បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប៉ូលិសក្នុងតំបន់បានអះអាងថា មានហេតុការណ៍ការបាញ់ប្រហារមួយ បានកើតឡើងនៅសាកលវិទ្យាល័យរដ្ឋហ្វ្លរីដា (FSU) បានបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស រួមទាំងខ្មាន់កាំភ្លើងដែលសង្ស័យផងដែរ ដែលឥឡូវនេះត្រូវបានឃុំខ្លួនរួចទៅហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលទទួលបានសេចក្តីរាយការណ៍ពី ប្រធានប៉ូលិសលោក Jason Trumbowerបានឲ្យដឹងទៀតថា មនុស្សពីរនាក់ដែលបានស្លាប់ មិនមែនជានិស្សិតនៅសាកលវិទ្យាល័យនោះទេ ប៉ុន្តែអ្នកបាញ់ប្រហារត្រូវបានគេជឿថា ជានិស្សិតដែលសិក្សានៅក្នុងសកលវិទ្យាល័យនេះ។ ប្រភពដដែលបានកំណត់អត្តសញ្ញាណជនសង្ស័យថាមានឈ្មោះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នេះបើយោងតាមសារលិខិតថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ ស ថេត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ផ្ញើជូន ថ្នាក់ដឹកនាំ...
បរទេស៖ អាជ្ញាធរបាននិយាយថា បណ្តាញនេះបានបង្កើតប្រាក់ចំណេញរាប់សិបពាន់លានដុង និងពាក់ព័ន្ធដែលជាអ្នករកស៊ីផ្លូវភេទរាប់រយនាក់។ ប៉ូលីស Da Nang របស់វៀតណាម កំពុងបន្តការស៊ើបអង្កេតរបស់ពួកគេ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសភាគកណ្តាលទីក្រុង Da Nang បានរុះរើបនពេស្យាចារដែលដំណើរការតាមរយៈកម្មវិធីផ្ញើសារ Telegram ដែលមានសមាជិកជាង...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានគំរាមសងសឹកដែលមិនជាក់លាក់ បន្ទាប់ពីសហរដ្ឋអាមេរិកបានហោះហើរ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ពីលើកូរ៉េខាងត្បូងអំឡុងពេលហ្វឹកហាត់ ជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថា ជាការអនុវត្តសម្រាប់ការវាយប្រហារប្រឆាំងនឹងខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B កាលពីថ្ងៃអង្គារ ដើម្បីហ្វឹកហាត់ជាមួយយន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងផ្សេងទៀត។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះគឺមានគោលបំណងបង្ហាញពី...
ប្រទេសថៃ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEAប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង៦ពាន់នាក់។ ក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ ក្រុមការងារ បានរៀបចំទីតាំងចំនួន១២ផ្សេងគ្នាក្នុងប្រទេសថៃជូនប្រជាពលរដ្ឋខ្មែរដែលបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាមួយគ្នានេះ កម្មវិធី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបោះបង់ចោលពិភពលោកដែល ពោរពេញទៅដោយប្រជាធិបតេយ្យ ដោយនិយាយថា ចំណាត់ការភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បានធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សម្ព័ន្ធមិត្ត និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក។ នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Bayrou បាននិយាយថា សហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាស្នូលនៃអង្គការប្រជាជាតិសេរី និងជាអ្នកធានាច្បាប់អន្តរជាតិ...
បរទេស៖ ឆ្មាំពន្ធនាគារញូវយ៉កចំនួន ១០ នាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការវាយដំអ្នកទោសអាយុ ២២ ឆ្នាំម្នាក់ កាលពីខែមុន រួមទាំងការចោទប្រកាន់ពីរនាក់ពីបទមនុស្សឃាត។ វាជាលើកទីពីរហើយដែលក្រុមមន្ត្រីផ្នែកអប់រំកែប្រែក្នុងរដ្ឋ ត្រូវបានចោទប្រកាន់ពីបទសម្លាប់ នៅពីក្រោយគុកនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Messiah Nantwi ដែលជាអ្នកទោសនៅមណ្ឌលកែប្រែពាក់កណ្តាលរដ្ឋ...
ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ ស្រាល ៦៦នាក់ បើធៀបទៅនឹងរយ:ពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិច តូចបំផុត។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ របាយការណ៍បញ្ជាក់ថា...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបានតែងតាំង អ្នកចរចាពាណិជ្ជកម្មអន្តរជាតិកំពូលថ្មីម្នាក់ ចំពេលមានភាពតានតឹងពន្ធជាមួយអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិយាយថាលោក Li Chenggang ត្រូវបានតែងតាំងជំនួសលោក Wang Shouwen ដែលបានចូលរួមក្នុងការចរចាពាណិជ្ជកម្ម សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃអង្គារនេះថា លោក ដូណាល់ ត្រាំ ជឿជាក់ថា វាអាស្រ័យលើប្រទេសចិន មិនមែនសហរដ្ឋអាមេរិកទេ ក្នុងការមកកាន់តុចរចាស្តីពីពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីអាមេរិកបានចោទទីក្រុងប៉េកាំង ពីការសងសឹកលើកិច្ចព្រមព្រៀងដ៏ធំរបស់ក្រុមហ៊ុន Boeing។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ពីលោក ដូណាល់ ត្រាំ...