ភ្នំពេញ៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូក.ង កម្រិតរាជធានី ក្នុងគោលដៅដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ វិច្ឆិកា ដល់ថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ នៅមុខព្រះបរមរាជវាំង ។ ការអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា...
សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងក្រោមឱវាទចូលរួម ថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ វិច្ឆិកា បានចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖ នៅសល់រយៈពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នឹងចាប់ផ្តេីមនៅមុខព្រះបរមរាជវាំង ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកលេីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចជាកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្ធពិធី ដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកនេះ ដំណេីរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។ ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ...
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះ ក្រុមហ៊ុន ក្លែងបន្លំជានាយកប្រតិបត្តិ ធ្វើការគៀងគរវិនិយោគ តាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់។ យោងតាមសេចក្តីជូនដំណឹង របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) កាលពីថ្ងៃទី៧ វិច្ឆិកា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលនានា រយៈពេល២ថ្ងៃ នៅប្រទេសចិន ។ គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី៥...
ភ្នំពេញ៖ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ដែលកំពុងវិនិយោគលេីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានឱ្យដឹងថា ខ្លួនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា លេីវិស័យទេសចរណ៍ និងថាមពលស្អាត។ ការលេីកឡេីងរបស់លោក Lu Xiaolong ធ្វេីឡេីងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Chen Cong ទីប្រឹក្សានៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួម ពិធីបើកសម្ភោធដំណើរភាពយន្តចល័ត កម្ពុជា-ចិនលើកទី៨” ឆ្នាំ២០២៤ (សម្រេចចុងក្រោយ) នៅរោងភាពយន្ត...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយស្ដារប្រឡាយលូ, ជួយដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ជួយទប់ស្ដាត់សម្លេងរំខានពីសិប្បកម្មសម្លៀងថ្ម និងការបង់ពន្ធលើអចលនៈទ្រព្យ មានការពិបាកជាដើម។ សំណេីរនិងសំណូមពររបស់ពលរដ្ឋខាងលេីនេះ ធ្វេីឡេីងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅវត្ដវាលស្បូវ...