ព្រៃវែង៖ ក្នុងសប្តាហ៍នេះ លោក វាសនា ជីវី ប្រធានសាខា ប.ស.ស. ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំក្រុមការងារចុះមកពិនិត្យនូវស្ថានភាពជំងឺរបស់ជនរងគ្រោះ និងផ្ដល់ឧបករណ៍រណបសម្រាប់ប្រើប្រាស់ជាតម្រូវការ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់ជនរងគ្រោះ ចំនួន២នាក់ ជាសមាជិក ប.ស.ស. ដែលបានទទួលរងគ្រោះថ្នាក់ការងារ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកំណត់យកថ្ងៃទី២៩ ឧសភា ខាងមុខនេះ ជាថ្ងៃកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត លើសន្លឹកឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាស គ.ជ.ប នាថ្ងៃ២៥ ឧសភា ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit) ដែលប្រព្រឹត្តទៅនៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់...
នៅខែធ្នូឆ្នាំ២០២២ លោកMa Ji’anអ្នកបើកបររថយន្តដឹកទំនិញ នៅXiZang បានទទួលដំណឹងល្អមួយ៖ ផ្លូវល្បឿនលឿនពីទីក្រុង Nagqu ទៅទីក្រុង Lhasa ត្រូវបានបើកសម្រាប់រថយន្តដឹកទំនិញ។ នេះមានន័យថា ការធ្វើដំណើរកាលពីមុនយ៉ាងហោចណាស់ ត្រូវចំណាយ៦ម៉ោង ឥឡូវនេះត្រូវបានកាត់បន្ថយ មកនៅត្រឹម៣ម៉ោងកន្លះ។តម្លៃប្រេងឥន្ធនៈនិងពេលវេលារបស់គាត់ ត្រូវបានសន្សំសំចៃ ហើយការខូចខាត នៃរថយន្តក៏ត្រូវបានកាត់បន្ថយ ទៅតាមនោះដែរ។ XiZang ស្ថិតនៅលើខ្ពង់រាប Qinghai-Tibet...
នារសៀលថ្ងៃទី ២៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានបង្ហាញថា ក្នុងខែមីនាឆ្នាំនេះ លោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដោយជោគជ័យនៅប្រទេសរុស្ស៊ី...
បរទេស៖ លោក Henry Kissinger ដែលជាអ្នកដឹកនាំនយោបាយការបរទេសដ៏លេចធ្លោ ដែលបានផ្តល់ប្រឹក្សា ប្រធានាធិបតីអាមេរិកជាច្រើនរូបមកនោះ ជាបុគ្គលមួយរូប ដែលបានបណ្តាលឲ្យមនុស្ស ជាង៣លាននាក់ស្លាប់, នេះបើយោងតាមរបាយការណ៍ របស់អង្គការព័ត៌មានមិនរកប្រាក់ចំណេញ Intercept បានចេញផ្សាយកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបគម្រប់ ១០០ឆ្នាំរបស់អ្នកយុទ្ធសាស្ត្រនយោបាយពិតប្រាកដ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ ឆាកដ៏ធំរបស់ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការជាមួយនឹងផលិតកម្មហ្គាឡាក់ស៊ីណាវាត្រា នឹងខិតទៅជួបបងប្អូនខាងបាត់ដំបងនៅថ្ងៃ២៧ និង២៨ ខាងមុខនេះហើយ ដោយមានការ Live ផ្ទាល់នៅលើហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ចាប់ពីម៉ោង ៨យប់តទៅ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានការចាប់សន្លឹកឆ្នោតរកអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង និងរង្វាន់ជាច្រើនទៀត ក្នុងការប្រគំតន្រ្តីផងដែរ។ ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញ ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈEXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងល័កខណ្ឌបងប្អូន ត្រូវតែនៅពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។ ជាក់ស្តែង កាលពីសប្តាហ៍មុនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនសំណាង២រូបដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ក្នុងការប្រគំតន្រ្តី Cambodia Mega Concert ក្នុងខេត្តកំពតដែលអ្នកទាំងពីរមានឈ្មោះ៖ ភូ គីម ស៊ុយ រស់នៅខេត្តកំពត និង ផាន សំភុត រស់នៅខេត្តកំពត។ ក្នុងកម្មវិធីដដែលនោះ ភេសជ្ជៈប៉ូវកម្លាំងវើកក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន៣គ្រឿង ជូនដល់អតិថិជន៣រូប មកពីខេត្តកំពតមានឈ្មោះ៖ កែវ ចិន, ជិន ណាគ្រី និង ភេង លក្ខ័ណា។ តោះ! ចុងសប្តាហ៍ មកមើល Concert ជាមួយគ្នាណា! ជួបជាមួយតារាល្បីៗ ពីផលិតកម្មហ្គាឡាក់ស៊ីណាវាត្រា រួមមាន៖ ឧកញ៉ាព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោកNak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀត ហើយក្រេបយករសជាតិដ៍ស្រស់របស់ CAMBODIA BEER។ ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer ពិសាដោយការទទួលខុសត្រូវ
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈប្រកាច់ លើសឈាម កំរិត២១ ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៨ អាណត្តិទី១ របស់ខ្លួន ។ កិច្ចប្រជុំនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ...