ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីប្រកាសមុខដំណែងនេះដែរ សមាគមន តាមរយៈការផ្តល់សេចក្តីទុកចិត្តបំផុត របស់ក្រុមប្រឹក្សាភិបាល និងយោងស្មារតីនៃអង្គប្រជុំ បានសម្រេចផ្តល់ការគាំទ្រ ចំពោះសមត្ថភាពលោកបណ្ឌិត ឆម ចំរើន ឲ្យជាគណៈប្រតិបត្ត នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានេះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ត្រូវបានប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជាព្រមទាំងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ និងសមាសភាពទាំងអស់ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្ដេជ្ញាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ក្នុងឱកាសនោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានណែនាំនូវអនុសាសាន៍ជាច្រើន ដែលសុទ្ធតែផ្ដល់ភាពសំខាន់ ក្នុងការចូលរួមអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧។ លោកប្រធានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាសភាពសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៥ចំណុច៖ ១. ធ្វើអ្វីទាំងអស់ត្រូវតែមានផែនការត្រឹមត្រូវ ដាក់គោលនយោបាយ, ២. ត្រូវចាប់ផ្ដើមជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាពគ្រប់គ្រាន់, ៣. ត្រូវបណ្ដុះបណ្ដាលអ្នកដែលបានចាត់តាំងពីរបៀបរបប គោលនយោបាយ ផែនការដែលបានដាក់ចុះ, ៤. ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់គ្រប់ភាគី ដែលពាក់ព័ន្ធឱ្យបានយល់កាន់តែច្បាស់ និង៥. ត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងទាំងទស្សនា គោលជំហរ និងសកម្មភាព។ ទិសដៅទាំង៥ចំណុចនេះ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយប្រសិនបើធ្វើបែបនេះហើយ មិនងាយបរាជ័យនោះទេ។ លោកបានប្រៀបប្រដូច ការរៀបចំនេះ ដូចជាការរៀបចំគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។ លោក ឡី សុភាព បានបន្តថា ការងារដែលត្រូវដឹកនាំជាប្រចាំ គឺ៖ ទី១-ត្រូវដំឡើងផែនការ ទី២-ត្រូវមានការចាត់តាំង ទី៣-ត្រូវមានការត្រួតពិនិត្យ ទី៤-ដឹកនាំអនុវត្ត ទី៥-ត្រូវមានការវាយតម្លៃ។ ក្រៅពីនេះក៏ត្រូវអនុវត្តតាមស្មារតី «ផ្ដ៥» រួមមាន៖ ១. ផ្ដុំ៖ ត្រូវចេះប្រមូលផ្ដុំគ្នាចងក្រងជាកម្លាំងជាដើម, ២. ផ្ដើម៖ បន្ទាប់ពីប្រមូលផ្ដុំគ្នាហើយ ត្រូវចេះផ្ដើមធ្វើកិច្ចការណាមួយជាមួយគ្នា, ៣. ផ្ដល់៖ ត្រូវចេះផ្ដល់យោបល់ ចែករំលែកគ្នាទៅវិញទៅមក និងផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក, ៤. ផ្ដោះប្ដូរ៖ ត្រូវមានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក លើកជាគំនិតផ្ដោះប្ដូរ ឬសំណូមពរទៅវិញទៅមកដូចគ្នា និង៥. ផ្ដោត៖ ត្រូវមានការផ្ដោតទៅលើការងារណាដែលយើង បានដាក់ចេញផែនការ និងការអនុវត្ត។ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានបន្តទៀតថា អ្នកនៅក្រោមឱវាទ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា គឺទទួលបានការទទួលស្គាល់ ពីរាជរដ្ឋាភិបាលថា ជាសមាគមដែលធ្វើការងារស្របច្បាប់ បម្រើឱ្យរាជរដ្ឋាភិបាល សង្គមជាតិ និងប្រជាជន ព្រមទាំងមានវិសាលភាពធំធេង ខណៈសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា មានដល់ទី១១វិស័យ និងគណៈកម្មការមួយចំនួនទៀត មានទាំងក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ក្រុមការងារចុះជួយ ដូច្នេះរួមគ្នាត្រូវធ្វើការឱ្យដូចស្រមោច គឺធ្វើជាប់ជានិច្ច រក្សាចរិតតស៊ូ៕
