ពោធិសាត់៖ អភិបាលរងខេត្តពោធិសាត់ថ្មី ចំនួន ៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ប៉ា ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មី ក៏ដូចជាការរំលឹកឡើងវិញ ទៅដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ កញ្ញានេះថា ហាមមិនឲ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿន ខណៈនឹងបើកដំណើរការសាកល្បង ធ្វើដំណើរមិនយកថវិកា ក្នុងរយៈពេល១ខែ(ក្នុងខែតុលា) ចាប់ផ្តើមពីថ្ងៃ១ តុលា ស្អែកនេះ។ ក្រសួងបន្តថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាព...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃព្រហស្បតិ៍ម្សិលមញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុង Budapest នឹងមិនគាំទ្រឡើយ ចំពោះទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្សី ក្នុងករណីដែលសហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យថាមពល របស់ប្រទេសរុស្សី។ លោក Gergely Gulyas ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលលោក Orban បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅអំឡុងនៃពេលថ្លែងសន្ទរកថា...
បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានរដ្ឋបាលតំបន់ Zaporozhye លោក Evgeny Balitsky បានប្រាប់ Channel 1 ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ដុកទ័រយោធាដ៏សំខាន់ម្នាក់របស់អាមេរិក ព្រមទាំងភរិយារបស់គាត់ផង គឺជាពេទ្យស៊ីវិលត្រូវបានចាប់ឃាត់ខ្លួន និងរងការចោទប្រកាន់ថា បានរៀបចំផែនការចារកម្ម ឲ្យរដ្ឋាភិបាលនៃប្រទេសរុស្សី។ លោក Jamie Lee Henry និងលោកស្រី Anna Gabirelian ដែលត្រូវបានរងការចោទប្រកាន់ថា បានរៀបចំផែនការចែករំលែកព័ត៌មានសំងាត់ នៃអ្នកជំងឺនៅឯមន្ទីរពេទ្យយោធាមួយកន្លែង ហើយពួកគេទាំងពីរ ត្រូវបានគេសង្ស័យថា ត្រូវបានបញ្ចុះបញ្ចូល...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសមុទ្រជប៉ុនជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ចំពេលមានភាពតានតឹង ជុំវិញការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ នឹងមាននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ...
បរទេស៖ មន្ទីរបញ្ចកោណ បានចេញបញ្ជីជំនួយយោធាអាមេរិក ដែលត្រូវបានអនុម័តសម្រាប់អ៊ុយក្រែន រហូតមកដល់ពេលនេះ ដោយបានគូសបញ្ជាក់អំពីអាវុធ និងឧបករណ៍ជិត ១៧ពាន់លានដុល្លារ រួមទាំងប្រព័ន្ធប្រឆាំងរថក្រោះ រាប់ម៉ឺនគ្រឿង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារការពិតស្តីពីជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដែលចេញផ្សាយដោយក្រសួងការពារជាតិ កាលពីថ្ងៃពុធបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធា...
តេអេរ៉ង់៖ គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានវិធីសាស្រ្ត “ជាក់ស្តែង” ពីសហរដ្ឋអាមេរិក ចំពេលមានការខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ គេហទំព័រនេះបានដកស្រង់សម្តីលោក Amir-Abdollahian ដែលបានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉កថា “មានការរីកចម្រើនជាច្រើន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ តាមរបៀបសាមញ្ញ និងស្មោះត្រង់។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលផ្តល់យោបល់លើការកត់សម្គាល់ របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃដែលទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹង “ទំនាក់ទំនងក្រៅផ្លូវការ” របស់ខ្លួនជាមួយតៃវ៉ាន់។...
ញូវយ៉ក៖ ការស្លាប់ដោយអាវុធ របស់សហរដ្ឋអាមេរិក បានបន្តកើនឡើងក្នុងឆ្នាំជំងឺរាតត្បាតទីពីរ បន្ទាប់ពីឆ្នាំ២០២០ បានបំបែកកំណត់ត្រា ដោយឈានដល់ ៤៨៨៣២នាក់ ក្នុងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យ បណ្តោះអាសន្ន ដែលបានចេញផ្សាយថ្មី ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។ យោងតាម Gun Violence Archive បានឲ្យដឹងថា តិចជាង ៣០០ថ្ងៃ ដល់ឆ្នាំ២០២២...