យេរ៉ូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងមិនបញ្ឈប់យុទ្ធនាការយោធាថ្មីរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោហទេ បើទោះបីជាមានសម្ពាធពីចក្រភពអង់គ្លេស បារាំង និងកាណាដាក៏ដោយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា “អ៊ីស្រាអែល នឹងបន្តការពារខ្លួនដោយមធ្យោបាយ រហូតដល់ការទទួលជ័យជម្នះសរុបត្រូវបានសម្រេច” ។ ការកត់សម្គាល់របស់លោក បានកើតឡើងនៅពេលដែលចក្រភពអង់គ្លេស បារាំង និងកាណាដា ដែលជាសម្ព័ន្ធមិត្តចំនួនបីរបស់អ៊ីស្រាអែល...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ជំហររបស់សហរដ្ឋអាមេរិក លើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ទីក្រុងតេអេរ៉ង់ គឺ “មិនសមហេតុផល និងគ្មានហេតុផល” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។ លោកបានថ្លែងសុន្ទរកថានៅខាងក្រៅពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដើម្បីរំលឹកខួបលើកទីមួយនៃការស្លាប់របស់អតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវប្រព័ន្ធខែលការពារមីស៊ីលតម្លៃ ១៧៥ ពាន់លានដុល្លារអាមេរិក ដែលមានឈ្មោះថា “Golden Dome” ដោយតែងតាំងឧត្តមសេនីយអវកាសអាមេរិកលោក Michael Guetlein ឱ្យដឹកនាំនូវអ្វីដែលលោក ត្រាំ បានពិពណ៌នាថា ជាគំនិតផ្តួចផ្តើម “Manhattan Project-scale” ។ ក្នុងអំឡុងពេលនៃការប្រកាសរបស់ការិយាល័យ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសជប៉ុន គឺលោក Taku Eto បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រី Shigeru Ishiba ជុំវិញកំហុសដែលគួរឱ្យខ្មាសអៀននាពេលថ្មីៗនេះទាក់ទងនឹងអង្ករ ដែលជាការអត្ថាធិប្បាយដែលបង្កឱ្យមានកំហឹងជាសាធារណៈចំពោះការកើនឡើងនៃតម្លៃអាហារសំខាន់ជាងគេ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Eto ដែលមានអាយុ...
ប៉ាណាម៉ា៖ អនុរដ្ឋមន្ត្រីការបរទេសប៉ាណាម៉ាលោក Carlos Hoyos បានឲ្យដឹងថា ប៉ាណាម៉ាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាអព្យាក្រឹតភាពនៃព្រែកជីកប៉ាណាម៉ា សម្រាប់កប៉ាល់ទាំងអស់មកពីជុំវិញពិភពលោកក្នុងសន្តិភាព។ អ្នកការតូតរូបនេះបានឲ្យដឹងថា “ប៉ាណាម៉ា ក្នុងនាមជាអ្នកគ្រប់គ្រងអធិបតេយ្យភាពនៃព្រែកជីកប៉ាណាម៉ា ប្រកាសយ៉ាងម៉ឺងម៉ាត់ថា ព្រែកជីកនេះ ដែលជាផ្លូវទឹកសម្រាប់ឆ្លងកាត់អន្តរជាតិ នឹងមានអព្យាក្រឹតអចិន្ត្រៃយ៍ ដូច្នេះ ទាំងក្នុងគ្រាមានសន្តិភាព និងសង្រ្គាម ប្រឡាយនៅតែមានសុវត្ថិភាព និងបើកចំហសម្រាប់ការឆ្លងកាត់ដោយសន្តិវិធីនៃកប៉ាល់ទាំងអស់នៅជុំវិញពិភពលោក ក្រោមលក្ខខណ្ឌសមភាពពេញលេញ និងដោយគ្មានការរើសអើងប្រភេទណាមួយឡើយ”។ លោក...
ប៉េកាំង៖ សហរដ្ឋអាមេរិក នៅតែជំពាក់សហគមន៍អន្តរជាតិនូវការពន្យល់ដ៏គួរឱ្យជឿជាក់ សម្រាប់ការព្រួយបារម្ភ ដែលបានលើកឡើងដោយភាគីផ្សេងៗអំពីប្រភពដើម និងការដោះស្រាយជំងឺរាតត្បាតនៅលើទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យនៃបេសកកម្មចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ចប់នយោបាយរបស់ខ្លួន ចំពោះការតាមដានប្រភពដើមនៃ COVID-19 និងបញ្ឈប់ការដាក់សម្ពាធលើអង្គការអន្តរជាតិ។ ជាការឆ្លើយតបទៅនឹងការកត់សម្គាល់គ្មានមូលដ្ឋានដែលធ្វើឡើងដោយគណៈប្រតិភូសហរដ្ឋអាមេរិក នៅឯសន្និបាតសុខភាពពិភពលោកលើកទី៧៨ អ្នកនាំពាក្យបានឲ្យដឹងថា វាពិតជាគួរឱ្យភ្ញាក់ផ្អើល ដែលសហរដ្ឋអាមេរិក ដែលជាប្រទេស ដែលធ្លាប់បានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ឥឡូវនេះកំពុងវាយប្រហារដោយគ្មានមូលដ្ឋានលើប្រទេសដែលបានបង្កើនការគាំទ្រជាប្រចាំដល់អង្គការមួយនេះ។ សហរដ្ឋអាមេរិកបានបាត់បង់ការយល់ដឹងជាមូលដ្ឋាននៃការយល់ត្រូវនិងខុស។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារជីវៈចម្រុះ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ប្រចាំឆ្នាំ២០២៥» ក្រោមប្រធានបទ «សុខដុមនីយកម្មជាមួយធម្មជាតិ និងការអភិរក្សដោយចីរភាព» នៅអនុវិទ្យាល័យហ៊ុន សែន ទួល សូភី...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានធ្វើឲ្យមានការធានាប្រក្រតីភាពសង្គម និងភាពសុខសាន្តបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។ ក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» លោក ប៉ែន បូណាបានមានប្រសាសន៍ថា បានជាប្រមុខរាជរដ្ឋាភិបាលតែងតែលើកឡើង អំពីកត្តាសុខសន្តិភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ដល់សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ត្រូវយកចិត្តទុកដាក់ លើការសិក្សាស្រាវជ្រាវ ដោយការអាន សរសេរ និងចងក្រងទុកជាឯកសារ និងចែករំលែកនូវឯកសារ ដែលជាចំណេះដឹងដល់អ្នកជំនាន់ក្រោយ បើទោះបីជាបច្ចេកវិទ្យាមានការជឿនលឿនយ៉ាងណាក៏ដោយ ។ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់...
ភ្នំពេញ៖ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...