ស្រុកព្រៃនប់៖ រីស៊តថ្មីមួយកន្លែង ឈ្មោះ វ៉នដឺឡេនរីស៊ត (Wonderland resort) ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងបើកដំណើរការឆាប់ៗ ពោលនៅចុងខែខាងមុខនេះហើយ។ សម្រាប់បងប្អូនដែលចង់មក ប្តូរបរិយាកាសលម្ហែរអារម្មណ៍បែបធម្មជាតិ ជាមួយទិដ្ឋភាព និងបរិយាកាសបរិសុទ្ធ អាចទាក់ទងមកលេខទូរសព្ទ័ 031 444 1234 ឬអាចឆែកទីតាំងតានរយៈ Google Mapនេះ...
ភ្នំពេញ៖ ដោយមើលឃើញពីការលំបាករបស់លោកតា លោកយាយ ដែលមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន ០៥ គ្រួសារ មានអាស័យដ្ឋានរស់នៅ ភូមិបត់គគីរ ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ នាំយកឧបត្ថម្ភដូចជា...
ក្នុងនាមជាប្រទេស ដែលមានសក្ដានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខ្លាំងបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកវិនិយោគជុំវិញពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចដូចយើងបានមើលឃើញទាំងអស់គ្នា សេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ អត្រាកំណើនផលិតផលក្នុងស្រុកសរុប បានកើនឡើងលើសពី 8% សម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ កំណើននៃការនាំចូល និងនាំចេញបានបង្កើនល្បឿន នៃការប្រមូលផ្តុំម៉ាកល្បីៗក្នុងពិភពលោក ។ យោងតាមរបាយការណ៍...
ភ្នំពេញ៖ លោកបណ្ឌិត សាង អ៊ាប អនុប្រធានទី២ ក្រុមប្រឹក្សាភិបាលសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវបានក្រុមប្រឹក្សាភិបាល នៃសមាគម បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាប្រធានគណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋានថ្នាក់កណ្តាល នៃសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ដែលគណៈកម្មការនេះ ផ្តោតលើមុំធំៗ៣ គឺការងារបណ្តុះបណ្តាលវិជ្ជាជីវះ ការបង្កើនការងារ និងមុខរបរ ដល់ពលរដ្ឋនៅមូលដ្ឋាន និងអភិវឌ្ឈន៍អាជីវកម្ម...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុត ក្នុងនាមជាសេនាធិការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាព នៃការងារស្រាវជ្រាវ និងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ រដ្ឋធម្មនុញ្ញនិងគោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល សម្រេចបានជោគជ័យផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកំរិតនាយកដ្ឋាន និងមន្ត្រីជំនាញ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេចបាននូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា បេសកកម្មការងារចម្បង ដែលក្រុមប្រឹក្សាអ្នកច្បាប់ បាននិងកំពុងអនុវត្តត្រូវតែមានរបៀបនៃការដឹកនាំ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ធ្វើការតាមមុខងារភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បុរេសកម្ម គឺ«ធ្វើការងារផង និងកែទម្រង់ផង » ដើម្បីធានាថា គ្រប់គ្នាត្រូវតែមានឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័នរបស់ខ្លួន និងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយផ្តោតជាសំខាន់ លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំ តាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាពច្បាប់ឱ្យបានស៊ីជំរៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។ បើទោះបីក្របខណ្ឌ នៃភារកិច្ចរបស់ក្រុមប្រឹក្សា អ្នកច្បាប់ផ្តោតលើ គុណវុឌ្ឍនៃនីតិរដ្ឋបាល និងនីតិឯកជនក្តី ក៏ប៉ុន្តែដើម្បីបានមូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅ នៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់សេដ្ឋកិច្ច សង្គម ឱ្យមានលទ្ធផលគាប់ប្រសើរ ។ ក្នុងនោះដែរ លោក វង្សី វិស្សុត បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងជាផែនការ សម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខនិងរយៈពេលវែង សម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងនោះរួមមាន៖ ទី១- ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាពគឺប្រសិទ្ធភាព ក្នុងការផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ដែលក្រសួងស្ថាប័ននីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែពង្រឹងសមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការវិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយដើម្បីធានាថា ការចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្ស ដែលមាននូវសមត្ថភាព ក្នុងការតាក់តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំងសមត្ថភាពនៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយក្រសួងពាក់ព័ន្ធ គឺត្រូវតែមានភាពច្បាស់លាស់ដើម្បីលើកជាយោបល់ ជូនប្រមុខរាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងសម្រេច។ ទី២- លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាពទម្រង់ ទស្សនាទានច្បាប់ និងទាំងខ្លឹមសារបច្ចេកទេសច្បាប់ ដែលនឹងចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ ទាំងក្នុងស្រុក ឬក៏ការតម្រូវឱ្យមានអ្នកជំនាញជាន់ខ្ពស់ ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិ បង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសផងដែរ។ ជាពិសេស នឹងស្នើឱ្យមានការរៀបចំបែងចែក ជាក្រុមៗ តាមជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់។ និងទី៣– ការគិតគូ ដើម្បីពង្រឹងស្ថាប័ន ក្បាលម៉ាស៊ីនដឹកនាំ ក្រុមប្រឹក្សាអ្នកច្បាប់ រួមទាំងភាពសកម្ម របស់អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ទីប្រឹក្សា និងជំនួយការ។ ជារួមក្នុងកិច្ចប្រជុំនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ថា ក្រុមប្រឹក្សាអ្នកច្បាប់ គឺជាស្ថាប័នខួរក្បាលដ៏សំខាន់មួយ នៅក្នុងបេសកកម្មបម្រើរាជរដ្ឋាភិបាល ដែលត្រូវតែជាធនធានមនុស្ស ដែលមានទាំងជំនាញ ចំណេៈដឹងជ្រៅជ្រះផ្នែកច្បាប់ ក្នុងការប្រតិបត្តិមុខងាររបស់ខ្លួន សម្រាប់ការស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលក្រសួង ស្ថាប័នពាក់ព័ន្ធស្នើសុំការសម្រេច ពីរាជរដ្ឋាភិបាល ។ លោកបានបន្ថែមថា ហេតុនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែជាអ្នកធានានូវយុត្តិធម៌ តម្លាភាព និងជាទំនុកចិត្តរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ភារកិច្ចជូន និងត្រូវតែមាននូវសមត្ថភាពពេញលេញ ជាមួយនឹងការខិតខំ លើកតម្កើងតម្លៃ កេរ្តិ៍ឈ្មោះ និងកិត្តិយសនៃស្ថាប័ន ក្រុមប្រឹក្សាអ្នកច្បាប់ ធ្វើយ៉ាងណា គឺធានាឱ្យបានជាដាច់ខាត នូវប្រសិទ្ធភាពការងារ៕
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីប្រកាសមុខដំណែងនេះដែរ សមាគមន តាមរយៈការផ្តល់សេចក្តីទុកចិត្តបំផុត របស់ក្រុមប្រឹក្សាភិបាល និងយោងស្មារតីនៃអង្គប្រជុំ បានសម្រេចផ្តល់ការគាំទ្រ ចំពោះសមត្ថភាពលោកបណ្ឌិត ឆម ចំរើន ឲ្យជាគណៈប្រតិបត្ត នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានេះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ត្រូវបានប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជាព្រមទាំងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ និងសមាសភាពទាំងអស់ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្ដេជ្ញាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ក្នុងឱកាសនោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានណែនាំនូវអនុសាសាន៍ជាច្រើន ដែលសុទ្ធតែផ្ដល់ភាពសំខាន់ ក្នុងការចូលរួមអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧។ លោកប្រធានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាសភាពសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៥ចំណុច៖ ១. ធ្វើអ្វីទាំងអស់ត្រូវតែមានផែនការត្រឹមត្រូវ ដាក់គោលនយោបាយ, ២. ត្រូវចាប់ផ្ដើមជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាពគ្រប់គ្រាន់, ៣. ត្រូវបណ្ដុះបណ្ដាលអ្នកដែលបានចាត់តាំងពីរបៀបរបប គោលនយោបាយ ផែនការដែលបានដាក់ចុះ, ៤. ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់គ្រប់ភាគី ដែលពាក់ព័ន្ធឱ្យបានយល់កាន់តែច្បាស់ និង៥. ត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងទាំងទស្សនា គោលជំហរ និងសកម្មភាព។ ទិសដៅទាំង៥ចំណុចនេះ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយប្រសិនបើធ្វើបែបនេះហើយ មិនងាយបរាជ័យនោះទេ។ លោកបានប្រៀបប្រដូច ការរៀបចំនេះ ដូចជាការរៀបចំគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។ លោក ឡី សុភាព បានបន្តថា ការងារដែលត្រូវដឹកនាំជាប្រចាំ គឺ៖ ទី១-ត្រូវដំឡើងផែនការ ទី២-ត្រូវមានការចាត់តាំង ទី៣-ត្រូវមានការត្រួតពិនិត្យ ទី៤-ដឹកនាំអនុវត្ត ទី៥-ត្រូវមានការវាយតម្លៃ។ ក្រៅពីនេះក៏ត្រូវអនុវត្តតាមស្មារតី «ផ្ដ៥» រួមមាន៖ ១. ផ្ដុំ៖ ត្រូវចេះប្រមូលផ្ដុំគ្នាចងក្រងជាកម្លាំងជាដើម, ២. ផ្ដើម៖ បន្ទាប់ពីប្រមូលផ្ដុំគ្នាហើយ ត្រូវចេះផ្ដើមធ្វើកិច្ចការណាមួយជាមួយគ្នា, ៣. ផ្ដល់៖ ត្រូវចេះផ្ដល់យោបល់ ចែករំលែកគ្នាទៅវិញទៅមក និងផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក, ៤. ផ្ដោះប្ដូរ៖ ត្រូវមានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក លើកជាគំនិតផ្ដោះប្ដូរ ឬសំណូមពរទៅវិញទៅមកដូចគ្នា និង៥. ផ្ដោត៖ ត្រូវមានការផ្ដោតទៅលើការងារណាដែលយើង បានដាក់ចេញផែនការ និងការអនុវត្ត។ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានបន្តទៀតថា អ្នកនៅក្រោមឱវាទ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា គឺទទួលបានការទទួលស្គាល់ ពីរាជរដ្ឋាភិបាលថា ជាសមាគមដែលធ្វើការងារស្របច្បាប់ បម្រើឱ្យរាជរដ្ឋាភិបាល សង្គមជាតិ និងប្រជាជន ព្រមទាំងមានវិសាលភាពធំធេង ខណៈសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា មានដល់ទី១១វិស័យ និងគណៈកម្មការមួយចំនួនទៀត មានទាំងក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ក្រុមការងារចុះជួយ ដូច្នេះរួមគ្នាត្រូវធ្វើការឱ្យដូចស្រមោច គឺធ្វើជាប់ជានិច្ច រក្សាចរិតតស៊ូ៕
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីបុណ្យជាតិនិងរម្លឹកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយគ្នានេះ ក៏វត្តមានអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមានលោក បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ មន្ត្រីអង្គទូតនានា ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងប្រជាជនកូរ៉េប្រមាណជាង 300 នាក់បានចូលរួម។ នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ឯកអគ្គរដ្ឋទូត PARK Jung-Wook បានថ្លែងអបអរសាទរ ចំពោះការចាប់ដំណើរការនីតិកាលទី៧ នៃរដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងសកម្ម រវាងប្រទេសទាំងពីរ រួមមានកិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធឡើង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា របស់ប្រធានរដ្ឋសភាកូរ៉េ លោក KIM Jin-Pyo ក្នុងខែកញ្ញានេះ។ លើសពីនេះ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានធ្វើការវាយតម្លៃខ្ពស់ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជាលើវិស័យផ្សេងៗជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ ការពារជាតិ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន ហើយលោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ កម្មវិធីនៅឆ្នាំនេះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ស្ដីពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមយ៉ាងខ្លាំង។ វីដេអូផ្សព្វផ្សាយបញ្ជាក់ថា ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ‘ការផ្លាស់ប្តូរដ៏អស្ចារ្យនៃពិភពលោក ឆ្ពោះទៅកាន់អនាគត កាន់តែប្រសើរ‘ ដោយធ្វើការណែនាំ ស្ដីពីការបើកចំហអនាគតប្រកបដោយនិរន្តរភាព ដោយស្វែងរកដំណោះស្រាយ ចំពោះបញ្ហាទូទៅ ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ វីដេអូផ្សព្វផ្សាយ បានសង្កត់ធ្ងន់ថា ទីក្រុងប៊ូសាន គឺជាទីតាំងដ៏ល្អបំផុត សមស្របក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ អាស្រ័យដោយកត្តា សក្ដានុពលភាពមួយចំនួនដូចជា ការដឹកជញ្ជូនឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ប្រពៃណីនិងសម័យទំនើប ព្រមទាំងបទពិសោធន៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដោយរួមមានការជូននូវវត្ថុអនុស្សាវរីយ៍ ពិព័រណ៌ពិភពលោកប៊ូសានឆ្នាំ២០៣០ ដល់អ្នកចូលរួមទាំងអស់ ហើយក៏បានបើកស្តង់ផ្សព្វផ្សាយ រំលឹកខួបអនុស្សាវរីយ៍ នៃកងទ័ពជាតិកូរ៉េផងដែរ៕ The...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង...
