ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃ ប.ស.ស. ទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៣ ក្នុងការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះសូមប្រកាសគាំទ្រទាំងស្រុង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។ តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទី ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបីព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។ សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការចាប់សន្លឹកឆ្នោតផ្សងសំណាង លើកទី២ ជូនដល់អតិថិជនកលក់តាមរទេះ ដែលបានទិញនិងលក់បន្តភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, និងទឹកពិសាកម្ពុជាហើយការចាប់សន្លឹកឆ្នោតផ្សងសំណាងលើកទី២ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ខែកក្កដា នៅស្ថានីយទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង៦ល្ងាចតទៅ។ រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី១គ្រឿងទូរស័ព្ទ...
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតថ្នាក់ជាតិលើកទី៧នាថ្ងៃ២៣ កក្កដា បានបិទបញ្ចប់នាមុននេះបន្តិចហើយ អមទៅដោយបរិយាកាសរីករាយ និងរលូន ទោះបីជាមានបញ្ហាការឃាត់ខ្លួនមនុស្ស២នាក់ក្តី តែមិនបង្កការរំខាន់អ្វីនោះទេ ៕
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ក្នុងករណីគូសបំផ្លាញសន្លឹកឆ្នោតចោល នាថ្ងៃ២៣ កក្កដា ។ លោក ហង្ស ពុទ្ធាប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិច មុនបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការថា ពួកគេទាំង២នាក់នេះ ម្នាក់ឃាត់ខ្លួននៅវត្តមហាមន្រ្តី និងម្នាក់ទៀតនៅសង្កាត់ស្ទឹងមានជ័យ...
តាកែវ៖ ការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនអ្នកបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ មានចំនួន ៨៧,៩៣ ភាគរយ។
ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតចំនួន ៧,៥២៦,៣៨០នាក់ស្មើនឹង ៧៧,៥១ភាគរយ៕
បរទេស៖ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការព្រមានថានឹងចាត់ទុកនាវាគ្រប់ប្រភេទដែលធ្វើដំណើរចូលទៅកាន់ ផែសមុទ្រខ្មៅរបស់រុស្សី គឺជានាវាដែលមានផ្ទុកសព្វាវុធ សម្រាប់កិច្ចការងារផ្គត់ផ្គង់យោធា។ យោងងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិរបស់អ៊ុយក្រែន ហើយបានបន្តចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូទៀតថា កំពុងធ្វើឲ្យច្រកសមុទ្រនៃដែនសមុទ្រខ្មៅ ទៅជាទីកន្លែងដ៏គ្រោះថ្នាក់មួយដោយអ៊ុយក្រែនដាច់ខាតត្រូវតែប្រឆាំង និងរារាំងគ្រប់នាវាទាំងអស់ទោះបីជានាវាដឹកជនស៊ីវិលក្តី។ ក្រសួងការពារជាតិអ៊ុយក្រែនព្រមានច្បាស់ថា ចាប់ពីពាក់កណ្តាលអធ្រាត្ រឈានចូលនៅថ្ងៃទី ២១ខែកក្កដានេះ ឆ្នាំ២០២៣ នេះតទៅរាល់នាវាទាំងអស់ ដែលធ្វើដំណើរក្នុងដែនទឹក...
ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង១និង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតចំនួន ៧,១៨៧,៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយ៕
ភ្នំពេញ ៖ លោក កែវ រតនៈ បេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យលេខ០៣២២ នៅសាលាបឋមសិក្សាអន្លង់ត្នោត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកថា ជាមោទកភាពជាខ្មែរ បោះឆ្នោតដើម្បីសន្តិភាព និងការរីកចម្រើន ៕