លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបន្តនាំយកសត្វពង្រូល ចំនួន ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ វិញ ប្រយោជន៍ដើម្បីឲ្យសត្វនេះ បានរស់រាន មានជីវិតឡើងវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង ០១នេះ...
ភ្នំពេញ ៖ ខ្មាន់កាំភ្លើង ដែលបាញបុរសម្នាក់ នៅសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ដឹកនាំសហការចាប់ខ្លួន បានហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ មូលហេតុបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយ ជនរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ៕
ភ្នំពេញ៖ និយាយអំពីផ្លូវលេខ៥១ ដែលគ្រប់គ្នាដឹងថា ជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ នាពេលបច្ចុប្បន្ន លើវិស័យដឹកជញ្ជូន ដែលបានផ្សារភ្ជាប់ តំបន់សំខាន់ៗជាច្រើន ក្នុងនោះវិស័យឧស្សាហកម្ម រោងចក្រក៏មានការកើនឡើង ជាបន្តបន្ទាប់ ដោយបានទាញ ការវិនិយោគ ពីវិនិយោគិន ក្នុងនិងក្រៅស្រុក និងបានជម្រុញ ដល់វិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ ឲ្យមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័យ និងធ្វើឲ្យមានសក្តានុពល សេដ្ឋកិច្ចខ្លាំងខ្លា ត្រឹមមួយរយៈចុងក្រោយនេះផងដែរ...
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អធិរាជគុនខ្មែរ ISI PALM-ISI PIPEផ្ដើមការប្រកួតនា ថ្ងៃអាទិត្យនេះហើយ ក្រោយសម្រាក២សប្ដាហ៍ ដោយទុកពេលឲ្យជើងខ្លាំង បួនរូបសម្រុកហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ត្រៀមប្រជែងគ្នា យកកៅអីទៅវគ្គចុងក្រោយ។ ការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាង កណ្ដាប់ដៃថ្មជំហររឹង ពេជ្រ ប៊ុនសិទ្ធិ ត្រូវប្រជែងកៅអី វគ្គចុងក្រោយទល់និង កែងមុតចិត្តធ្ងន់ ភួន ឡាំកូស៊ីន។...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១២០ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។...
ភ្នំពេញថ្ងៃទី ១៧ ខែធ្នួ ឆ្នាំ ២០២០: ទូតសុឆន្ទៈរបស់សែលកាត និងក៏ជាអ្នកប្រដាល់ ទម្ងន់ស្រាល លោក ចាន់ រតនា ដែលប្រិយមិត្តនិយម ស្នេហាវិស័យប្រដាល់ នឹងរង់ចាំតាមដាន ការប្រកួតរបស់លោក នៅយប់ថ្ងៃស្អែក (ថ្ងៃសុក្រទី ១៨ ធ្នូ) ខណៈពេលដែលរូបលោក នឹងត្រូវប្រឈមមុខ ជាមួយជើងខ្លាំងមកពីចិន...
ភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៖ យុទ្ធនាការស្វែងរក ពលរដ្ឋគំរូ របស់កម្ពុជា កំពុងធ្វើឡើង ហើយអ្នកដែល នឹងត្រូវបានជ្រើសតាំង នឹងឈ្នះរង្វាន់ធំ ដែលមានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។ ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង...
ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ...
