ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ លោក សូមកោតសរសើរ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះ១គ្រឿងដឹកជនជាតិប៉ាគីស្ថាន ចំនួន១៤៩នាក់ ដែលជម្លៀសចេញពីប្រទេសស៊ូដង់ បានមកដល់ទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន ប្រកបដោយសុវត្ថិភាពហើយ ។ អ្នកនាំពាក្យ លោកស្រី Mumtaz Zahra Baloch បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅទីក្រុង ឥស្លាម៉ាបាដ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជប៉ុន គួរតែដាក់ទណ្ឌកម្ម លើរបបយោធាមីយ៉ាន់ម៉ា ដូចដែលខ្លួនបានធ្វើសម្រាប់រុស្ស៊ី ជុំវិញការឈ្លានពានមកលើអ៊ុយក្រែន អ្នកជំនាញថ្លែងដូច្នេះដោយបានថ្កោលទោសចំពោះ “ភាពព្រៃផ្សៃ និងការគាបសង្កត់” របស់របបយោធា ។ លោក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានបំណងពង្រឹងការរារាំងប្រឆាំង នឹងទីក្រុងព្យុងយ៉ាង នឹងនាំឱ្យមាន “គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ” ។...
ភ្នំពេញ៖ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តន៍ច្បាប់ និងអាជ្ញាធរដែនដីនៅក្នុងខេត្តបាត់ដំបង។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលថ្មីៗនេះ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង បញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាព ដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ នឹងការការពារ គ្រប់គ្រង...
ព្រះសីហនុ៖ ដើម្បីឆ្លើយតប តាមតំរូវការរបស់អតិថិជន ក្រុមហ៊ុន ជី.ធី.វី.ស៊ី បានដាក់អោយដំណើរការ ជាលើកដំបូងនូវប្រភេទរថយន្ត TOYOTA GRANDVIA 2023 VIP SEAT ស៊េរីថ្មីដ៏ប្រណិត ទំនើប ទាក់ទាញ ធានាផ្តល់ជូននូវផាសុខភាព និងសុវត្ថិភាពដើម្បីឲ្យអតិថិជនអាចធ្វើការជួលជាលក្ខណះគ្រួសារ លក្ខណះឯកជន ទៅតាមតម្រូវការជាក់ស្តែងណាមួយ។ លោកអ្នកអាចជួលធ្វើដំណើរ ទៅកាន់បណ្តារខេត្តនានាទូទាំងប្រទេសកម្ពុជា។ បុគ្គលិកបើករថយន្ត មានបទពិសោធន៍ យ៉ាងស្ទាត់ជំនាញ រួសរាយ គោរពច្បាប់ចរាចរណ៍ សីលធម៌ល្អ ជូនលោកអ្នកទៅដល់ គោលដៅត្រឹមត្រូវ ១០០% សេវាកម្មរួមមាន៖ -ឡានទំនើបៗសំរាប់ជួល -ម៉ូតូទឹកជួល លើផ្ទៃសមុទ្រកម្ពុជា -អូបរ័ជួលឯកជនទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ -សំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) – ឆ្នេរសុខសាន្ត – កោះរ៉ុងកោះតូច – ឆ្នេរឡុងសិត – កោះរ៉ុងសន្លឹមឆ្នេរសារ៉ាសេន និងឆ្នេរ២៣ ។ លេខទំនាក់ទំនងជួលរថយន្ត +(855) 070 221 234 +(855) 017 338 821 +(855) 071 912 0888 +(855) 0883321234 ទីតាំង :...
