ភ្នំពេញ៖ យោងតាមទិន្នន័យតួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០២១មានទឹកប្រាក់សរុបប្រមាណជាង ១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមគេហទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញ របស់កម្ពុជា ទៅកាន់ប្រទេសចិនមានទឹកប្រាក់ប្រមាណ ១.៥១ពាន់លានដុល្លារអាមេរិក មានកំណើន៣៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការនាំចូលពីចិនមកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់ប្រមាណ៩.៦៣ពាន់លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩...
បរទេស៖ ទាហានជើងទឹក និងអ្នកជំនាញការបំពុលរបស់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានប្រញាប់ប្រញាល់ ដើម្បីដោះស្រាយជាមួយ នឹងការកំពប់ប្រេងនៅជិតឆ្នេរ សម្រាប់សម្រាកដ៏បរិសុទ្ធ បន្ទាប់ពីបំពង់បង្ហូរប្រេង នៅក្រោមសមុទ្របានលេចធ្លាយប្រេងឆៅ រហូតដល់ ៥០ តោន។ យោងវែបសាយ MSN News ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងការបំពុល របស់ព្រះរាជាណាចក្រថៃ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជួប និងជូនពរលោកផាក ហុងខ្យុង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងសហការីប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។ លោកឧត្តមសេនីយ៍ បានសម្តែងនូវសេចក្តីអំណរសាទរ និងជូនពរលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង, អនុព័ន្ធយោធាព្រមទាំងសហការី និងក្រុមគ្រួសារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ចំនួន១៧នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ១៨៨នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៣០៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
សល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡារដូវរងា លំដាប់ពិភពលោក គឺការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើកយ៉ាងឱឡារិក នៅទីក្រុងប៉េកាំង ដែលជាទីក្រុងមួយ មានភាពស៊ីចង្វាក់គ្នា ទាំងរចនាបថបុរាណ និងទាន់សម័យរបស់ប្រទេសចិន និងជាទីក្រុងតែមួយគត់ លើពិភពលោកយើងនាពេលបច្ចុប្បន្ន ដែលបានធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ និងរដូវរងា ។ ពិតមែនតែប្រទេសចិន ជាប្រទេសធំខាងវិស័យកីឡាក្តី ប៉ុន្តែកីឡារដូវរងាមិនមែន ជាប្រភេទកីឡាប្រពៃណីរបស់ចិននោះទេ ព្រោះដោយសារតំបន់ជាច្រើន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ...
ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន នៃ ប.ស.ស. និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ចំនួនបី គឺសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២...
កណ្ដាល ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានណែនាំក្រុមការងារ ចុះបំពាក់ប្រព័ន្ធភ្លើង អំពូលសូឡាជាង ១០០ដើមបន្ថែមទៀត នៅភូមិព្រែកតាមាក់ ភូមិស្វាយអាត់លើ និងភូមិស្វាយអាត់ក្រោម ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីបំភ្លឺផ្លូវសាធារណៈ ព្រមទាំងលំនៅដ្ឋានប្រជាពលរដ្ឋ។ ការដាក់អំពូលសូឡាជាច្រើន ដើមជូនប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគោលបំណង លើកម្ពស់សោភ័ណភាព...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទូតអារ៉ាប៊ីសាអូឌីត ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងផ្ដល់ឱកាសឲ្យស្មើៗគ្នា ចំពោះប្រជាពលរដ្ឋនៅកម្ពុជា ដែលកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាឥស្លាម ដោយចាត់ទុកជាពលរដ្ឋខ្មែរតែមួយ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Saud F.M. AI Suwelim...