បរទេស៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមជំរុញការចាក់ថ្នាំ វ៉ាក់សំាងការពារជម្ងឺកូវីដ១៩ ដោយធ្វើការចាក់ជូនប្រធានសុខាភិបាល នៅមន្ទីរពេទ្យដ៏ធំបំផុតក្នុងប្រទេស បន្ទាប់មកលោក Salah Tizani ជាតួសម្តែងនិងជាតារាកម្លែងលីបង់ អបអរវ័យ ៩៣ឆ្នាំរបស់លោក។ នៅមន្ទីរពេទ្យ ជាកន្លែងដាក់អ្នកឆ្លងជម្ងឺកូវីដ១៩ ដំបូងគេក្នុងប្រទេសលីបង់នោះ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះទេ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី កែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្ដមួយចំនួន ។
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក) ។ នេះបើតាមនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសញូវសឺឡេន Jacinda Ardern នៅថ្ងៃអាទិត្យបានប្រកាសបិទទ្វាប្រទេសរយៈពេល ៣ថ្ងៃទៅលើ ទីក្រុងដ៏ធំបំផុតរបស់ខ្លួនគឺ Auckland បន្ទាប់ពីបានរកឃើញករណី ឆ្លងក្នុងសហគមន៍ថ្មីចំនួន៣ករណី។ លោកស្រី Ardern បានននិយាយថាការហាមប្រាម រឹតបន្តឹតក្រុងនៅក្នុងកម្រិត៣ ត្រូវបានធ្វើឡើងដោយទាមទារឲ្យមនុស្សគ្រប់គ្នាបន្តស្នាក់នៅ ក្នុងផ្ទះលើកលែងតែការចាកចេញពី ផ្ទះទៅទិញទំនិញសំខាន់ៗ និងកិច្ចការងារសំខាន់ៗប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាករណីឆ្លងទាំង៣នេះ គឺជាលើកដំបូងហើយសម្រាប់ ប្រទេសចាប់តាំងតែពីថ្ងៃទី២៤...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ។ ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ...
ភ្នំពេញ៖ ក្នុងឱកាសនៃទិវាក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់១៧នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ ក្នុងនោះកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១៤លើក។ នេះបើតាមយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
បរទេស៖ រដ្ឋាភិបាលយោធា របស់ប្រទេសមីយ៉ានម៉ា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានជំរុញឲ្យមន្ត្រីស៊ីវិលនានា ត្រឡប់ចូលទៅធ្វើការងារវិញ និងបានលើកឡើងពីភាព អាចទៅរួចនៃការចាត់វិធានការ ប្រឆាំងអ្នកទាំងឡាយណា ដែលមិនវិលត្រឡប់ចូលធ្វើការ។ តាមសេចក្តីរាយការណ៍ ចលនាមិនស្តាប់បទបញ្ជាស៊ីវិលមួយ ដែលធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនាថ្ងៃទី១ ខែកុម្ភៈ បានចាប់ផ្តើមឡើងជាមួយគ្រូពេទ្យនានា ប៉ុន្តែឥឡូវនេះ បានជះឥទ្ធិពលប៉ះពាល់ដល់ ផ្នែកនានារបស់រដ្ឋាភិបាល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាមីយ៉ានម៉ាបាននិយាយដូច្នេះថា “ចំណាត់ការនានា អាចនឹងត្រូវបានប្រើប្រាស់...
បរទេស៖ ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V របស់ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានបញ្ជូនទៅដល់ ប្រទេសវេណេស៊ុយអេឡាហើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងសារធ្វីតធ័រមួយ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តដែកថែបចិន ឈ្មោះស៊ីណូហ្វាម រួចរាល់ហើយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះលោក សយ សុភា ដែលជានិពន្ធនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងភរិយា ក៏បានមកចាក់វ៉ាក់សាំងដែរ។ សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃ៧ កុម្ភៈ...
ភ្នំពេញ៖ ក្នុងឱកាសបង្កើតប្រារព្ធពិធី នៃការបង្កើតគណបក្សយុវជនកម្ពុជា ១អាណត្តិ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានប្តេជ្ញាចិត្តចូលរួមបំរើជាតិមាតុភូមិ ដោយអះអាងថា មិនពុករលួយដោយប្រឆាំងនឹង ពួកលួចផលប្រយោជន៍ និងទ្រព្យសម្បត្តិជាតិ។ ក្រោយបញ្ចប់សមាជនាថ្ងៃ១៤ កុម្ភៈនោះ លោកពេជ្រ ស្រស់ បានបង្ហាញខ្លឹមសារជាច្រើនចំណុច។ ក្នុងនោះចំណុចសំខាន់ៗរបស់រួមមាន៖ គណបក្សយុវជនកម្ពុជាប្តេជ្ញា...