បរទេស៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace នឹងបន្តទៅមុខជាមួយនឹងផែនការ កាត់បន្ថយទំហំកងទ័ពអង់គ្លេស ទោះបីជាមានជម្លោះអ៊ុយក្រែន និងបង្កើនការចំណាយយោធាក៏ដោយ, នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០២១...
បរទេស៖ ការប្រយុទ្ធគ្នារវាងអ្នកគាំទ្រលោក Imran Khan អតីតនាយករដ្ឋមន្រ្តី និងយោធាប៉ាគីស្ថានដ៏មានឥទ្ធិពលបាននឹងកំពុងផ្ទុះឡើង នៅចំពោះមុខចំនួនពីរ គឺនៅតាមដងផ្លូវ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនៅសមរភូមិមួយ អតីតនាយករដ្ឋមន្ត្រីហាក់មានប្រៀបជាង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចាប់ខ្លួនលោក Imran Khan កាលពីថ្ងៃអង្គារ រដ្ឋាភិបាលប៉ាគីស្ថាន...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ លោក...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកពោះខ្លាំង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ យោង...
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រគំតន្ត្រី Cambodia Mega Concert សហការរវាង CAMBODIA BEER និងផលិតកម្មសាន់ដេនឹងទៅជួបជាមួយបងប្អូនខេត្តបាត់ដំបង (ទីតាំងបូរីយិនម៉ាន់ យីអាន) នៅថ្ងៃទី១៣និង១៤នេះហើយ ចាប់ពីម៉ោង៦ល្ងាចតទៅនិងមានការ Live ផ្ទាល់លើហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER។ ក្នុងកម្មវិធីប្រគំតន្រ្តី CAMBODIA BEER ក៏មានការចាប់សន្លឹកឆ្នោ តផ្សងសំណាងយកម៉ូតូ Honda...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ The Voice x Cambodia Beer Tour Concert នឹងមានការប្រគំតន្ត្រីនៅថ្ងៃទី១៣និង១៤នៅខេត្តពោធិ៍សាត់ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេសប៊ុកផេក CAMBODIA BEER។ ក្នុងកម្មវិធីប្រគំតន្រ្តីនេះ CAMBODIA BEER ក៏មានការចាប់សន្លឹកឆ្នោតផ្សងសំណាង យកម៉ូតូ Honda Dream...
(ភ្នំពេញ)៖ ការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert សហការរវាង CAMBODIA BEER និងផលិតកម្ម Galaxy នឹងរំកិលឆាកទៅដល់ទីតាំង ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៣ និង១៤ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេសប៊ុកផេក...
ភ្នំពេញ៖ ភោជនីយដ្ឋាន Paradise Dynasty ដែលជាហាងអាហារមានដើមកំណើត មកពីប្រទេសសិង្ហបុរី មានឈ្មោះល្បីរន្ទឺ នៅទ្វីបអាស៊ីនឹងធ្វើការបើកសម្ពោធជាផ្លូវការ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣ នេះនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ផ្ទាល់ដីហើយ។ គួរបញ្ជាក់ផងដែរថា នេះជាហាងដំបូងគេបង្អស់ សម្រាប់ភោជនីយដ្ឋាន...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ប្រចាំខែមេសា លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានថ្លែងការសាទរផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍ បើកស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដែលកើតឡើង ពីការសាមគ្គីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ អត្តពលិក កីឡាករ កីឡាការិនីបានបង្ហាញចេញ ពីភាពអច្ឆរិយដ៏អស្ចារ្យ និងបានឆក់យកការចាប់អារម្មណ៍ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងបណ្តាប្រទេសផ្សេងៗទៀត នៅលើសកលលោក ឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ដែលពុំនឹកស្មានថាកម្ពុជាធ្វើបានដល់កម្រិតនេះ ហើយព្រឹត្តិការណ៍នេះ ប្រហែលទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិច ដែលប្រទេសផ្សេងៗបារម្ភ ថាពុំអាចធ្វើដូចប្រទេសកម្ពុជា។ លោកអគ្គនាយក បានបញ្ជាក់ទៀតថា៖ ភាពជោគជ័យដ៏អស្ចារ្យនេះ គឺបានកើតចេញពីបេះដូង ដ៏ទូលាយរបស់ សម្ដេចតេជោ បានរ៉ាប់រងរាល់ចំណាយទាំងអស់ ទាំងការស្នាក់នៅ ការហូបចុក ចំពោះអត្តពលិក ដែលមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ធ្វើរឿងនេះឡើងដំបូងគេ ហើយនេះជាសមិទ្ធិផលដែលមិនអាចបំភ្លេចបាន របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ក្រោមការដាក់ចេញ នូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ក្នុងការរក្សាបានលំនឹងម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្ដិភាពពេញលេញ ដែលបានមកពីការួបរួមសាមគ្គីគ្នាក្រោមម្លប់សន្ដិភាព ទើបកម្ពុជាអាចបង្ហាញមុខមាត់ថ្មី លើឆាកអន្ដរជាតិចំពោះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ។ លោកអគ្គនាយក បានថ្លែងទៀតថា សម្រាប់ ប. ស. ស. ក៏ដូចគ្នាផងដែរ កត្តាសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់បំផុត ជារឿងសំខាន់បំផុត ដែលយើងទាំងអស់គ្នា កំពុងបម្រើការងារក្នុងអង្គភាព ផ្តល់សេវាជាលក្ខណៈសង្គម ត្រូវយកចិត្តទុកដាក់ និងរួបរួមគ្នាអនុវត្តដូចនេះ យើងត្រូវចេះយោគយល់គ្នា តាមរយៈការសហការគ្នា អធ្យាស្រ័យជួយគ្នាទៅវិញទៅមក រក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងរួសរាយរាក់ទាក់ និងបង្កើនភាពស្និទ្ធស្នាល ដោយមានទំនាក់ទំនងល្អ ទៅវិញទៅមកក្នុងអង្គភាព រួមចិត្តរួមកម្លាំងដោយឈរលើមូលដ្ឋានតែមួយ ដែលនេះជាស្មារតីរួម ត្រូវប្រតិបត្តិឱ្យបាន ទើបប្រសិទ្ធភាពការងារមាននិរន្តភាព និងធ្វើប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ លោកអគ្គនាយក ក៏បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រោមឱ្យវាទទាំងអស់ ដែលកន្លងមក បានខិតខំបំពេញការងារ ជូនស្ថាប័នប្រកបដោយប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទកៈ។ សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសន្តិភាព ស្នាក់ការកណ្តាលប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ស្នាក់ការកណ្ដាលដោយផ្ទាល់ និងថា្នក់ដឹកនាំសាខាប.ស.ស. ខេត្ត ខណ្ឌ តាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបប្រមាណជាង ២០០នាក់៕