ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបាន ប្រើទូរស័ព្ទស៊េរីអាយហ្វូន១៤ (iphone14) តែវាពិបាកប្រើប្រាស់ណាស់ ដែលមិនដូចការនិយា យអាចភ្ជាប់នឹងប្រព័ន្ធផ្កាយរណប បាននោះគឺសូន្យ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣តុលា សម្តេចតេជោហ៊ុន សែនបានគូសបញ្ជាក់ សម្តេចបានប្រើប្រាស់ទូរ ស័ព្ទអាយហ្វូន១៤ (iphone14) មុនគេ ប៉ុន្តែការប្រើប្រាស់មានកា រពិបាកជាងការប្រើប្រាស់ទូរសព្ទអាយ...
បរទេស៖ យោងតាមការអះអាង ដោយលោកឧបនាយករដ្ឋមន្ត្រីរុស្សី Aleksandr Novak កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី មានសមត្ថភាព ក្នុងការជួសជុលបំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ដែលបានរងការខូចខាត តាំងតែពីដើមសប្តាហ៍កន្លងមកនោះបាន។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Russia 1 TV...
បរទេស៖ យោងតាមការបង្ហាញតួលេខ ដោយអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ របស់ប៉ាគីស្ថាន NDMA កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងតាំងតែ ពីពាក់កណ្តាលខែមិថុនានោះ មានការកើនឡើងទៅដល់ ១៦៩៥នាក់មកហើយ។ NDMA បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ មានកុមារ៦៣០នាក់ និងស្ត្រី៣៤០នាក់ និងជាអ្នករស់នៅតាមតំបន់ដាច់ពីគ្នា នៅស្ទើរទូទាំងប្រទេស ខណៈដែលខេត្ត Sindh...
បរទេស៖ ដឹកនាំដោយអតីតមេដឹកនាំអាវក្រហមលោក Jatuporn Prompan និងមេធាវី Nitithorn Lamlua ក្រុមនេះបានស្ថិតនៅផ្លូវបំបែក Ratchaprasong កាលពីថ្ងៃសុក្រ ដើម្បីធ្វើជាសាក្សី លើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ លើការបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១...
បរទេស៖ កងកម្លាំងរុស្ស៊ី ជិតដល់ការបរាជ័យយោធា ដ៏ធំកាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងប្រដាប់អាវុធ របស់ទីក្រុង គៀវ បានមកជិតនឹងទីក្រុង Lyman ដែលកាន់កាប់របស់អ៊ុយក្រែន ហើយបានបង្ហាញខ្លួន មិនឆ្ងាយពីទាហានរុស្ស៊ីរាប់ពាន់នាក់ ដែលជាប់នៅក្នុងការឡោមព័ទ្ធមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកវិភាគយោធា...
តូក្យូ៖ ប្រភពដែលដឹងអំពីផែនការនេះបានឲ្យដឹងថា ប្រមុខបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក Adm. John Aquilino កំពុងរៀបចំផែនការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា។ ប្រភពបានឲ្យដឹងថា លោក Aquilino ទំនងជានឹងទៅទស្សនកិច្ចប្រទេសជប៉ុន នៅដើមសប្តាហ៍ក្រោយ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri កាលពីថ្ងៃសុក្រ បានប្តេជ្ញាថានឹងឆ្លើយតបទៅនឹង “សកម្មភាពអរិភាព” របស់សហរដ្ឋអាមេរិក ចំពោះយន្តហោះដ្រូនរបស់អ៊ីរ៉ង់។ ថ្លែងសុន្ទរកថាអំពីការអះអាង របស់សហរដ្ឋអាមេរិក ទាក់ទងនឹងការបំផ្លាញយន្តហោះដ្រូន របស់អ៊ីរ៉ង់ លោក Bagheri បានលើកឡើងថា “ប្រសិនបើអាមេរិក...
វ៉ាស៊ីនតោន៖ តាមរយ:ជំងឺរាតត្បាតកូវីដ-១៩ និងការផ្ទុះឡើងនៃជំងឺអុតស្វា សហរដ្ឋអាមេរិក ក្នុងចំណោមប្រទេស ដែលមានជាងគេ និងជឿនលឿនបំផុតនៅលើពិភពលោក នៅតែមិនទាន់ត្រៀមខ្លួនទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី នេះបើតាមការរាយការណ៍របស់កាសែត The New York Times។ របាយការណ៍នេះបានឲ្យដឹងថា “មេរោគឆ្លងគឺជាសត្រូវដែលមិននឹកស្មានដល់។ ជំងឺអុតស្វា គឺជាសត្រូវដែលធ្លាប់ស្គាល់ ហើយការធ្វើតេស្ត វ៉ាក់សាំង និងការព្យាបាល គឺជិតមកដល់ហើយ...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាង ដំណោះស្រាយដែល “ថ្កោលទោស” ការបោះឆ្នោតប្រជាមតិ ដែលបានធ្វើឡើងនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា។ សេចក្តីព្រាងសេចក្តីសម្រេច ដែលមានចំណងជើងថា “ការធ្វើប្រជាមតិខុសច្បាប់នៅអ៊ុយក្រែន” ដែលរៀបចំដោយប្រទេសអាល់បានី និងសហរដ្ឋអាមេរិក ត្រូវបានវេតូដោយប្រទេសរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍មួយ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង៥។ ក្នុងចំណោមក្រុមប្រឹក្សា១៥...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹក ភាគខាងកើតរបស់ខ្លួន ។ JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ៦ និង ៤៥នាទី ព្រឹកនេះម៉ោងក្នុងស្រុក...