាហ៍របស់ Vietjet មានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយ (*) លើសំបុត្រអេកូ ដែលមានរៀងរាល់ថ្ងៃសុក្រសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ (**)។ ភ្ញៀវអាចកក់សំបុត្របានយ៉ាងងាយស្រួលតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទVietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ នឹងទាក់ទាញអ្នកដំណើរធ្វើដំណើរនៅលើហោះហើរផ្លូវសៀមរាប–ហាណូយក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់នៅទូទាំងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។ ប្រទេសវៀតណាម មានសក្តានុពលដ៏សំបូរទៅដោយសម្រស់ធម្មជាតិ វប្បធម៌ និងទេសភាពទីក្រុងដ៏រស់រវើក ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកធ្វើដំណើរអន្តរជាតិសម្រាប់ដំណើរកម្សាន្តនានានាថ្ងៃវិស្សមកាលដែលមិនអាចបំភ្លេចបាន។ ពីឆ្នេរសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីក្រុងដាណាំង, ញាត្រាង, ភូកុក ទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រហាឡុង, នីញប៊ិញ, ហូយអាន, Hue ភាពទាក់ទាញនៃរដ្ឋធានីហាណូយ និងផ្លូវដ៏អ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាមបានទាក់ទាញអ្នកធ្វើដំណើរគ្រប់ប្រភេទ មិនថាអ្នកកំពុងស្វែងរកការសម្រាកលំហែរកម្សាន្តបែបផ្សងព្រេង ឬញាំម្ហូបអាហារក្តៅៗឈ្ងុយឆ្ងាញ់នោះទេ។ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមជើងហោះហើរថ្មីចំនួន ៤ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីចំនួន ៤ តភ្ជាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ។ ឥឡូវនេះ ភ្ញៀវអាចកក់សំបុត្របានតាមរយៈបណ្តាញលក់ទាំងអស់នៃការផ្សព្វផ្សាយនានា។ ផ្លូវហោះហើរថ្មីនេះពង្រីកបន្ថែមទៀតនូវសេវាកម្មហោះហើរវៀតណាម–ចិនដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរកម្ពុជា ដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិនបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យ។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងបន្ថែមជើងហោះហើរទៅមកចំនួន ២៤ ប្រចាំសប្តាហ៍ទៅកាន់បណ្តាញហោះហើរដែលកំពុងកើនឡើងរវាងប្រទេសវៀតណាម និងចិន ដែលជួយបង្កើនប្រតិបត្តិការហោះហើរជាសាកលរបស់ខ្លួន។ Vietjet ក៏នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Daxing ក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ទំនើប និងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន។ ក្រុមហ៊ុន Vietjet មានមោទនភាពក្នុងការផ្តល់ជូននូវតម្លៃសំបុត្រយន្តហោះដែលសន្សំសំចៃ ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏មានក្រុមយន្តហោះ Airbus ជំនាន់ថ្មី និងសន្សំសំចៃប្រេង ហើយត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ដែលជាក្រុមហ៊ុនឈានមុខគេនៃក្រុមហ៊ុនអាកាសចរណ៍សុវត្ថិភាព និងវាយតម្លៃផលិតផល។ ជាមួយនឹងចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយប្រាំពីរដ៏មានកិត្យានុភាព អ្នកដំណើរអាចមានអារម្មណ៍ជឿជាក់ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។ (*) លក្ខខណ្ឌត្រូវបានអនុវត្ត ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ...
ភ្នំពេញ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។ ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទនភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។ នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjetក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា កំណត់ត្រាឧប្បត្តិហេតុក្នុងរយៈពេល ២ ឆ្នាំកន្លងមក...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។ កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន...
ភ្នំពេញ៖ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។ ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន...