ម៉ូស្គូ៖ តុលាការក្រុងមូស្គូ កាលពីថ្ងៃអង្គារបានកាត់ទោស មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំក្នុងការប្រឆាំងនឹងសម្ពាធពីក្រុមអ្នកតវ៉ាក្នុងស្រុកនិងបណ្តាប្រទេសលោកខាងលិច។ លោក Navalny ត្រូវជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំនៅខែធ្នូ ឆ្នាំ២០១៤ ពីបទឆបោកទាក់ទងនឹងក្រុមហ៊ុន គ្រឿងសំអាងបារាំងឈ្មោះ Yves Rocher បុន្ដែត្រូវបានព្យួរទោស ហើយលោក ត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថារ ដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីអនុវត្តការស្រាវជ្រាវ រកប្រភពថ្មីនៃការឆ្លងមេរោគឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Atonny Blinken បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិន សម្រាប់អ្នកជំនាញខាងសុខភាពពិភពលោក មិនមានតម្លាភាពនោះទេ។ ចាប់តាំងពីការផ្ទុះឡើងនៃ...
បរទេស៖ យោងតាមការប្រកាសរបស់ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Javad Zarif នៅថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះ គឺបានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការបង្កើតទំនាក់ទំនងថ្មី ជាមួយនឹងសហរដ្ឋអាមេរិក។ នៅក្នុងបទសំភាសដោយផ្ទាល់មួយ ជាមួយនឹងអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN លោក Zariff បាននិយាយទៀតថាលោក ប្រធានាធិបតីអាមេរិក Joe Biden បានកំណត់ទ្វាបង្អួចសម្រាប់ ឱកាសចរចាដើម្បីអាចវិលត្រឡប់ចូល មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ។...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា រលកថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកំពុង ត្រូវបានបង្កឡើងដោយសារការរីករាលដាល យ៉ាងឆាប់រហ័សរបស់វីរុសទម្រង់ថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុងបាននិយាយថា គំរូហ្សែនពីអ្នកជំងឺ ១២ នាក់ក្នុងចំណោមអ្នកជំងឺ ២៧៦ នាក់...
បរទេស៖ ករណីឆ្លងវីរុសកូរ៉ូណាចំនួន ៨៣៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃអង្គារនេះ ដែលនាំឱ្យមានការកើនឡើងអ្នកឆ្លងវីរុសនេះ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតមួយឆ្នាំទៅ ២០ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក៏មានអ្នកស្លាប់ ២ នាក់ទៀតត្រូវបានគេរាយការណ៍ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៩...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា យោធាមីយ៉ាន់ម៉ា បានប្រកាសអំពីការរុះរើគណៈរដ្ឋមន្ត្រីជាទ្រង់ទ្រាយធំ ដែលបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាមានអាសន្នកាលពីថ្ងៃចន្ទ ។ សេចក្តីថ្លែងការណ៍ចេញ ដោយយោធាបានដាក់ថា ស្ថិតក្រោមការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ សហភាពរដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីចំនួន ១១រូប ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្ត្រីចំនួន ២៤រូប ត្រូវបានដកចេញពីតំណែងរបស់ពួកគេ ។...
បរទេស៖ មន្ត្រីណាតូជាន់ខ្ពស់ ៤រូប បាននិយាយថា កងទ័ពអន្តរជាតិ គ្រោងនឹងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសកាលផុតកំណត់ក្នុងខែឧសភា ដែលមានចែងក្នុងកិច្ចព្រមព្រៀង របស់ពួកតាលីបង់ជាមួយសហរដ្ឋអាមេរិក ហើយនេះជាសកម្មភាពមួយ ដែលអាចបង្កឲ្យមានភាពតានតឹងកើនឡើង ជាមួយពួកតាលីបង់ ដែលទាមទារឲ្យមានការដកទ័ពទាំងស្រុង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមមន្ត្រីទាំង៤រូបនោះ...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាទិញបេក្ខភាពថ្នាំវ៉ាក់សាំងកូវីដ១៩ Valneva ចំនួន៤០លានដូសថែមទៀត សម្រាប់ឆ្នាំ២០២២ ធ្វើឲ្យចំនួនបញ្ជាទិញសរុបកើនដល់ ១០០លានដូស។ ក្រុមហ៊ុនផលិតឱសថបារាំងនោះ បាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃចន្ទនេះថា ប្រទេសអង់គ្លេស អាចនឹងនៅតែបញ្ជាទិញបន្ថែម ៩០ដូសទៀត នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News។...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨៣៦នាក់ថែមទៀត ក្នុងនោះមាន ៧៩៣ នាក់បានមកពីការធ្វើតេស្តិ៍សកម្ម ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប ដែលបានបញ្ជាក់ចាប់តាំងពី ការឆ្លងរាតត្បាតកាលពីមួយឆ្នាំមុន នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ១៩ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១...