បរទេស៖ ដោយមានកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ឈរជើងប្រចាំការ នៅជិតប្រទេសអ៊ុយក្រែននោះ វិមានក្រឹមឡាំង បានបន្តធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តទាយអំពី ជំហានបន្ទាប់របស់ខ្លួន នៅក្នុងវិបត្តិសន្តិសុខដ៏អាក្រក់បំផុត ដែលកើតមានឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ស្របពេលមានការភ័យខ្លាចអំពីការវាយប្រហារ ក្នុងពេលខាងមុខឆាប់ៗ លើប្រទេសអ៊ុយក្រែននោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការបង្កើនការគាំទ្រ ដោយប្រកាសធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅក្នុងតំបន់ ហើយវាក៏បានបដិសេធច្រានចោល ពីភាពអាចកើតមាន...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសទៅលើការវាយប្រហារ តាមអាកាសត្រូវចំមជ្ឈមណ្ឌលឃុំឃាំងអ្នកទោស នៅក្នុងប្រទេសយេមែន ដែលបានសម្លាប់មនុស្សជាង៧០នាក់ ។ ទីតាំងនៅ Saada ដែលជាទីតាំងដ៏រឹងមាំ នៃចលនាឧទ្ទាម ហួធី (Houthi) ស្ថិតនៅភាគពាយ័ព្យប្រទេសយេមែន ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូក្នុងខែកុម្ភៈ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃសៅរ៍នេះ។ ដំណើរទស្សនកិច្ចដែលគ្រោងទុកនេះ គឺធ្វើឡើងស្របពេលដែល មានភាពតានតឹងកើនឡើង រវាងប្រទេសរុស្ស៊ី និងប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។...
បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងជាង១៥នាក់រងរបួស នៅគ្រាដែលអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារលំនៅដ្ឋាន ជាច្រើនជាន់មមួយកន្លែង ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ។ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង បានប្រញាប់ប្រញាល់មកពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះអ្នកស្រុករាប់រយនាក់ ចេញពីអគារ២០ជាន់ នៅចំកណ្តាលនៃទីក្រុងបុមបៃ...
បៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត ពីបទចោទប្រកាន់ថា បានផ្តើមភ្លើងឆេះ ដ៏សាហាវបំផុតរបស់កោះនេះ ក្នុងរយៈពេលជាច្រើនទស្សវត្ស ក្នុងការប៉ុនប៉ងសងសឹកមិត្តប្រុស ដែលនាងសង្ស័យថា កំពុងបោកប្រាស់រូបនាង ។ គ្រោះមហន្តរាយកាលពីខែតុលា នៅទីក្រុង Kaohsiung ភាគខាងត្បូងបានផ្ទុះឡើង...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មី ដឹកនាំដោយអាមេរិក លើបុគ្គលកូរ៉េខាងជើងមួយចំនួន ជុំវិញការតេស្តសាកល្បងមីស៊ីលផ្លោត ដ៏ថ្មីចុងក្រោយបំផុត ដោយប្រទេសរុស្ស៊ីនិងចិន តាមសេចក្តីរាយការណ៍ បានរារាំងចំណាត់ការនោះ នៅក្នុងកិច្ចប្រជុំសម្ងាត់បន្ទាន់មួយ។ កិច្ចប្រជុំសម្ងាត់នោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ តាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ចំនួន៧ផ្សេងទៀត រួមមានជប៉ុន អង់គ្លេស បារាំង និងអៀឡង់ផងនោះ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងថា ក្រុងហុងកុង នឹងផ្អាកការបង្រៀនទល់មុខគ្នា នៅក្នុងអនុវិទ្យាល័យ ចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមករា រហូតដល់ក្រោយចូលឆ្នាំចិន ហើយអាជ្ញាធរបាននិយាយថា ដោយសារតែការកើនឡើង នៃចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅក្នុងសាលារៀនជាច្រើន នៅក្នុងទឹកដីដែលគ្រប់គ្រង...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន និងរុស្ស៊ី បានរារាំងសហរដ្ឋអាមេរិក ដែលជំរុញឲ្យអង្គការសហប្រជាជាតិ (UN)ដាក់ទណ្ឌកម្ម លើជនជាតិកូរ៉េខាងជើង ចំនួនប្រាំនាក់ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល នាពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង អ្នកការទូតបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃប្រធានាធិបតីអាមេរិក Joe Biden នៅសប្តាហ៍នេះបាននិយាយអះអាងថា សមភាគីលោកប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើសកម្មភាពវាយលុយចូលអ៊ុយក្រែន តែមិនមែនក្នុងទំរង់សង្គ្រាម ពេញនោះទេ។ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅក្នុងសន្និសិទកាសែតមួយទៀតថា លោក Putin នឹងទទួលខុសត្រូវក្នុងកម្រិតធ្ងន់ធ្ងរ ចំពោះលុកលុយណាមួយចំពោះអ៊ុយក្រែន ជាមិនខាន។ ក្រោយមកសេតវិមាន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា...
បរទេស៖ ធនាគារជាតិ នៃប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីប្រកាស ក្នុងការផ្តល់អជ្ញាបណ្ណ ទៅដល់ក្រុមហ៊ុនធំៗចំនួន២ ដើម្បីឲ្យពួកគេអាចធ្វើការជួញដូរ និងផ្តល់សេវាកម្មដោះដូរលុយឌីជីថល។ ក្រុមហ៊ុនដែលមានដូចជា Lao Digital Assets Exchanges (LDX) ដែលជាក្រុមហ៊ុនចូលរួមគ្នា រវាងក្រុមហ៊ុន AIF Group និងក្រុមហ៊ុន Phongsupthavy Group...