កំពង់ចាម៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ជំរុញឲ្យសភាពាណិជ្ជកម្មខេត្តកំពង់ចាម ធ្វើការពង្រឹងគ្រឹះរបស់ខ្លួនដើម្បីចាប់យក ឱកាសវិនិយោគបន្ថែមទៀត ក្នុងការបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់ ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះនៅល្ងាចថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ក្នុងឱកាសទទួលទានអាហារសាមគ្គី ជាមួយគណៈអាជីវករក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចាត់វិធានការ ដើម្បីកំណត់ឥទ្ធិពលរបស់វិនិយោគិនចិន Sinochem លើក្រុមហ៊ុនផលិតសំបកកង់រថយន្ត Pirelli រួមទាំងភាគច្រើន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្រ្ត ដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងរ៉ូម (អ៊ីតាលី) កើតឡើងបន្ទាប់ពីក្រុមហ៊ុន...
កំពត៖ ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាព ក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព ត្រង់ផ្លូវប្រសព្វ ការបើកបរជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យ យានយន្ដតាមលក្ខណៈបច្ចេកទេស។...
Fugu នំដែលមានរូបរាងជាមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យស្រឡាញ់ និងផលិតពីស្រូវសាឡី ដោយការដុតក្នុងឡ មិនប្រើប្រាស់ខ្លាញ់បំពង ល្អសម្រាប់កុមារ ពីព្រោះមិនបង្កឲ្យពួកគេឈឺបំពង់ក ឬក្ដៅខ្លួនឡើយ ទោះញ៉ាំច្រើនប៉ុណ្ណាក្ដី។ នំ Fugu មានពីររសជាតិ គឺរសជាតិបង្កង និងរសជាតិសារាយសមុទ្រ ហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ Fugu បានទាក់ទាញការនិយមចូលចិត្តរបស់ប្អូនៗកុមារ ដោយសារតែរូបរាងនំ ជារូបមច្ឆាសមុទ្រ...
MACITO ដែលជានំផលិតឡើងពីពោត និងមានស្នូលឈីសនៅខាងក្នុង រួមជាមួយនឹងរសជាតិ ដែលមាននៅគ្រប់ទីកន្លែងនៃនំ ធ្វើឲ្យអ្នកញ៉ាំ ឆ្ងាញ់ចាប់មាត់រហូតដល់កម្ចេចនំចុងក្រោយ និងញ៉ាំហើយចង់ញ៉ាំទៀត បានបង្ហាញវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា។ នំ MACITO ផលិតឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីអ្នកជំនាញខាងផ្នែកម្ហូបអាហារ ទាំងការប្រើប្រាស់វត្ថុធាតុដើម និងគុណភាព ជាពិសេសមានការទទួលស្គាល់ គុណភាពស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យលោកប៉ាអ្នកម៉ាក់មានទំនុកចិត្ត ក្នុងការទិញយកទៅឲ្យកូនៗ របស់ពួកគេញ៉ាំ។ កុមារជាច្រើនជ្រើសយកនំ...
ក្រុមហ៊ុន ជីប ម៉ុង នឹងរួមចំណែកជួយឲ្យកុមារកម្ពុជា ទទួលបានអាហារូបត្ថម្ភ ដែលធ្វើឲ្យកុមាររីកលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល ជាពិសេសកម្ពស់។ ក្រោយចុះអនុស្សារណៈ នៃការយោគយល់គ្នា ដែល ជីប ម៉ុង ទទួលបានសិទ្ធិក្នុងការចែកចាយផ្ដាច់មុខ ផលិតផលទឹកដោះគោ Nuvi កាលពីថ្ងៃទី 14 មិថុនា ក្រុមហ៊ុន ជីប...
ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣ ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert របស់ CAMBODIA BEER បានធ្វើដំណើរវិលជុំវិញជាច្រើនខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់បងប្អូនទស្សនិកជន តាមបណ្តាខេត្តក្រុងនីមួយៗ។ ក្នុងឆាកប្រគំតន្ត្រីចុងក្រោយផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជន សំណាង៤រូប ឈ្នះរង្វាន់ម៉ូតូ Honda...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន HITACHI នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិ សន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ប.ស.ស. នឹងធ្វើការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ខ្លួនឱ្យកាន់តែមាន លក្ខណៈល្អប្រសើរ ស្របទៅតាមភាពរីកចម្រើន នៃបច្ចេកវិទ្យាទំនើប។ ក្នុងជំនួបពិភាក្សា ស្តីពីប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ខាងលើនេះ លោកបណ្ឌិតអគ្គនាយករង និងសហការីតំណាង ប.ស.ស. បានពិភាក្សាយ៉ាងលម្អិតជាមួយតំណាងក្រុមហ៊ុន HITACHI អំពីគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) សម្រាប់អភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស. ដើម្បីរកចំណុចល្អប្រសើរ សម្រាប់ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួរឱ្យដឹងផងដែរថា ជំនួបពិភាក្សាខាងលើនេះ បានធ្វើការពិភាក្សាលើចំណុចសំខាន់ៗរួមមាន ៖ -ចែករំលែកអំពី ស្ថានភាពនៃគម្រោង HAPPINESS (platform) នៃប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃរបបសន្តិសុខសង្គម -លទ្ធផល នៃការចុះមកសិក្សាស្រាវជ្រាវ អំពីលទ្ធភាព និងលទ្ធផលនៃភាពជាន់គ្នា រវាងជំនួយឧបត្ថម្ភរបស់អង្គការនានា ជាមួយនឹងគម្រោង ODA សម្រាប់ប្រព័ន្ធ ICT របស់ទីភ្នាក់ងារ JICA -ពិភាក្សាអំពីផែនការសកម្មភាព ក្នុងគោលបំណងដើម្បីអភិវឌ្ឍគម្រោង HAPPINESS នៅឆ្នាំ២០២៥ និង – កិច្ចពិភាក្សាបញ្ហាប្រឈមនានាផងដែរ។ សូមបញ្ជាក់ថា៖ ជំនួបប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (HITACHI ) ជាច្រើនរូបផងដែរ៕
សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស មន្ត្រីរាជការដែលមានក្របខ័ណ្ឌស្រាប់ ឲ្យផ្ទេរមកបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ២០២៣ ទាញយកពាក្យប្រឡងនៅទីនេះ៖ https://bit.ly/3p2zxrb