ប្រសិនបើអ្នកបានចុះឈ្មោះ ក្នុងបញ្ជីសមាជិកបេឡាជាតិ សន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រង សន្តិសុខសង្គមដូចជា៖ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (គ្រោងនឹងអនុវត្ត ក្នុងពេលខាងមុខឆាប់ៗនេះ) សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន នឹងទទួលបានសេវាដូចជា៖ ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត –
មូលនិធិសម្រាប់អាជីវកម្ម បែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសនៅថ្ងៃនេះ អំពីវិនិយោគ ចុងក្រោយបំផុតរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Banhji ដែលជាកម្មវិធីហិរញ្ញវត្ថុ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និង ក្រុមហ៊ុន DRVR ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទិន្នន័យវិភាគ យានយន្ដដឹកជញ្ចូន និងយានយន្តដឹកអ្នកដំណើរ។ វិនិយោគិនទាំងពីរ បានធ្វើឲ្យមូលនិធិ អាជីវកម្មរបស់ SADIF ពង្រីកខ្លួនជាមួយដៃគូ អាជីវកម្មឌីជីថល ឆ្នើមៗរហូតដល់ទៅ ១០ក្រុមហ៊ុន ដោយមានក្រុមហ៊ុនដូចជា៖ Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុនGoGames ក្រុមហ៊ុន Sala Tech ក្រុមហ៊ុន Okra Solar ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Agribuddy។ ទាក់ទងនឹងការបញ្ជូល ក្រុមហ៊ុនទាំង២នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគ ដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគរបស់យើង ទៅលើក្រុមហ៊ុន Banhji និង ក្រុមហ៊ុន DRVR បង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យា ដែលជួយឲ្យធ្វើការសម្រេចចិត្ត ត្រឹមត្រូវទាក់ទងក្នុងការប្រើប្រាស់ទិន្នន័យ។ កម្មវិធីហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Banhji មានគោលបំណងកាត់បន្ថយ គម្លាតហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតតូច និងមធ្យមបានជួបប្រទះនៅកម្ពុជា ដោយបង្កើនភាពជឿជាក់ នៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម។ កម្មវិធីInternet of Things និងកម្មវិធីវិភាគទិន្នន័យ របស់ក្រុមហ៊ុន DRVR មានគោលបំណងកាត់បន្ថយ ការចំណាយលើការគ្រប់គ្រង និងបង្ការ គ្រោះថ្នាក់លើដងផ្លូវ ចំពោះសេវាដឹកជញ្ចូនរបស់អតិថិជន។ ក្រុមហ៊ុន Banhji ៖កម្មវិធីហិរញ្ញវត្ថុ សម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម Banhji គឺជាអាជីវកម្មបច្ចេកវិទ្យា ក្នុងហិរញ្ញវត្ថុទើបបង្កើតថ្មី ដែលទទួលបានពានរង្វាន់ ផ្នែកកម្មវិធីហិរញ្ញវត្ថុ និង ប្រតិ្តបតិ្តការដែលភ្ជាប់ ជាមួយអេកូឡូស៊ី នៃប្រព័ន្ធទូទាត់ នឹងហិរញ្ញវត្ថុ។ ជាមួយនឹងចក្ខុវិស័យ ដើម្បីក្លាយជាកម្មវិធីប្រតិ្តបត្តិការ ហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដំណោះស្រាយហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Banhji អនុញ្ញាតដល់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម ធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងអាជីវកម្ម និងផ្តល់នូវភាពច្នៃប្រឌិតក្នុងការទទួលបាន សេវាកម្មហិរញ្ញវត្ថុ និងការផ្តល់ប្រតិ្តបតិ្តការ ហិរញ្ញប្បទានដើមទុន។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុន Banhji ចុះឈ្មោះអ្នកប្រើប្រាស់ សហគ្រាសខ្នាតតូច និងមធ្យម ជាង ៤,០០០ នាក់ នៅក្នុងកម្មវិធីរបស់ខ្លួន។ ក្រុមហ៊ុន Banhji បានបង្កើតភាពជាដៃគូ យុទ្ធសាស្រ្តជាមួយស្ថាប័ន ហិរញ្ញវត្ថុក្នុងស្រុក និងក្រុមហ៊ុនផ្ដល់សេវាទូទាត់ រួមមាន ការជួយសម្រួល ដល់ប្រាក់កម្ចី មួយចំនួនដំបូង ដែលមិនចាំបាច់ មានអ្នកធានា ដោយប្រើទិន្នន័យ នៅក្នុងកម្មវិធីរបស់ខ្លួន។ លោក សឹុម ចាន់គីរីរត្ន សហស្ថាបនិក ក្រុមហ៊ុន Banhji បានឲ្យដឹងថា៖ «យើងបានបង្កើតក្រុមហ៊ុន Banhji ជាមួួយនឹងបេសកកម្មមួយ ដែលអនុញ្ញត សហគ្រាសខ្នាតតូច និងមធ្យម ចូលរួមក្នុងបរិយាបន្នហិរញ្ញវត្ថុ។ ក្នុងមូលនិធិ SADIF យើងបានស្វែងរកដៃគូ ដែលមិនត្រឹមតែចែករំលែកបេសកកម្ម និងគុណតម្លៃរបស់យើង ប៉ុណ្ណោះទេប៉ុន្តែថែមទាំង មានបទពិសោធន៍ ដើម្បីជួយពន្លឿនវឌ្ឍនភាពរបស់យើងផងដែរ ដូច្នេះយើងអាចជួយបន្ថែមទៀត ដល់អតិថិជននាពេលបច្ចុប្បន្ន និងអតិថិជនថ្មី។» លោក ថូម៉ាស់ ហ៊ុន (Thomas...