ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឲ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ ក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា នេះ សម្ដេចធិបតីមានប្រសាសន៍ថា «គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ...
កំពង់ស្ពឺ៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជំនាញ ឲ្យជួយពិនិត្យមើលក្រុមរថយន្តដឹកអាចម៌ដី ដែលធ្វើអាជីវកម្មដើម្បីប្រយោជន៍ខ្លួនឯង ប៉ុន្តែមិនគ្រប និងមិនស្រោចទឹកលើដងផ្លូវ បង្កឲ្យហុយទ្រឡោមប៉ះពាល់ ដល់សុខភាពពួកគាត់ ។ ចំពោះសំណើររបស់ក្រុមប្រជាពលរដ្ឋនេះ អាជ្ញាធរពាក់ព័ន្ធក៏បានសន្យាថា នឹងចុះទៅពិនិត្យតាមដានផងដែរ ។ ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ ជំនាញជួយអន្តរាគមន៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ មិថុនា។ ពលរដ្ឋរស់នៅភូមិកំណប់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារទៅកាន់ក្រុមយុវជនជាកូនខ្មែរថា បើចង់ក្លាយជាមន្រ្តីបម្រើប្រជារាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ និងមានសមត្ថភាព ដោយមិនត្រូវពឹងខ្សែរយៈ ឬរកថវិកាដើម្បីសូកប៉ាន់គេនោះទេ គឺត្រូវខិតខំរៀនសូត្រដោយខ្លួនឯង។ នាឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា សម្តេចធិបតី មានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាពប្រឡង គឺត្រូវគ្រប់គ្រងលើវិញ្ញាសា ដែលត្រូវចេញឲ្យបានហ្មត់ចត់...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណារៀបចំកិច្ចចរចា ដែលពាក់ព័ន្ធនឹងមេដឹកនាំបរទេស និងការពារជាតិរបស់ពួកគេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៨ ខែកក្កដា។ ប្រភពបានឲ្យដឹងថាថា ប្រទេសទាំងពីរក៏អាចកោះ ប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម Quad ដែលរួមមានអូស្ត្រាលី និងឥណ្ឌាផងដែរនៅថ្ងៃបន្ទាប់។ ដំណើរការនឹងត្រូវបានបញ្ចប់ដោយអាស្រ័យលើកាលវិភាគរបស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។ វានឹងក្លាយជាកិច្ចចរចា “ពីរបូកពីរ” លើកដំបូងសម្រាប់ប្រទេសជប៉ុន...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយដោយសន្យាគាំទ្ររយៈពេលវែង សម្រាប់អ៊ុយក្រែន រួមទាំងការកោះប្រជុំកិច្ចពិភាក្សា អន្តររដ្ឋាភិបាលក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្មី ដើម្បីកំណត់ថាតើជំនួយអ្វីដែលអាចត្រូវបានផ្តល់។ កិច្ចព្រមព្រៀងនេះ ដែលនឹងបន្តចូលជាធរមានរយៈពេល ១០ឆ្នាំ នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលកិច្ចប្រជុំដែលបាន គ្រោងទុករវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌឺមៀ ហ្សេឡិនស្គី...
ញូវដេលី៖ លោក ណារិនដ្រា មូឌី បានស្បថចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីអាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមចម្រុះដែល កំពុងកាន់អំណាចដឹកនាំដោយបុរសវ័យ ៨៣ ឆ្នាំរូបនេះបានឈ្នះការបោះឆ្នោតសកល បើទោះបីជាគណបក្ស Bharatiya Janata របស់លោកបានបាត់បង់សំឡេង ភាគច្រើនទាំងស្រុងជាលើកដំបូងចាប់តាំងពី លោកបានចូលកាន់តំណែងក្នុងឆ្នាំ ២០១៤។ គណបក្សរបស់លោក មូឌី និងដៃគូរបស់ខ្លួន រួមទាំងគណបក្ស...
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) បានប្រារព្ធពិធីអបអរសាទរអ្នកឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាស ដល់និស្សិតសាកលវិទ្យាល័យក្នុងការអភិវឌ្ឍ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលក្រុមចំនួនបីទទួលបានជ័យជំនះ សម្រាប់គម្រោងឆ្នើមរបស់ពួកគេ ដែលគម្រោងទាំងនោះផ្តោតលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ ក្រុម «Eco-brew»...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ត្រូវស្ថិតក្នុងដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម ព្រោះសាធារណជនទូទៅ បានសម្ដែងការភ័យខ្លាច និងការព្រួយបារម្ភ។ នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារ ឲ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ។ នាឱកាសអនុញ្ញាតឲ្យគណៈប្រតិភូ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដឹកនាំដោយ លោក Pengiran Dato Shamhary...