ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍នៃកម្ពុជា នៅទីក្រុងហ្សឺណែវ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការចេ ញផ្សាយព័ត៌មានរបស់ អ្នករាយការណ៍ពិសេស ចំនួន៤រូប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុក និងការជំនុំជម្រះក្ដីនៅកម្ពុជា។ តាមសេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី៥ មីនា បានឲ្យដឹងថា «ទស្សនផ្ទាល់ខ្លួនរបស់ពួកគាត់ដែលផ្ទុយសំដីខ្លួនឯង ជ្រើសតែមួយជ្រុង និងធ្វើនយោបាយបនីយកម្ម ព្រមទាំង មិនយកចិត្តទុកដាក់លើការពិតជាក់ស្ដែង...
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃសុក្រនេះ បានប្ដេជ្ញាលើកកម្ពស់ចំណង មិត្តភាពពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ផ្អែកលើការគោរពគ្នាទៅវិញទៅមក ដែលផ្តល់ផលប្រយោជន៍ ឲ្យដល់ប្រទេសទាំងពីរ។ ប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ បានមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាជំនួញនិងគោលនយោបាយសេដ្ឋកិច្ច ជាពិសេសនៅពេលនិយាយ ដល់ការប្រឹងប្រែងរបស់អាមេរិក ដើម្បីរឹតបន្តឹងការនាំចេញ បច្ចេកវិទ្យាទៅប្រទេសចិន និងពន្ធគយដែលប្រទេសទាំងពីរ បានដាក់លើទំនិញរបស់គ្នាទៅវិញទៅមក។...
បរទេស៖ ប្រសិតកូរ៉េខាងត្បូងនៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង កំពុងតែស្វះស្វែងបញ្ចប់ការ ខ្វែងគំនិតគ្នាដែលនៅសេសសល់ និងចុះហត្ថលេខាមួយជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការបែកចែកការចេញចំណាយ សម្រាប់ការដាក់កងទ័ពអាមេរិកចំនួន ២៨.៥០០នាក់ នៅកូរ៉េខាងត្បូង។ លោក Jeong Eun-bo បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅពេលលោកធ្វើដំណើរទៅ ដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាគ្នាផ្ទាល់លើកដំបូងជាមួយប្រេសិតអាមេរិក លោក Donna Welton ចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតី...
កណ្តាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារស្រុក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ពាក់ព័ន្ធដោយ ប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ចំនួន៥គ្រួសារ ក្នុងឃុំកោះឧកញ៉ាតី នៃស្រុកខ្សាច់កណ្តាល។ អំណោយដែលចែកជូននោះ រួមមាន៖ អង្ករ២៥គីឡូ មី១កេស...
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងបើកប្រតិបត្តិការហោះហើរជាលើកដំបូង នៅចុងឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការសាងសង់ចុងឆ្នាំ២០២០ ដោយវិនិយោគជាង ២០០លានដុល្លារ ក្នុងដំណាក់កាលទី១ ។ នេះយោងតាមការចេញ ផ្សាយក្រសួងព័ត៌មាន។ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍ ន៍ដោយក្រុមហ៊ុនចិនChinese...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានអមដំណើរយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ២ គ្រឿង នៅលើសមុទ្របាល់ទិកកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលកំពុងខិតជិតព្រំដែនរុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្របាល់ទិក ហើយយន្តហោះចម្បាំង Su-27 ក៏បានចេញប្រតិបត្ដិការជាការឆ្លើយតប។ នាវិកនៃយន្តហោះរុស្ស៊ីបានកំណត់ គោលដៅជាយន្តហោះ...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំលឹកពីផែនការវិលត្រឡប់ មកស្រុកខ្មែរវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ពីសកម្មភាពលោក...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាស្ថានភាពនៅមីយ៉ាន់ម៉ា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោកពីព្រោះទង្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ផ្ទុយពីស្មារតីនយោបាយពិភពលោក ដោយអ្នកចាញ់ប្លន់អំណាចពីអ្នកឈ្នះ ខណៈនៅក្នុងរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យគោរពតាមសំឡេងភាគច្រើនប៉ុន្តែនៅមីយ៉ាន់ម៉ា ដើរផ្ទុយស្រលះពីស្មារតី លទ្ធិប្រជាធិបតេយ្យ 390ដឺក្រេ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា...
ថ្ងៃទី៥ ខែមីនា កិច្ចប្រជុំលើកទី៤ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៣ បានបើកធ្វើនៅក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោកស៊ី ជីនភីង ជាដើមនិងតំណាងប្រជាជនជិត ៣០០០ រូបបានអញ្ជើញចូលរួម ពិធីបើកមហាសន្និបាត ។ ឆ្នាំ២០២១នេះ ជាការចាប់ផ្តើមអនុវត្តផែនការ ៥ឆ្នាំ ទី១៤ ។ មជ្ឈដ្ឋានទូទៅយកចិត្តទុកដាក់ខ្លាំងលើបញ្ហាថា តើប្រទេសចិនដែលជិតនឹងចាប់ដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប...