ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang WenBin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ភាគីចិននឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាស្ថិរភាព និងកិច្ចប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន។ នេះបើតាមសំណេរ របស់លោកឯកអគ្គរដ្ឋទូត បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្ដែងការ គួរសមនិងពិភាក្សាការងារ រវាងលោក វ៉ាង វិនពីន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល នឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា និងរក្សា “ការគ្រប់គ្រងសន្តិសុខ” លើទឹកដីប៉ាឡេស្ទីន ដោយបង្កើនការព្រួយបារម្ភថា កិច្ចចរចាបទឈប់បាញ់ចុងក្រោយ អាចប្រឈមនឹងការជាប់គាំងបន្ថែមទៀត។ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ការពារមួយ នៅតាមបណ្តោយព្រំដែនហ្គាហ្សា-អេហ្ស៊ីប លោក Katz បានលើកឡើងថា “ការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ហ្គាហ្សា នឹងនៅតែស្ថិតក្នុងដៃរបស់ កងកម្លាំងការពារអ៊ីស្រាអែល” ។...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានបរិហារខ្លឹមសារអវិជ្ជមានទាក់ទងនឹងតៃវ៉ាន់ ដែលរួមបញ្ចូលនៅក្នុងច្បាប់អនុញ្ញាត ការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នាពេលថ្មីៗនេះ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានដោយបន្ថែមថាការដាក់ បញ្ចូលខ្លឹមសារបែបនេះគឺជា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកម្លាំងតៃវ៉ាន់ និងបង្កបញ្ហានៅច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យបានលើកឡើងថា “សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ...
បរទេស៖ ក្នុងរយៈពេល ១៦ ថ្ងៃកន្លងមកនេះ ប៉ូលីសក្រុងហាណូយ របស់វៀតណាមបានរឹបអូសអចលនទ្រព្យ ឡានទំនើប និងលុយជាច្រើនទៀត នៅក្នុងគណនីពាក់ព័ន្ធនឹងករណី ឈ្មោះ Pho Duc Nam (ហៅកាត់ថា TikToker Mr Pips) សរុបជាង ១០០ ពាន់លានដុងហើយ។ យោងតាមសារព័ត៌មាន VN...
ភ្នំពេញ ៖ ជនជាតិវៀតណាមទាំងស្រី ទាំងប្រុសចំនួន២១នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃ២៤ ធ្នូ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។ នេះបើតាមអគ្គនាយកអន្តោប្រវេសន៍ ផ្សាយនាថ្ងៃ២៦ ធ្នូ ។ ក្នុងនោះដែរ...
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើជាសហអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី...
តូក្យូ៖ ប្រទេសជប៉ុន និងចិន បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya គូសបញ្ជាក់អំពីផែនការ ដើម្បីបន្ធូរបន្ថយតម្រូវការទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន និងយល់ព្រមលើដំណើរទស្សនកិច្ចដំបូង ទៅកាន់ប្រទេសជប៉ុនដោយ អ្នកការទូតកំពូលចិនលោក វ៉ាង យី ។ ប៉ុន្តែលោក Iwaya ក៏បានជម្រាបជូនលោក វ៉ាង យី...
តូក្យូ៖ កាលពីថ្ងៃពុធ គេបានដឹថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានជួបសន្ទនាគ្នាតាមទូរសព្ទជាមួយនឹង លោកប្រធានាធិបតី របស់ប្រទេសអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន ។ នៅក្នុងកិច្ចសន្ទនាជាលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីលោក...
អ៊ីស្តង់ប៊ុល៖ លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសកាលពីថ្ងៃពុធថា អាជ្ញាធរតួកគី បានឃុំខ្លួនមនុស្សចំនួន១០នាក់ ពាក់ព័ន្ធនឹងការផ្ទុះនៅឯរោងចក្រផលិតគ្រាប់បែក នៅខេត្ត Balikesir ភាគពាយ័ព្យនៃប្រទេសតួកគី ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Balikesir លោក Tunc បានលើកឡើងថា ការរកឃើញបឋមបង្ហាញឲ្យដឹងថា ពួកគេត្រូវបានគេរកឃើញថា ជាអ្នកទទួលខុសត្រូវ ឬមានធ្វេសប្រហែស ។...
ម៉ូស្គូ៖ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីទទួលស្គាល់ថា មិនទាន់មានដំណោះស្រាយ ងាយស្រួលសម្រាប់វិបត្តិអ៊ុយក្រែន និងមិនមានការបំភាន់នៅឡើយទេ ។ លោក Lavrov បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “យើងមិនមានការបំភាន់ណាមួយទេ ហើយបច្ចុប្បន្ននេះ ក៏មិនទាន់មានអ្វីអំពីអនាគតសម្រាប់ដំណោះស្រាយ ដ៏ងាយស្រួលនៃវិបត្តិអ៊ុយក្រែន នោះដែរ” ។ លោក Lavrov...