តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោង ចុងក្រោយបំផុតរបស់កូរ៉េខាងជើង ខណៈពេលដែលបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ជាមួយកូរ៉េខាងត្បូង។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ លោក Iwaya និងលោក Blinken ក៏បានយល់ស្របថា រដ្ឋាភិបាលទាំងពីរ...
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១. ៥០៩នាក់ គិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ បានស្លាប់។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន បានឲ្យដឹងថា វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាល នៃប្រទេសកម្ពុជា។ ក្រសួងបានឲ្យដឹងបន្តថា បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ...
ភ្នំពេញ៖ ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ជិត៦០នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ៥ មករា ដោយផ្ទុះការតវ៉ាទៅនឹងមេកាជនជាតិចិនបង្ខំឲ្យ ធ្វើការគ្មានថ្ងៃឈប់សម្រាក ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តែបើក្នុងករណីរកឃើញថា ពួកគាត់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ។ លោក ទូច សុឃៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
តូក្យូ៖ ក្រុមហ៊ុន Nvidia Corp. បានឲ្យដឹងថា ខ្លួននឹងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកទំនើប (បន្ទះឈីប) របស់ខ្លួនដល់ក្រុមហ៊ុន Toyota Motor Corp. ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុន អភិវឌ្ឍបច្ចេកវិទ្យាទាក់ទងនឹងយានយន្តស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។ ទន្ទឹមនឹងឧបករណ៍ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ក្នុងរថយន្តគ្មានអ្នកបើកបរ ក្រុមហ៊ុនបន្ទះឈីបយក្សដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ជូនក្រុមហ៊ុនតូយ៉ូតាផងដែរនូវកម្មវិធីរបស់ខ្លួន ដែលអាចគ្រប់គ្រងយានជំនិះបែបនេះបាន។...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅថ្ងៃអង្គារបាននិយាយថា លោកនឹងមិនច្រានចោលការប្រើប្រាស់ កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីក Panama និងតំបន់ស្វយ័ត Greenland នោះទេ ខណៈដែលលោកបានប្រកាសថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទាំងពីរ មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់អាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានតិចជាង ពីរសប្តាហ៍មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី...
បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងមិនក្លាយជាផ្នែកមួយ របស់សហរដ្ឋអាមេរិកឡើយ ដោយលោកបានច្រានចោល គំនិតរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការធ្វើឱ្យប្រទេសជិតខាងភាគខាងជើងរបស់អាមេរិក (កាណាដា) ក្លាយជារដ្ឋទី ៥១ របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ហើយសាធារណជន ត្រូវរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ការលើកឡើងរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ តាំងពីថ្ងៃ៧-៨ មករា បានរួមគ្នាចេញលិខិតបដិសេធ និងបំភ្លឺ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងបែបស្រមើស្រមៃរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលថា បានគាបសង្កត់មកលើមន្រ្តីថ្នាក់ក្រោម គ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឲ្យខ្លួន ៕