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីបុណ្យជាតិនិងរម្លឹកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយគ្នានេះ ក៏វត្តមានអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមានលោក បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ មន្ត្រីអង្គទូតនានា ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងប្រជាជនកូរ៉េប្រមាណជាង 300 នាក់បានចូលរួម។ នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ឯកអគ្គរដ្ឋទូត PARK Jung-Wook បានថ្លែងអបអរសាទរ ចំពោះការចាប់ដំណើរការនីតិកាលទី៧ នៃរដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងសកម្ម រវាងប្រទេសទាំងពីរ រួមមានកិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធឡើង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា របស់ប្រធានរដ្ឋសភាកូរ៉េ លោក KIM Jin-Pyo ក្នុងខែកញ្ញានេះ។ លើសពីនេះ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានធ្វើការវាយតម្លៃខ្ពស់ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជាលើវិស័យផ្សេងៗជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ ការពារជាតិ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន ហើយលោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ កម្មវិធីនៅឆ្នាំនេះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ស្ដីពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមយ៉ាងខ្លាំង។ វីដេអូផ្សព្វផ្សាយបញ្ជាក់ថា ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ‘ការផ្លាស់ប្តូរដ៏អស្ចារ្យនៃពិភពលោក ឆ្ពោះទៅកាន់អនាគត កាន់តែប្រសើរ‘ ដោយធ្វើការណែនាំ ស្ដីពីការបើកចំហអនាគតប្រកបដោយនិរន្តរភាព ដោយស្វែងរកដំណោះស្រាយ ចំពោះបញ្ហាទូទៅ ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ វីដេអូផ្សព្វផ្សាយ បានសង្កត់ធ្ងន់ថា ទីក្រុងប៊ូសាន គឺជាទីតាំងដ៏ល្អបំផុត សមស្របក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ អាស្រ័យដោយកត្តា សក្ដានុពលភាពមួយចំនួនដូចជា ការដឹកជញ្ជូនឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ប្រពៃណីនិងសម័យទំនើប ព្រមទាំងបទពិសោធន៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដោយរួមមានការជូននូវវត្ថុអនុស្សាវរីយ៍ ពិព័រណ៌ពិភពលោកប៊ូសានឆ្នាំ២០៣០ ដល់អ្នកចូលរួមទាំងអស់ ហើយក៏បានបើកស្តង់ផ្សព្វផ្សាយ រំលឹកខួបអនុស្សាវរីយ៍ នៃកងទ័ពជាតិកូរ៉េផងដែរ៕ The...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង...
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំរាប់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសគាំទ្រ ពីសំណាក់ ក្បាលម៉ាស៊ីន សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលមាន សមាជិកនៅក្នុងដៃ រាប់សិបម៉ឺននាក់នៅទូទាំងប្រទេសនេះ បានធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងពិធីប្រកាសតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៩រូប ដែលបានធ្វើ ឡើងនៅការិយាល័យ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ សូមជំរាបដែរថា ការប្រកាសគាំទ្រ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់ លោក ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព មិនមែនជារឿង ចៃដន្យនោះទេ ពោលវាស្របពេលកម្មវិធី គោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ត្រូវបានកំណត់ពេលវេលា ចាប់ផ្តើមអនុវត្តន៍រួចរាល់ហើយ។ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តន៍ នៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលា នៃការចាប់ផ្តើម អនុវត្តកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់ សុខភាពជាសកល កម្មវិធីទី(២)ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស កម្មវិធីទី(៣)ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន កម្មវិធីទី(៤) ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី(៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយ ផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំ ឱ្យមានសមាគមកសិករ នៅតាមទីជនបទ។ ពាក់ពន្ធ័នឹងការតែងតាំង សមាសភាព ក្រុមប្រឹក្សាភិបាល សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា លោក ឧកញ៉ា សមូហកបណ្ឌិតឡី សុភាព ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមនេះ និងតាំងនាម គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបង្ហាញក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊នម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា ហើយជាពិសេសសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានណែនាំ អោយមានការកែទម្រង់ ដោយអោយរៀបចំនូវសមាសភាព សំរាប់អណត្តិទី១ នៃក្រមប្រឹក្សានេះ អោយមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ ជាមួយនិងសមតុល្យ និងតុល្យភាពការងារ។ បើតាមលោក ឧកញ៉ា ឡី សុភាព ថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនទាំង៩រូប ដែលត្រូវបានចំរ៉ាញ់ និង ប្រកាសតែងតាំង នាពេលនេះ សុទ្ធតែជាបុគ្គល ដែលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគម អោយមានការរីកចំរើនហើយថា ការរៀបចំ កែសម្រួលក្បាលម៉ាស៊ីនដឹកនាំ ទាំង៩នាក់នេះ គឺជាការតម្រង់ទិស ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអោយត្រូវតាមក្បួនខ្នាត ហើយចាប់ពីពេលនេះទៅ រាល់សកម្មភាពទាំងឡាយ របស់សមាគម សហពន្ធ័យុជនសេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ ក្នុងន័យនេះ លោក ឧកញ៉ា បណ្ឌិត ចង់បញ្ជាក់ថា យន្តការរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ច ពិតជាទូលំទូលាយ ដែលអាចបញ្ចូលសមាជិកបាន ទាំងរូបវន្ត័បុគ្គល(បុគ្គល់ម្នាក់ៗ) និងនីតិបុគ្គល រួមមាន អាជីវកម្មមីក្រូតូច និងមធ្យម និងទាំងសមាគម អង្កការ។ ដូច្នេះនៅក្នុងអណត្តិទី១នេះ លោកបណ្ឌិត ប្រធាន អាចស្នើសុំ ទៅរាជរដ្ឋាភិបាល ដើម្បីអោយក្រុមប្រឹក្សាភិបាល អាចកាន់ជាប្រធានគណកម្មការបានផងដែរ។ សូមបញ្ចាក់ដែរថា សមាសភាពក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ ដែលប្រកាសតែងតាំងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះគាំទ្រ និងអនុវត្តន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមទំព័រថ្មីជាប្រវត្តិសាស្ត្រ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាព ចំនួន ៩រូប ក្នុងនោះ រួមមាន ៖ ១- លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធាន ៦- លោក អ៊ូច សាមុត សមាជិក ២- លោកបណ្ឌិត ហ៊ុល រឿន អនុប្រធានទី១ ៧- លោក រ៉ង សារ៉ាន់ សមាជិក ៣- ឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ ៨- លោក សួង សឿន សមាជិក ៤- លោកបណ្ឌិត ឈុន តិច សមាជិក ៩- លោកស្រី យូរ ធីតារ័ត្ន សមាជិកា ៥- លោកបណ្ឌិត ហាំង សេងហុង សមាជិក ក្នុងអណត្តិទី១ ក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសតាំង ពីគណកម្មការសមាគម គឺគណប្រតិបត្តិ ក៏ប៉ន្តែ បន្ទាប់ពីការតែងតាំងក្រុមប្រឹក្សាហើយ ក្រុមប្រឹក្សានេះ ជាអ្នកអនុម័តការងារ នានាទាំងអស់ របស់សមាគមទៅវិញ។ ដោយឡែក សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា មានឋានៈកសាងសមាជិក ដែលអាចមាន សមាជិកទាំងរូបវន្ត័បុគ្គល និងនិតិបុគ្គល៕
North Korea decided to send 280 athletes, coaches, and staff to the Hangzhou Asian Games and the first wave of its delegation,...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល...
តាកែវ៖ ឆ្លៀតក្នុងឱកាសចូលរួម ពិធីសំណេះសំណាល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស នៅទឹកដីស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស....
ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីខាងលើនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរ ចំណុចទាំងនោះ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជើង) មានមុខរបរ...