គែរ៖ សម្ព័ន្ធអារ៉ាប់ បានស្វាគមន៍សេចក្តីប្រកាសក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ សម្រាប់ប៉ាឡេស្ទីន លោក Saeed Abu Ali បានកោតសរសើរ ចំពោះជំហរប្រវត្តិសាស្ត្ររបស់ចិន ក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីន ដែលបង្ហាញពីភាពស៊ីជម្រៅ និងកម្លាំងនៃទំនាក់ទំនងរវាងប្រទេសអារ៉ាប់ និងចិន។ លោកបានឲ្យដឹងថា សម្ព័ន្ធអារ៉ាប់...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាជាតិស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅថ្ងៃ២៤ កក្កដា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។...
កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា៩ កក្កដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបរិវេណដីបម្រុងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យដោយមានការចូលរួមពីលោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តផងដែរនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការចូលរួមដាំដើមឈើ គឺជាសារដាស់អារម្មណ៍ទៅដល់ប្រជាពលរដ្ឋ មន្ត្រីរាជការឲ្យងាកមកស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាល ជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក នាថ្ងៃ២៥ កក្កដា។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួបហើយ លោក តូ ឡឹម ក៏បានរៀបចំអាហារថ្ងៃត្រង់ ពិសារជុំគ្នាជាមួយសម្តេចផងដែរ៕
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់សាធារណជនថា កម្ពុជាគ្មានកាត់ទឹកដី៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយម មួយចំនួនតូចនោះឡើយ។ តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី២៥ កក្កដា នេះបានឲ្យដឹងថា ទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបកស្រាយយ៉ាងច្បាស់ៗ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីប្រទេសអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសពីផែនការរបស់គាត់ ក្នុងការឈរឈ្មោះសម្រាប់តំណែងកំពូល របស់រដ្ឋាភិបាលម្តងទៀតនៅឆ្នាំ២០២៥ សាជាថ្មីម្តងទៀត។ គាត់ក៏បានច្រានចោល លទ្ធផលបោះឆ្នោតមិនល្អរបស់ គណបក្សរបស់គាត់ថាជា ការជំរុញ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងអំឡុងពេលសន្និសីទប្រព័ន្ធផ្សព្វផ្សាយ រយៈពេលពីរម៉ោងនៅទីក្រុងប៊ែរឡាំង ។ គណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់លោក...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ ការណែនាំរបស់អាជ្ញាធរមីន បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ កម្ពុជា...
កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងលួចលក់ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហេង សម្រេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងក្រុមហ៊ុនចំនួន២ ៖ទី១-ក្រុមហ៊ុន PKl និងក្រុមហ៊ុន Siam...
ម៉ានីល៖ ក្រុមប្រឹក្សាឧតុនិយមម៉ានីល បានប្រកាសជាផ្លូវការនូវស្ថានភាព គ្រោះមហន្តរាយនៅក្នុងតំបន់ រដ្ឋធានីនៅថ្ងៃពុធនេះ ខណៈភ្លៀងបាននឹងកំពុងធ្លាក់ចុះដោយសារ ខ្យល់មូសុងនិរតីដែលបានបង្កឲ្យមានព្យុះទីហ្វុង Gaemi កើតឡើង ហើយបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ផ្សេងៗនៃរដ្ឋធានីរបស់ហ្វីលីពីន ។ គ្រោះទឹកជំនន់កើនឡើងដែលមានជម្រៅ៧ហ្វីត នៅក្នុងតំបន់មួយចំនួនដោយបានបង្ខំឱ្យ រដ្ឋាភិបាលជម្លៀសប្រជាជនដែលរស់នៅជិត ឈូងសមុទ្រម៉ានីល និងទន្លេទៅកាន់ទីទួលសុវត្ថិភាព និងបានបិទសាលារៀន និងការិយាល័យជាច្រើនផងដែរ ។ ខណៈដែលឧតុនិយមម៉ានីល ត្រូវបានដាក់ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយ...