វ៉ាស៊ីនតោន៖ តម្លៃប្រេងមានការប្រែប្រួលតិចតួច ក្នុងការជួញដូរនៅថ្ងៃពុធនេះ ដោយសារទីផ្សារបានពិចារណា ពីការប្រកាសអាសន្នថាមពលជាតិ របស់លោកប្រធានាធិបតីអាមេរិក នៅថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែង និងឥទ្ធិពលរបស់ខ្លួនទៅលើការផ្គត់ផ្គង់ ។ អនាគតនៃតម្លៃប្រេងឆៅ ដែលបង្ហាញដោយក្រុមហ៊ុន Brent បានថយចុះ៣សេន មកនៅត្រឹមតម្លៃ ៧៩,២៦ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេងឆៅនាពេលអនាគត របស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុនសារជីវកម្ម West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែមីនា...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានដកឧត្តមនាវីទោ Linda Fagan ដែលជាស្ត្រីដំបូងគេដែលដឹកនាំសេវាកម្មយោធា របស់សហរដ្ឋអាមេរិក ក្នុងមុខតំណែងជាប្រធានឆ្មាំឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងសន្តិសុខមាតុភូមិ (DHS) ដែលគ្រប់គ្រងឆ្មាំឆ្នេរសមុទ្រមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើមួយកាលពីថ្ងៃអង្គារ សម្រាប់ការធ្វើអត្ថាធិប្បាយលើការបណ្តេញលោកស្រី Fagan...
ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ទីក្រុងហ្សាការតា បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពជនរងគ្រោះម្នាក់ ដែលបានស្លាប់នៅក្នុង អំឡុងពេលមានភ្លើងឆេះផ្សារទំនើប នៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៩នាក់ ។ លោក Mohamad Yohan អ្នកនាំពាក្យមកពីទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយទីក្រុងហ្សាការតា បានឲ្យដឹងថា សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង២រសៀល ។ ...
(ភ្នំពេញ) ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!! សម័យ AI ហើយ អ្នកណាថាមិនស្គាល់...
ភ្នំពេញ៖ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី 2 ឬ Spring Career Village 2.0 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 & 25 ខែមករា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។ កម្មវិធី នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគដែលមានទឹកប្រាក់ចំនួន ៥០០ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI, SoftBank និង Oracle ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) នៅសហរដ្ឋអាមេរិក ។ នៅក្នុងព្រឹត្តិការណ៍មួយ នៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ លោក ត្រាំ បានថ្លែងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី ដែលទើបតែតែងតាំងលោក Marco Rubio បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump នឹងចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់អ៊ុយក្រែន ភ្លាមៗ ដើម្បីអាចបញ្ចប់ជម្លោះយោធាដ៏ធំមួយនេះ។ លោកRubio គឺជាសមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ដំបូងគេនៃរដ្ឋបាល Trump ថ្មីដែលត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភា កាលពីថ្ងៃចន្ទបន្ទាប់ពីការចូលកាន់តំណែង របស់លោក Donald...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំង បានបង្ហាញឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារ ពិតជាបានពិភាក្សាគ្នាអំពីជម្លោះអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការចូលរួមដ៏មានសក្តានុពលរបស់ទីក្រុងមូស្គូ ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមានវិញផងដែរ។...
កាប៊ុល៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលប្រចាំការអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរអ្នកទោស ។ យោងតាមសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងខាងលើបានដាក់ថា “បន្ទាប់ពីការពិភាក្សាយ៉ាងច្បាស់លាស់ និងប្រកបដោយផលិតភាពរវាងរដ្ឋឥស្លាមអារ៉ាប់រួម អាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក អ្នកជាប់ឃុំអាហ្វហ្គានីស្ថាន ឈ្មោះ Khan Mohammad ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ និងត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួន ជាថ្នូរនឹងពលរដ្ឋអាមេរិកាំង” ។...
បរទេស៖ យោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានអនុម័តលើការបណ្តេញចេញពី មុខតំណែងជាផ្លូវការមេបញ្ជាការជាន់ខ្ពស់ចំនួន ៤ នាក់ដែលត្រូវបានសង្ស័យថា បានចូលរួមជាមួយប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ក្នុងការ ដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តដែលបានធ្វើឡើង នៅគណៈកម្មាធិការវិន័យនៃក្រសួងការពារជាតិ និងកងទ័ព ប៉ះពាល់ដល់ឧត្តមសេនីយ៍ឯក Yeo In-hyung ដែលជាប្រធានបញ្ជាការប្រឆាំងចារកម្មការពារជាតិ,...