បរទេស៖ កាលពីថ្ងៃសុក្រអង្គណាតូ បានប្រកាសបដិសេធ ចំពោះការស្នើសុំនិងទាមទារ ដោយប្រទេសរុស្សីក្នុងការដកទ័ពចេញ ពីប្រទេសរ៉ូមេនី និងប៊ុលហ្គារី ខណៈដែលកិច្ចខិតខំការងារការទូត នៅតែកំពុងបន្តនៅឡើយ ដើម្បីជៀសវាងអឺរ៉ុបឲ្យចេញពីសង្គ្រាម។ អ្នកនាំពាក្យរបស់អង្កការណាតូ Oana Lungescu បានថ្លែងនៅក្នុងសន្ទរកថាមួយថា៖ណាតូដាច់ខាងមិនបន្ធូរបន្ថយសមត្ថភាពការពារចំពោះសមាជិករបស់ខ្លួនឡើយ ជាពិសេសបូករួមទាំងវត្តមានរបស់យោធាណាតូ នៅក្នុងប្រទេស ដែលស្ថិតនៅភាគខាងកើតទាំងពីរនេះផង។ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសថាអ្វីដែលជាការធានាឲ្យមានសុវត្ថិភាពគឺរុស្ស៊ី បានទាមទារឲ្យលោកខាងលិច ត្រូវតែដកកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសរ៉ូមេនីនិងប៊ុលហ្គារី។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្លែងក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់ថា ប្អូនៗគឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ខណៈពេលអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២...
បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់...
បរទេស៖ រដ្ឋាភិបាលវ៉ាស៊ិនតោន កាលពីថ្ងៃសុក្របានធ្វើការប្រកាសថា នឹងធ្វើការផ្អាកការហោះហើរជើងហោះហើរ ចំនួន៤៤របស់ចិន ដែលធ្វើដំណើរចូលមកប្រទេសរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ការប្រកាសបិទជើងហោះហើរនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមហ៊ុនអាកាសចិន របស់ចិនចំនួន៤ហើយ វាក៏ត្រូវបានគេមើលឃើញដែរថា ជាការសងសឹងទៅការសម្រេចចិត្តផ្អាក ក្រុមហ៊ុនអាកាសចររបស់អាមេរិក ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ គួរឲ្យដឹងដែរថាការប្រកាសផ្អាកជើងហោះហើរនេះ នឹងចូលជាធរមាននៅថ្ងៃទី៣០ ខែមករា ជាមួយនឹងក្រុមហ៊ុនអាកាសចិនដូចជា Xiamen Airlines, Air China,...
បរទេស៖ ដោយមានកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ឈរជើងប្រចាំការ នៅជិតប្រទេសអ៊ុយក្រែននោះ វិមានក្រឹមឡាំង បានបន្តធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តទាយអំពី ជំហានបន្ទាប់របស់ខ្លួន នៅក្នុងវិបត្តិសន្តិសុខដ៏អាក្រក់បំផុត ដែលកើតមានឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ស្របពេលមានការភ័យខ្លាចអំពីការវាយប្រហារ ក្នុងពេលខាងមុខឆាប់ៗ លើប្រទេសអ៊ុយក្រែននោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការបង្កើនការគាំទ្រ ដោយប្រកាសធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅក្នុងតំបន់ ហើយវាក៏បានបដិសេធច្រានចោល ពីភាពអាចកើតមាន...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសទៅលើការវាយប្រហារ តាមអាកាសត្រូវចំមជ្ឈមណ្ឌលឃុំឃាំងអ្នកទោស នៅក្នុងប្រទេសយេមែន ដែលបានសម្លាប់មនុស្សជាង៧០នាក់ ។ ទីតាំងនៅ Saada ដែលជាទីតាំងដ៏រឹងមាំ នៃចលនាឧទ្ទាម ហួធី (Houthi) ស្ថិតនៅភាគពាយ័ព្យប្រទេសយេមែន ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូក្នុងខែកុម្ភៈ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃសៅរ៍នេះ។ ដំណើរទស្សនកិច្ចដែលគ្រោងទុកនេះ គឺធ្វើឡើងស្របពេលដែល មានភាពតានតឹងកើនឡើង រវាងប្រទេសរុស្ស៊ី និងប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។...
បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងជាង១៥នាក់រងរបួស នៅគ្រាដែលអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារលំនៅដ្ឋាន ជាច្រើនជាន់មមួយកន្លែង ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ។ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង បានប្រញាប់ប្រញាល់មកពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះអ្នកស្រុករាប់រយនាក់ ចេញពីអគារ២០ជាន់ នៅចំកណ្តាលនៃទីក្រុងបុមបៃ...
បៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត ពីបទចោទប្រកាន់ថា បានផ្តើមភ្លើងឆេះ ដ៏សាហាវបំផុតរបស់កោះនេះ ក្នុងរយៈពេលជាច្រើនទស្សវត្ស ក្នុងការប៉ុនប៉ងសងសឹកមិត្តប្រុស ដែលនាងសង្ស័យថា កំពុងបោកប្រាស់រូបនាង ។ គ្រោះមហន្តរាយកាលពីខែតុលា នៅទីក្រុង Kaohsiung ភាគខាងត្បូងបានផ្ទុះឡើង...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មី ដឹកនាំដោយអាមេរិក លើបុគ្គលកូរ៉េខាងជើងមួយចំនួន ជុំវិញការតេស្តសាកល្បងមីស៊ីលផ្លោត ដ៏ថ្មីចុងក្រោយបំផុត ដោយប្រទេសរុស្ស៊ីនិងចិន តាមសេចក្តីរាយការណ៍ បានរារាំងចំណាត់ការនោះ នៅក្នុងកិច្ចប្រជុំសម្ងាត់បន្ទាន់មួយ។ កិច្ចប្រជុំសម្ងាត់នោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ តាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ចំនួន៧ផ្សេងទៀត រួមមានជប៉ុន អង់គ្លេស បារាំង និងអៀឡង់ផងនោះ...