បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅលើទីតាំងមួយចំនួន នៅក្នុងក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវសុំឲ្យលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីបញ្ចប់មុខតំណែងរបស់ខ្លួន ទោះបីជាមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិស ដែលហាមប្រាមដោយប្រើទឹកបាញ់បំបែក ក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រ យ៉ាងណាក៏ដោយ ។...
បរទេស៖ កងទ័ពនីហ្សេរីយ៉ាង តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមសមយុទ្ធជាតិរយៈពេលពីរខែ ទន្ទឹមនឹងការបដិសេធថា សមយុទ្ធទូទាំងប្រទេសនោះ មិនមែនជាផ្នែកនៃការឆ្លើយតប សន្តិសុខណាមួយ ចំពោះបាតុកម្មថ្មីៗនេះ ដែលប្រឆាំងនឹងភាពព្រៃផ្សៃ របស់ប៉ូលីសនោះទេ។ កងទ័ពនីហ្សេរីយ៉ាបាននិយាយថា សមយុទ្ធយោធា Operation Crocodile Smile នេះ នឹងប្រព្រឹត្តទៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ...
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការ ជូនលោកបណ្ឌិតសភាចារ្យ សុខ ទូច ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីជាទីគោរព ដែលបានឯកភាពតាមការស្នើសុំរបស់លោក ក្នុងការផ្តល់គោរមងារជូនអ្នកគ្រូ ត្រឹង ងា (អ្នកស្រី ឡាយ ហ៊ុនគី) ជាកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ។ លោកស្រីបណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្រត ត្រឹង ងា...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សហការជាមួយលោក សូ វិសុទ្ធី ប្រធាន ក្រុមការងាររៀបចំអង្គកាចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់កណ្តាលខាងត្បូង (Central South) និងជា រដ្ឋលេខាធិការ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ប្រជាកសិករ ឱ្យចិញ្ចឹមសត្វ និងដាំដំណាំ តាមលក្ខណៈបច្ចេកទេស របស់មន្ត្រីជំនាញកសិកម្ម ដើម្បីបង្កើនមុនខរបរ ក្នុងទិសដៅលើកស្ទួយកម្រិតជីវភាព គ្រួសារឱ្យកាន់តែប្រសើរឡើង។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារ នៅក្នុងរោងចក្រវាយនភណ្ឌចំនួន ២ នៅប្រទេសហ្ស៊កដានី ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា...
វ៉ាស៊ីនតោន៖ សេតវិមានបានច្រានចោលសំណើ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្ត្រថ្មីហៅកាត់ថា ( START) យ៉ាងហោចណាស់មួយឆ្នាំ ដោយគ្មានលក្ខខណ្ឌ។ ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក Robert O’Brien បានសរសេរនៅលើបណ្ដាញសង្គម Twitter“ ការឆ្លើយតបរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណា បានកើនឡើងដល់ជាង ៤០០.០០០នាក់ ដែលជាលើកដំបូងគិតត្រឹមថ្ងៃសៅរ៍ ដែលមានក្នុងកំណត់ត្រាមួយថ្ងៃ ខណៈដែលនៅតំបន់អឺរ៉ុប ចាប់ផ្តើមរឹតបណ្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះជំងឺ ។ នៅតំបន់អឺរ៉ុប បានទទួលជោគជ័យទំាងស្រុង ក្នុងការធ្វើឲ្យចំនួនអ្នកឆ្លងជំងឺថយចុះ ហើយអ្នកឆ្លងវីរុសថ្មីថយចុះ នៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជន ប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ ហើយមានប្រជាជនស្លាប់ ចំនួន២៥នាក់ ផងដែរ។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣០២.៧៧០នាក់ គិតត្រឹមថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន ៨៧៤នាក់ ដែលនេះជាថ្ងៃទី៥ហើយ ដែលមានអ្នកឆ្លងជំងឺថយចុះជាប់ៗគ្នា នៃចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ។ ចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងដល់ ២.១៩០នាក់...