ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្ញើលិខតមួយច្បាប់ អញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃ១២-១៣ ឧសភាខាងមុខ។ ជាមួយនឹងលិខិតអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក សម្តេចតេជោ ស្វាគមន៍ និងឆ្លើយតបចំពោះការអញ្ជើញ ។ លិខិតជូនសម្ដេចតេជោ កាលពីថ្ងៃ២០...
ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅពេលដ៏ខ្លីខាងមុខ ខណៈការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះ ស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ដើរឆ្លងកាត់ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសាថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ...
ភ្នំពេញ៖ ស្ត្រីជាប់ចោទជនជាតិវៀតណាម ចំនួន២នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលដីការ តម្កល់ទោស ជាប់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់១៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត ស្ត្រីជនជាតិវៀតណាម រងគ្រោះម្នាក់ ចាប់ឃុំឃាំង និងបង្ខំាងជនរងគ្រោះ ដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិបាវិត សង្តាត់បាវិត...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជា ប្រកាន់ខ្ជាប់គោលជំហរឥតងាករេ ក្នុងការបន្តពូនជ្រុំ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម តាមទិសស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់វិស័យរឹងមាំយូរអង្វែង»។ នាឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀន...
ភ្នំពេញ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងធនាគារ អេស៊ីលីដា (Acleda) កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានធ្វើសិក្ខាសាលារួមគ្នា ផ្សព្វផ្សាយ អំពីគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឌិញ ទៀន ហ្ស៊ង DINH TIEN...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ ការប្រកួត SEA Games លើកទី៣១...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ បាននិងកំពុងប្តេជ្ញាជំរុញការងារផលិតកម្ម ឲ្យកាន់តែមានភាពរីកចម្រើន បន្ទាប់ពីការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២៧ មេសា នេះថា បើទោះបីជាពិភពលោកទាំងមូល បាននិងកំពុងរងឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នាពេលថ្មីៗនេះ ក៏ស្ថានភាពនៃការនាំចេញ កសិផលទៅក្រៅប្រទេសក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលសមាសភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ។ នេះបើយោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលថ្មីៗ៕
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ ការពារអ្នកប្រើប្រាស់នៅកម្ពុជា បានណែនាំទៅដល់សមាជិក សមាជិការបស់ខ្លួនថា គ្រប់ផលិតផលទាំងអស់ ត្រូវតែចុះបញ្ជីឲ្យបានត្រឹមត្រូវ ព្រោះមានសារសំខាន់ណាស់ ថែមទាំងផ្តល់នូវទំនុកចិត្តខ្ពស់ ទៅដល់អតិថិជន អ្នកប្រើប្រាស់ផងដែរ ។ នេះជាការលើកឡើងជុំវិញ ការប្រកាសចុះបញ្ជីផលិតផលធំៗ ចំនួន៤មុខ នៃក្រុមហ៊ុនពេញវង្ស ក្នុងកម្មវិធីប្រកាស ការចុះឈ្មោះផលិតផលក្នុងបញ្ជី របស់សមាគមសហព័ន្ធការពារ...