ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសយេនឌ័រកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្ត និងចូលរួមបទមនស្សការសមាទានសីលចំរើនព្រះបរិត្តនិងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យបញ្ចុះសីមា វត្តជ័យខ្ពស់ ដែលមានការចូលពី អភិបាលរងស្រុកកំពង់ត្រាច មន្ត្រីសាលាស្រុក ធម្មការសាសនាគណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្រុកកំពង់ត្រាច ខេត្តកំពត។
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានធានានូវវិធានការឆ្លើយតប រួមទាំងការកែសម្រួលពន្ធ និងក្រុមចរចា សំដៅសម្របសម្រួល និងទប់ស្កាត់ផលប៉ះពាល់ណាមួយលើផលិតផលក្នុងស្រុកសរុប។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានធានាជាថ្មីថា មិនចាំបាច់ព្រួយបារម្ភអំពីសហរដ្ឋអាមេរិក...
សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទីផ្សារហិរញ្ញវត្ថុក្នុងស្រុកត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការកើនឡើងនៃការប្រែប្រួលបន្ទាប់ពីផែនការពន្ធគយរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដោយសន្យាថានឹងតាមដានទីផ្សារយ៉ាងដិតដល់ និងអនុវត្តការឆ្លើយតបទាន់ពេលវេលានៅពេលចាំបាច់។ អភិបាលរងធនាគារកូរ៉េ (BOK) លោក Ryoo Sang-dai បានធ្វើការវាយតម្លៃនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលស្ថានភាពទីផ្សារ បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសផែនការដាក់ពន្ធ ១០ ភាគរយលើការនាំចូលពីបរទេសទាំងអស់ ក៏ដូចជាពន្ធ “ទៅវិញទៅមក” រួមទាំងពន្ធ ២៥...
នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួន ជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោក ទូច...
កំពង់ចាម ៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបានអញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នឹងលប់ចោលកិច្ចប្រជុំបន្ទាប់នៃបណ្តាប្រទេសដែលសម្របសម្រួលការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលជាការសម្រេចចិត្តផ្អាកលើកដំបូងដោយមន្ទីរប៉ង់តាហ្គោន។ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ឬហៅកាត់ថា UDCG ដែលត្រូវបានគេស្គាល់ថាជាក្រុម Ramstein គ្រោងនឹងកោះប្រជុំនៅទីក្រុងប្រ៊ូសែលនៅថ្ងៃទី១១ខែមេសា ជាលើកទី២៧ចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ២០២២។ វាត្រូវបានបង្កើតឡើងដោយអ្នកស្នងតំណែងមុនរបស់ Hegsethគឺអតីតរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដែលក្នុងនោះមានសម្ព័ន្ធប្រទេសចំនួន៥០បានផ្តល់ជំនួយយោធាច្រើនជាង១២៦ពាន់លានដុល្លារមកហើយទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាលោក Hegseth នឹងមិនចូលរួមដោយផ្ទាល់ទេ...
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីល បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដំឡើងពន្ធបន្ថែម ១០ ភាគរយ លើការនាំចេញទាំងអស់របស់ប្រេស៊ីល ដោយថា ទង្វើនេះបានរំលោភលើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអង្គការពាណិជ្ជកម្មពិភពលោក (WTO) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិរេកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសប្រេស៊ីលក្នុងឆ្នាំ២០២៤ មានចំនួនប្រហែល ៧ ពាន់លានដុល្លារអាមេរិកនៅក្នុងទំនិញតែម្នាក់ឯង ហើយអតិរេកបានកើនឡើងដល់ ២៨.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន នៅពេលដែលទំនិញ...
ភ្នំពេញ៖ លោកអនុបណ្ឌិត ជូ សុផល្លា សាស្រ្តាចារ្យ IBS បានលើកឡើងថា សហរដ្ឋអាមេរិកបានយកពន្ធគយ៤៩% មកលើទំនិញនាំចូលពីកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលគេយល់ថា មានលក្ខណៈមិនស្មោះត្រង់ និងការអនុវត្តមិនត្រឹមត្រូវ។ លោកសាស្ត្រាចារ្យ បានបញ្ចេញទស្សនៈថា កត្តាជាច្រើនបានរួមចំណែកដល់ការសម្រេចនេះ៖ ១- ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌៖ រដ្ឋបាលសហរដ្ឋអាមេរិកមានគោលបំណងប្រឆាំងនឹង ប្រទេសដែលខ្លួនជឿថា បានកេងប្រវ័ញ្ចទំនាក់ទំនងពាណិជ្ជកម្ម...
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី បានថ្កោលទោសពន្ធថ្មីរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីប្រទេសនេះថា “គ្មានការធានា និងមិនមែនជាទង្វើរបស់ប្រទេសជាមិត្ត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។ លោក អាល់បានី នៅព្រឹកថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីពន្ធ ១០ ភាគរយលើការនាំចូលទាំងអស់ពី ប្រទេសអូស្ត្រាលីមិនបានកើតឡើងជា “ការភ្ញាក់ផ្អើល”...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានលើកឡើងថា ក្រុមការងាររបស់ក្រសួងបាននិងកំពុងពិនិត្យទៅលើវិធានការណ៍របស់រដ្ឋបាលលោក ដូណាល់ ត្រាំដែលបានដំឡើងពន្ធលើផលិតផលទំនិញកម្ពុជា៤៩% ។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣ មេសា ថា ការពិនិត្យទៅលើវិធានការណ៍របស់លោកត្រាំ អំពីការដំឡើងពន្ធនេះ នឹងត្រូវធ្វើឡើងយ៉ាងម៉ត់ចត់បំផុត...