បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ក្រុមពិសេសរបស់លោក រួមទាំងសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់គាត់ថា ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ លោក Elon Musk នឹងត្រូវដកពីតួនាទីបច្ចុប្បន្ន របស់លោកជាដៃគូអភិបាលកិច្ច ។ យោងតាមទស្សនាវដ្តី Politico ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Donald...
ភ្នំពេញ ៖ ក្រុមមន្រ្តីនគរបាលចរាចរណ៍ ដែលមានការរិះគន់ចំពោះសកម្មភាពរុះរើប៉ារាស់ ទៅទីតាំងថ្មីដោយមិនទាន់ចប់ម៉ោងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារតែមានបញ្ហានោះ ត្រូវបានទទួលរងពិន័យពីថ្នាក់លើ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាថ្ងៃ៣ មេសា បានឲ្យដឹងថា ក្រោយឃើញការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា «យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ» ។ សូមបញ្ជាក់ថា សិក្ខាសាលានេះក៏មានការចូលរួមពីលោក ឡេង...
កាលពីថ្ងៃទី២ខែមេសា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធឈ្មោះ “ផ្គរច្រកសមុទ្រ-២០២៥A”នៅដែនសមុទ្រភាគកណ្តាលនិងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ដោយផ្តោតលើការពិនិត្យប័ណ្ណសម្គាល់អត្តសញ្ញាណ ព្រមាននិងបណ្តេញ ស្ទាក់ចាប់និងឃាត់ខ្លួនជាដើម ដើម្បីត្រួតពិនិត្យពីសមត្ថភាពគ្រប់គ្រងតាមតំបន់ រួមគ្នាបិទខ្ទប់និងគ្រប់គ្រង និងវាយប្រហារដោយចំគោលដៅជាដើម ។ តាមការទម្លាយនៃឥស្សរជនភាគីយោធាឱ្យដឹងថា ចំណុចលេចធ្លោធំបំផុតនៃសមយុទ្ធឈ្មោះ“ផ្គរច្រកសមុទ្រ-២០២៥A”លើកនេះគឺ កងទ័ពជើងគោកនៃយុទ្ធភូមិភាគខាងកើត បានអនុវត្តសមយុទ្ធបាញ់គ្រាប់ពិតពីចម្ងាយឆ្ងាយ នៅលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រខាងកើត ហើយវាយប្រហារដោយចំគោលដៅទៅលើ គោលដៅសិប្បនិម្មិតដូចជាកំពង់ផែដ៏សំខាន់ និងសំណង់ថាមពលជាដើមដែលទទួលបាន ប្រសិទ្ធភាពតាមការប៉ាន់ប្រមាណ ។ នេះជាការឆ្លើយតបវិញដ៏ខ្លាំងក្លាម្តងទៀត...
ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ពិសេស ជាមួយក្រុមហ៊ុនសារព័ត៌មានអន្តរជាតិ Russa Today។ អ្នកសារព័ត៌មានបានសួរថា តើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនឹងវិវឌ្ឍទៅរកនិន្នាការបែបណា? តើចិននឹងដំឡើងពន្ធគយថែមទៀតលើ ផលិតផលដែលផលិតនៅអាមេរិក ឬទេ? លោក Wang Yi...
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត ជាដើមដើម្បីធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃដដែល ក្បួននាវាចម្បាំងនៃឆ្មាំសមុទ្រចិនបានធ្វើការ អនុវត្តច្បាប់និងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ។ ប្រការនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះ “ភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ” របស់អាជ្ញាធរតៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លាចំពោះសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាការគាំពារយ៉ាងមុតមាំចំពោះ អធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី (EV) របស់ចិន Xiaomi បាននិយាយថា ខ្លួននឹងសហការជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលីស លើការបុកដ៏ធ្ងន់ធ្ងរមួយ ដែលពាក់ព័ន្ធនឹងរថយន្តរបស់ខ្លួន ដែលស្ថិតក្នុងរបៀប ឬ Mode ស្វ័យប្រវត្តិ នៅមុនពេលគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា និស្សិតមហាវិទ្យាល័យចំនួន...
បរទេស៖ រូបភាពពីផ្កាយរណបដែលត្រូវបាន វិភាគកាលពីថ្ងៃពុធដោយសារព័ត៌មាន Associated Press គឺបានបង្ហាញពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit យ៉ាងតិចប្រាំមួយគ្រឿង ដែលមានសមត្ថភាពនុយក្លេអ៊ែរទៅកាន់ ឆ្នេរ Camp Thunder Bay នៅលើកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...
ភ្នំពេញ៖ នាថ្ងៃទី២៩ មីនា ២០២៥ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ទីរួមខេត្តបាត់ដំបង «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានធ្វើឡើង ដើម្បីតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន ៤ រួមមានវិទ្យាល័យ នេត យ៉ង វិទ្យាល័យសម្តេចឪ វិទ្យាល័យមុន្នីវង្ស និងវិទ្យាល័យអន្លង់វិល ព្រមទាំងសិស្សានុសិស្ស និងសាធារណៈជន ចំនួន...
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបកំពូលនេះ បានបញ្ជាក់ជាថ្មី ចំពោះការគាំទ្រដ៏មុតមាំរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា...