ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិក នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រ គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហម កុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះ ក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។ ប៉ុន្តែដោយសារការដឹកនាំឈ្លាសវៃ ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់។ លោក ឡី សុភាព បានបន្តថា ក្រុមយុវជនសេដ្ឋកិច្ចកម្ពុជាខាងលើពិតជាបានមើលឃើញ និងទទួលស្គាល់នូវកិត្យានុភាពជាតិ ដែលសម្ដេចតេជោ បានកសាងឡើង ក្នុងនោះមានការចូលជាសមាជិក អង្គការពិភពលោកធំៗ ការពង្រឹង/បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការលើកស្ទួយមុខមាត់ប្រទេសជាតិ ឱ្យលេចធ្លោឡើងលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាក៏បានប្ដេជ្ញា ចូលរួមអនុវត្តតាមច្បាប់របស់កម្ពុជា ប្រកបអាជីវកម្មដោយសុច្ចរិតភាព និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច/សង្គមកម្ពុជា ឱ្យឈានឡើង។ មិនតែប៉ុណ្ណោះ យុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់នេះក៏បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ ពោលគឺបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា៕
ភ្នំពេញ៖ គ្រប់សមាជិក ដែលមានប័ណ្ណ ប.ស.ស. ទាំងអស់ គឺមានសិទ្ធិ ទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ។ លោកអ្នកអាចស្វែងរកមន្ទីរពេទ្យ ដៃគូ ប.ស.ស. ដោយរកមើលរូបឡូហ្គោ ប.ស.ស. នៅខាងមុខមន្ទីរពេទ្យ ឬក៏អាចពិនិត្យមើលឈ្មោះ និងទីតាំងមន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. តាមរយៈតំណភ្ជាប់នេះ មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមរបស់យើង។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!
ភ្នំពេញ ៖ លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដួចផ្ដើមកម្មវិធីជិះកង់ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ធំ ដោយមានសមាជិកអ្នកជិះកង់ ប្រមាណ ៨០នាក់ ដើម្បីអបអរទិវាពិភពលោក គ្មានថ្នាំជក់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់»។ ការជិះកង់នេះធ្វើឡើងដើម្បីអបអរទិវាពិភពលោក គ្មានថ្នាជក់២០២៣...
ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣រួចហើយ មានគណបក្សនយោបាយចំនួន១៥បានចុះហត្ថលេខាទទួលស្គាល់ ដោយឡែក បក្ស៣ទៀត សុំកែតម្រូវចំណុចខ្លះៗ ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣០ ឧសភា នេះ លោក...
បរទេស៖ រដ្ឋមន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកចំនួន ១២ ផ្សេងទៀតបានព្រមព្រៀងគ្នា ដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់វត្ថុសំខាន់ៗដូចជា semiconductors និងឱសថ ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស ចំពោះភាពអាសន្ន។ កិច្ចព្រមព្រៀង ស្តីពីទំនិញ និងបច្ចេកវិទ្យាសំខាន់ៗ ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង Detroit ហើយជាគំនិតផ្តួចផ្តើម ដែលទទួលបានលទ្ធផលជាក់ស្តែងចាប់តាំង...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រទេសលោកខាងលិចមួយចំនួន ស្វែងរកការបំបែកបំបាក់ និងភាពខុសគ្នាក្នុងចំណោមរដ្ឋជាសមាជិក នៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ។ លោក Raisi បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយ អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais...
ភ្នំពេញ ៖ សមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចតេជោហ៊ុន សែ ននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិ ត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ដើម្បីជួយសម្រួលការលំបាក ខណៈរដូវវស្សាបានឈានមកដល់ ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា...
បរទេស៖ អ្នកគាំទ្រគណបក្សភឿថៃ បានប្រមូលផ្តុំគ្នា នៅទីស្នាក់ការកណ្តាល របស់គណបក្សនៅផ្លូវ ផេតឆាបុរី (Phetchaburi) កាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវ ឱ្យគណបក្សភឿថៃ បំបែកចេញពីសម្ព័ន្ធភាព ដឹកនាំដោយគណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អាពីឆាត...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដោយលោកនឹងត្រូវបន្ដកាន់តំណែងរយៈពេល ៥ឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ យោងតាមលទ្ធផលបោះឆ្នោតបឋម លោក Erdogan ត្រូវបានជាប់ឆ្នោតជាថ្មី ដោយទទួលបានសំឡេងគាំទ្រ ៥២,១៤ ភាគរយនៅក្នុងការបោះឆ្នោត ប្រធានាធិបតីតួកគី នេះបើយោងតាមលោក...
ស្វាយរៀង៖ គណបក្សប្រជាជនកម្ពុជា ឃុំកណ្ដៀងរាយ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ជូលសមាជិកបក្សថ្មីចំនួន ៣៣២នាក់ ក្រោមអធិបតីភាព លោក មុឹង ពន្លក អនុប្រធានក្រុមការងារ គណបក្សចុះជួយស្រុកស្វាយទាប និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំកណ្ដៀងរាយ។ ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ ពីសំណាក់លោកស្រី ងួន សាត ដែលជាមេឃុំកណ្តៀងរាយ...