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំរាប់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសគាំទ្រ ពីសំណាក់ ក្បាលម៉ាស៊ីន សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលមាន សមាជិកនៅក្នុងដៃ រាប់សិបម៉ឺននាក់នៅទូទាំងប្រទេសនេះ បានធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងពិធីប្រកាសតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៩រូប ដែលបានធ្វើ ឡើងនៅការិយាល័យ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ សូមជំរាបដែរថា ការប្រកាសគាំទ្រ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់ លោក ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព មិនមែនជារឿង ចៃដន្យនោះទេ ពោលវាស្របពេលកម្មវិធី គោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ត្រូវបានកំណត់ពេលវេលា ចាប់ផ្តើមអនុវត្តន៍រួចរាល់ហើយ។ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តន៍ នៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលា នៃការចាប់ផ្តើម អនុវត្តកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់ សុខភាពជាសកល កម្មវិធីទី(២)ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស កម្មវិធីទី(៣)ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន កម្មវិធីទី(៤) ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី(៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយ ផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំ ឱ្យមានសមាគមកសិករ នៅតាមទីជនបទ។ ពាក់ពន្ធ័នឹងការតែងតាំង សមាសភាព ក្រុមប្រឹក្សាភិបាល សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា លោក ឧកញ៉ា សមូហកបណ្ឌិតឡី សុភាព ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមនេះ និងតាំងនាម គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបង្ហាញក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊នម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា ហើយជាពិសេសសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានណែនាំ អោយមានការកែទម្រង់ ដោយអោយរៀបចំនូវសមាសភាព សំរាប់អណត្តិទី១ នៃក្រមប្រឹក្សានេះ អោយមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ ជាមួយនិងសមតុល្យ និងតុល្យភាពការងារ។ បើតាមលោក ឧកញ៉ា ឡី សុភាព ថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនទាំង៩រូប ដែលត្រូវបានចំរ៉ាញ់ និង ប្រកាសតែងតាំង នាពេលនេះ សុទ្ធតែជាបុគ្គល ដែលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគម អោយមានការរីកចំរើនហើយថា ការរៀបចំ កែសម្រួលក្បាលម៉ាស៊ីនដឹកនាំ ទាំង៩នាក់នេះ គឺជាការតម្រង់ទិស ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអោយត្រូវតាមក្បួនខ្នាត ហើយចាប់ពីពេលនេះទៅ រាល់សកម្មភាពទាំងឡាយ របស់សមាគម សហពន្ធ័យុជនសេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ ក្នុងន័យនេះ លោក ឧកញ៉ា បណ្ឌិត ចង់បញ្ជាក់ថា យន្តការរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ច ពិតជាទូលំទូលាយ ដែលអាចបញ្ចូលសមាជិកបាន ទាំងរូបវន្ត័បុគ្គល(បុគ្គល់ម្នាក់ៗ) និងនីតិបុគ្គល រួមមាន អាជីវកម្មមីក្រូតូច និងមធ្យម និងទាំងសមាគម អង្កការ។ ដូច្នេះនៅក្នុងអណត្តិទី១នេះ លោកបណ្ឌិត ប្រធាន អាចស្នើសុំ ទៅរាជរដ្ឋាភិបាល ដើម្បីអោយក្រុមប្រឹក្សាភិបាល អាចកាន់ជាប្រធានគណកម្មការបានផងដែរ។ សូមបញ្ចាក់ដែរថា សមាសភាពក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ ដែលប្រកាសតែងតាំងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះគាំទ្រ និងអនុវត្តន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមទំព័រថ្មីជាប្រវត្តិសាស្ត្រ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាព ចំនួន ៩រូប ក្នុងនោះ រួមមាន ៖ ១- លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធាន ៦- លោក អ៊ូច សាមុត សមាជិក ២- លោកបណ្ឌិត ហ៊ុល រឿន អនុប្រធានទី១ ៧- លោក រ៉ង សារ៉ាន់ សមាជិក ៣- ឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ ៨- លោក សួង សឿន សមាជិក ៤- លោកបណ្ឌិត ឈុន តិច សមាជិក ៩- លោកស្រី យូរ ធីតារ័ត្ន សមាជិកា ៥- លោកបណ្ឌិត ហាំង សេងហុង សមាជិក ក្នុងអណត្តិទី១ ក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសតាំង ពីគណកម្មការសមាគម គឺគណប្រតិបត្តិ ក៏ប៉ន្តែ បន្ទាប់ពីការតែងតាំងក្រុមប្រឹក្សាហើយ ក្រុមប្រឹក្សានេះ ជាអ្នកអនុម័តការងារ នានាទាំងអស់ របស់សមាគមទៅវិញ។ ដោយឡែក សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា មានឋានៈកសាងសមាជិក ដែលអាចមាន សមាជិកទាំងរូបវន្ត័បុគ្គល និងនិតិបុគ្គល៕
North Korea decided to send 280 athletes, coaches, and staff to the Hangzhou Asian Games and the first wave of its delegation,...