ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំង បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៦.៦៤២នាក់ គិតត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង បានឆ្លងជំងឺបន្តបន្ទាប់ នាពេលឥឡូវនេះ មានអ្នកឆ្លងជំងឺចំនួន ២.៩១០.៩៨៩នាក់ ។ ចំនួនអ្នកស្លាប់បានកើនឡើង...
ភ្នំពេញ៖ លោកស្រី Devyani Uttam khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅកម្ពុជាបានសម្តែង ការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងល្អប្រសើរ ចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកស្រី Devyani Uttamkhobragade បានថ្លែងថា...
តេអេរ៉ង់៖ ធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា ប្រព័ន្ធទូទាត់ដែលផ្តួចផ្តើមដោយសហភាពអឺរ៉ុប មិនដំណើរការនោះទេ ពីព្រោះប្រតិបត្តិការរបស់ខ្លួន ស្ថិតនៅក្រោមឥទ្ធិពលនៃការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធដែលត្រូវបានគេស្គាល់ថា ជាឧបករណ៍ក្នុងការគាំទ្រ ការផ្លាស់ប្តូរពាណិជ្ជកម្ម (INSTEX) គឺជាយន្តការមួយ ដែលបានបង្កើតឡើងដោយបារាំងអាល្លឺម៉ង់ និងអង់គ្លេស នៅខែមករា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយរំលងការដាក់ទណ្ឌកម្មប្រឆាំង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីផែនការក្នុងការ បើកប្រទេសឡើងវិញ នៅក្នុងខែមីនាខាងមុខនេះបន្ទាប់ពីសមាជិកសភាបានយល់ព្រម។ ការសម្រេចចិត្តជ្រើយយក ពេលវេលាមួយនេះក៏ដោយសារតែ រដ្ឋាភិបាលអង់គ្លេសជឿជាក់ថា ពលរដ្ឋរបស់ខ្លួនគឺនឹងអាចទទួលបាន វ៉ាក់សាំងស្ទើរតែគ្រប់គ្នារួច ទៅហើយនៅក្នុងខែមិនានេះហើយវានឹងអាចជួយឲ្យសេដ្ឋកិច្ច របស់ជាតិនឹងងើបឡើងវិញផងដែរ។ គួរឲ្យដឹងដែរថា អង់គ្លេស បានប្រកាសបិទទ្វាជាលើកទី៣ នៅក្រោយពេលដែលមានការរីករាលដាល រលកកូវីដពូជចាស់ និងពូជថ្មីផងនៅទូទាំងប្រទេស ហើយវាមានលក្ខណៈស្រដៀងទៅនឹងវិធីដែលប្រទេសស្កុតឡែនវេល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា មេដឹកនាំប្រឆាំងដ៏ល្បីរបស់រុស្សីលោក Alexei Navalny ត្រូវបានគេដឹងថា នឹងត្រៀមធ្វើការ ហោះហើរមកដល់ទីក្រុងមូស្គូវិញ ហើយជាលើកដំបូងចាប់តាំងតែពីពេល ដែលលោកត្រូវបានគេបំពុលស្ទើរតែ បាត់បង់ជីវិតម្តងទៅហើយ កាលពីឆ្នាំទៅ។ លោក Navalny បាននិយាយថាអជ្ញាធររុស្សី គឺជាអ្នកដែលស្ថិតនៅពីក្រោយ ផែនការឆក់យកជីវិតរបស់គាត់ ហើយបើទោះបីជាមានការគាំទ្រ ដោយក្រុមអ្នកកាសែតស៊ើប...
បរទេស៖ កាលពីថ្ងៃទី ៦ ខែមករា បាតុកម្មគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រែទៅជាការបះបោរដោយហិង្សា វាយប្រហារលើវិមានកាពីតូល ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៥នាក់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មានមនុស្សជាច្រើនជាប់ ទាក់ទងនឹងការវាយប្រហារនោះ...
បរទេស៖ ប្រតិភូ ភ្ញៀវ និងមន្ត្រីទាំងអស់ ចំនួន ៤ ២៩៩ នាក់ ដែលចូលរួមសមាជគណបក្សជាតិ ដែលជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម នៅចុងខែនេះ ដើម្បីជ្រើសរើសអគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី ប្រធានាធិបតី និងប្រធានរដ្ឋសភា សម្រាប់អាណត្តិ ៥ឆ្នាំ នឹងត្រូវធ្វើតេស្តចំនួនពីរដង ដើម្បីរកមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន VN...
ភ្នំពេញ៖ លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។ ការស្នើរបស់អ្នកសារព័ត៌មាន ចាស់វស្សារូបនេះ ធ្វើឡើងតាមរយៈលិខិតចំហរមួយច្បាប់ជូន លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ ក្នុងលិខិតរបស់លោក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១៨ មករានេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួង” ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា...