ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយលោក Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ លោក អ៊ុក សមវិទ្យា តំណាង ប.ស.ស. កម្ពុជា និងលោក Jaekap Lee តំណាងភាគីកូរ៉េបានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទា ជូនដល់សមាជិកប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបខាងលើ លោក អ៊ុក សមវិទ្យា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទា នៅកម្ពុជា ក្នុងការកសាងផែនការមេ ផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។ លើសពីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាង មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ប.ស.ស.៕ រូបភាព៖ ប.ស.ស.
ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra យ៉ាងកក់ក្តៅមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីទស្សនានិងសិក្សា ពីសង្វាក់ផលិតកម្មទាំងមូល ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកដែលឈានមុខគេ ស្របទៅតាមស្តង់ដារអន្តរជាតិ។ ការទទួលដ៏រាក់ទាក់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ក្រុមការងារផលិតកម្ម Galaxy...
ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
បរទេស៖ រូបភាពផ្កាយរណប ដែលបានវិភាគដោយសារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍បានបង្ហាញពីអ្វីដែលមើលទៅដូចជាជំរុំយោធា ដែលទើបសាងសង់ថ្មីនៅក្នុងប្រទេសបេឡារុស្ស ដោយមានសេចក្តីថ្លែងការណ៍ពីក្រុមទ័ពព្រៃបេឡារុស្ស និងមន្ត្រីបានណែនាំថា វាអាចត្រូវបានប្រើសម្រាប់ផ្ទះរបស់អ្នកប្រយុទ្ធ ពីក្រុមទាហានស៊ីឈ្នួល Wagner ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រូបភាពដែលផ្តល់ដោយ Planet Labs...
ជប៉ុន: ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី បានប្រារព្វពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលកម្មវិធីនេះធ្វើឡើង ក្នុងខេត្តសៃតាម៉ា ប្រទេសជប៉ុន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។ លោកស្រី ខោ សុផាន់ណារ៉ា ជាប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំនៅខេត្តសៃតាម៉ាក់ប្រទេសជប៉ុនបានលើកឡើងថា ក្នុងនាមយុវជន សូមសម្តែង នូវការគោរព...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតក្នុងស្រុក Die Welt កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតអាវុធ Rheinmetall ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Dusseldorf ដែលជាក្រុមហ៊ុនធំជាងគេបំផុត របស់អាល្លឺម៉ង់នោះ បានទទួលកំណើននៃការបញ្ជាទិញ បំបែកកំណត់ត្រាក្នុងអំឡុងពេល នៃការលុកលុយរបស់រុស្សី ទៅលើប្រទេសអ៊ុយក្រែន កន្លងមកនេះ។ របាយការណ៍ ដែលត្រូវបានស្រាវជ្រាវឡើង និងយកមកចេញផ្សាយដោយ RT បានបង្ហាញថា...
បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ នឹងអាចផ្ទុះឡើង ប្រសិនបើសហរដ្ឋអាមេរិក នឹងពិតជាសម្រេចចិត្ត ក្នុងការដាក់ពង្រាយអាវុធទាំងនោះ តាមសំណើររបស់ប្រទេសប៉ូឡូញ នៅពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កាលពីដើមសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawieki បានធ្វើការអំពាវនាវនិងស្នើសុំ ទៅកាន់អង្គការណាតូរួចរាល់ហើយ...
បរទេស៖ប្រធានទីភ្នាក់ងារចារកម្មអាមេរិកហៅកាត់ថា CIA លោក William Burns បានចេញមកធ្វើការលើកឡើង បញ្ជាក់ប្រាប់ទៅកាន់ទីភ្នាក់ងារ ស៊ើបការណ៍សំងាត់រុស្សី SVR និងប្រធានលោក Sergey Naryshkin ថាសហរដ្ឋអាមេរិក មិនមានការពាក់ព័ន្ធ ជាមួយនឹងក្រុមទាហានស៊ីឈ្នួល និងប្រធានក្រុមហ៊ុន Wagner Group លោក Evgeny Prigozhinឡើយ។ យោងតាមការចេញផ្សាយរបស់...
បរទេស៖ នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសសន្យា ក្នុងការផ្កត់ផ្គង់រថក្រោះ ប្រភេទ Leopard ចំនួន៤គ្រឿងបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RTរថក្រោះ ដែលជាប្រភេទ រថក្រោះប្រយុទ្ធធន់ធ្ងន់ ផលិតនៅប្រទេសអាល្លឺម៉ង់នេះ គឺមានសមត្ថភាពអាចវាយប្រហារ កងកម្លាំងយោធារបស់រុស្សី បាននៅក្នុងប្រតិបត្តិការ វាយបកដណ្តើមទឹកដីពីរុស្សីវិញ នាពេលកន្លងមក។ ថ្លែងនៅក្នុងទីក្រុងគៀវលោក...