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានអនុញ្ញាតឱ្យប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។ ជាកិច្ចស្វាគមន៍ លោកអគ្គនាយក ប.ស.ស. ចាត់ទុកការអញ្ជើញមកបេឡាជាតិ សន្ដិសុខសង្គម របស់ប្រតិភូគណៈមេធាវីកម្ពុជា នាថ្ងៃនេះ ថាជាជំនួបពិភាក្សាដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានជួបជជែកពិភាក្សារួមគ្នាលើការងារច្បាប់ ពិសេសការងារពាក់ព័ន្ធ នឹងរបបសន្ដិសុខសង្គម ដែល ប.ស.ស. កន្លងមកបានធ្វើកិច្ចការពាក់ព័ន្ធ នឹងច្បាប់ជាច្រើន ទាំងការកសាងច្បាប់ និងការចុះអនុវត្តច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ។ ក្នុងជំនួបពិភាក្សានេះដែរ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានមានប្រសាសន៍៖ មកដល់ពេលនេះ គណៈមេធាវីមានសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន ២ ៧០០រូប ដោយក្នុងអាណត្តិ ចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើង ដោយសារសេដ្ឋកិច្ចមានការរីកចម្រេីន តម្រូវការផ្លូវច្បាប់មានច្រើន ទន្ទឹមជាមួយគ្នានេះ បេឡាជាតិសន្ដិសុខសង្គម ក៏បានពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់បុគ្គលស្វ័យនិយោជន៍ គណៈមេធាវី ដែលមានមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាមានបំណងចុះបញ្ជី ជាសមាជិក ប.ស.ស. ក្នុងរបបសន្ដិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍។ ជាការឆ្លើយតប លោកអគ្គនាយក ប.ស.ស. បានសម្រេចឯកភាពយល់ព្រម លើការរៀបចំអនុញ្ញាត ឱ្យមេធាវីពេញសិទ្ធិ និងមេធាវីកម្មសិក្សា អាចចុះបញ្ជីចូលជាសមាជិក ប.ស.ស. នៅក្នុងគម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យសមាជិក គណៈមេធាវីទទួលបាន អត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។ ក្នុងនោះដែរលោកអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បេឡាជាតិសន្ដិសុខសង្គម នឹងត្រៀមខ្លួន ដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែង ទៅតាមតម្រូវការរបស់គណៈមេធាវី៕
បរទេស៖ ពាណិជ្ជកររុស្ស៊ីជាច្រើននាក់បានឃើញប្រាក់ចំណេញរបស់ពួកគេកើនឡើងកាលពីឆ្នាំមុន បើទោះបីជាមានសម្ពាធ នៃទណ្ឌកម្មរបស់លោកខាងលិច និងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ, នេះបើតាម ទស្សនាវដ្តី Forbes បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជីឈ្មោះមហាសេដ្ឋីរុស្ស៊ីចុងក្រោយបង្អស់របស់ទស្សនាវដ្តី Forbes ឥឡូវនេះរួមមាន ១១០ឈ្មោះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មាន ៨៨...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះអាជ្ញាធរថៃ បានព្រមានអ្នកស្រុកនៅទូទាំងតំបន់ធំៗនៃប្រទេស រួមទាំងរដ្ឋធានីបាងកក ឱ្យជៀសវាងការចេញទៅក្រៅផ្ទះ ដោយសារកម្តៅកើនឡើងខ្លាំង ។ ផ្នែកខ្លះនៃតំបន់អាស៊ីកំពុងរាយការណ៍អំពីកម្តៅកើនឡើងខ្លាំងនៅក្នុងខែនេះ ជាមួយនឹងសីតុណ្ហភាពដែលបំបែកកំណត់ត្រាឃើញនៅក្នុងប្រទេសមួយចំនួន ។ នៅក្នុងប្រទេសបង់ក្លាដែស និងផ្នែកខ្លះនៃប្រទេសឥណ្ឌា គឺក្តៅខ្លាំងកំពុងនាំឱ្យមានការកើនឡើងនៃតម្រូវការថាមពល ដែលបណ្តាលឱ្យមានការដាច់ភ្លើង និងកង្វះខាតសម្រាប់មនុស្សរាប់លាននាក់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងពន្លឿនការហ្វឹកហាត់រថក្រោះ Abrams សម្រាប់យុទ្ធជនអ៊ុយក្រែន ខណៈដែលទឹកដីសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនត្រូវបានគ្រប់ដោយកងកម្លាំងរុស្ស៊ី នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ។ ក្នុងខែមករា សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿង បន្ទាប់ពីការបរិច្ចាគរថក្រោះ Leopard ដល់អ៊ុយក្រែន ត្រូវបានធ្វើឡើងដោយសម្ព័ន្ធមិត្តណាតូ...