បរទេស៖ CBS News ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធ្វើដំណើរទៅកាន់ទីអាវកាសដ៏ល្បី SpaceX ត្រូវបានគេមើលឃើញថា បានបញ្ចប់ទៅនៃឆ្នាំ២០២០នេះជាមួយនឹងចំនួននៃ ការបាញ់បង្ហោះគ្រាប់រ៉ូកែត បំបែកកំណត់ត្រាជាលើកទី២៦របស់ខ្លួន។ ការបាញ់បង្ហោះគ្រាប់រ៉ូកែតប្រភេទ Falcon 9 កាលពីថ្ងៃសៅរ៍ត្រូវបានគេមើលឃើញដែរថា គឺជាការបាញ់លើកទី២៦ សម្រាប់ឆ្នាំផងនិងក៏ជាលើកទី២ ផងមិនដល់មួយអាទិត្យដើម្បីបញ្ចូនផ្កាយរណបរបស់ការិយាល័យ ទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យ ឡើងវិញរបស់អាមេរិក NRO ឡើងទៅកាន់គន្លងតារាវិថី។...
បរទេស៖ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) លោក Kirill Dmitriev បានប្រកាសថា វ៉ាក់សាំង Sputnik V ដែលត្រូវបានចុះបញ្ជី នៅប្រទេសរុស្ស៊ីក្នុងខែសីហា គឺមានប្រសិទ្ធភាពប្រឆាំងនឹង មេរោគកូវិដ១៩ ដែលបានប្រែប្រួលថ្មី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងគ្រុបតេឡេក្រាមនៅថ្ងៃ២២ ធ្នូថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ តែអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព ដូចជាពុលជាដើម។ លោកស្រីបន្តថា លើកលែងតែការលាងសំអាតដៃដោយ សាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ ការពារការចម្លងវីរុសកូវីដ-១៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលត្រៀមចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា បាននិងកំពុងផ្ញើសារ ដែលមានការធានាអះអាងដល់សម្ព័ន្ធមិត្តអាមេរិកថា រដ្ឋបាលបន្ទាប់របស់លោក នឹងផ្តល់តម្លៃដល់ពួកគេ និងពហុភាគីនិយមនៅក្នុងការផ្លាស់ប្តូរ យ៉ាងច្បាស់ពីគោលនយោបាយ ការបរទេសរបស់អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែភាពមិនប្រាកដប្រជា នឹងកើតមាននៅចំពោះមុខសហរដ្ឋអាមេរិក ដើម្បីទទួលបានឋានៈ ជាអ្នកដើរតួដ៏គួរឱ្យទុកចិត្ត និងសំខាន់នៅក្នុងទ្វីបអាស៊ី...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជូនរថយន្តចំនួន ១០គ្រឿង រួមជាមួយទាហាន ២០នាក់ ទៅកាន់ច្រកអូស្មាច់ ដើម្បីដឹកពលករខ្មែរមកពីថៃ តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ។http://facebook.com/dapnewsfb/videos/1082110892252551 សូមរំលឹកថា កាលពីថ្ងៃទី១៩ និង២០...
ឡុងដ៌៖ ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បានរឹតបន្តឹងព្រំដែនរបស់ពួកគេ ចំពោះអ្នកធ្វើដំណើរពីចក្រភពអង់គ្លេស ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បន្ដកើនឡើង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ បារាំងបានហាមឃាត់រាល់ ការធ្វើដំណើរពីអង់គ្លេស ក្នុងរយៈពេល ៤៨ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃច័ន្ទនេះ ខណៈបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អៀរឡង់ និងហូឡង់ បានផ្អាកការហោះហើរពីប្រទេសនេះ ជាបណ្តោះអាសន្នដូចប្រទេសកាណាដា អ៊ីរ៉ង់...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានឲ្យដឹងថា លោកមិនមានគម្រោងរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនោះទេ រហូតដល់ប្រទេសជប៉ុន អាចនាំយកជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងបាន។ លោក Suga បានលើកឡើងថា“ យើងមិនគួរធ្វើវានោះទេដរាបណាយើង អាចការពារការរីករាលដាល នៃវីរុសឆ្លងនេះបាន ខណៈដែលការឆ្លងបានបន្ត កើនឡើងពាសពេញប្រទេស មុនឈានទៅកាន់ថ្ងៃឈប់សម្រាកចុងឆ្នាំ។ ឱកាសរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការកោះហៅការបោះឆ្នោត កំពុងថមថយបន្តិចម្តងៗ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga នៅថ្ងៃច័ន្ទនេះ បានបដិសេធការមិនចាំបាច់ប្រកាស ពីភាពអាសន្នរបស់ជាតិមួយផ្សេងទៀត សូម្បីតែការកើនឡើងនៃករណីវីរុសកូវីដ-១៩ នាពេលថ្មីៗនេះបានឆ្លងរាលដាល នៅក្នុងប្រទេសជប៉ុនដល់ជាង ២០ម៉ឺននាក់ ហើយអ្នកជំនាញផ្នែកសុខភាព បានព្រមានថា ប្រព័ន្ធវេជ្ជសាស្ត្រកំពុងតែមានភាពតានតឹង។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានរៀបចំទុកជាមុនលោក Suga បានលើកឡើងថា រដ្ឋាភិបាលអាចនឹងស្នើឱ្យបិទភោជនីយដ្ឋាន និងបារ កាត់បន្ថយម៉ោងធ្វើការបន្ថែមទៀត ក្នុងគោលបំណង...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក បានធ្វើការបង្ហាញពីជំហគាំទ្រ ទៅដល់កញ្ចប់ថវិកាប្រមាណជា ១,៩ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធី ក្នុងការដកចេញនូវឧបករណ៍ គ្រប់គ្រងបណ្តាញបច្ចេកវិទ្យា 5G នៃក្រុមហ៊ុនចិន Huawei។ ប្រភពចំនួន២ ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតបរទេសថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយនៃ កញ្ចប់ប្រាក់ដ៏សំខាន់បំផុតមួយដែលទើបតែ ត្រូវបានអនុម័តដោយ រដ្ឋាភិបាលអាមេរិកប្រមាណជា ៩០០ពាន់លានដុល្លារ សម្រាប់កិច្ចការងារស្រោចស្រង់ សេដ្ឋកិច្ចជាតិពីបញ្ហាវិបត្តិកូវីដ១៩។...
បរទេស៖ ក្រុមហ៊ុនផលិតទូរស័ព្ទយក្សអាមេរិក Apple ទើបតែបានប្រកាសបិទទ្វាហាង លក់រាយរបស់ខ្លួនទាំងអស់ចំនួន ៥៣កន្លែង នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដោយសារតែចំនួនកើនឡើង នៃករណីកូវីដ១៩។ គួរឲ្យដឹងដែរថា នេះគឺជាការប្រកាសបិទលើកទី២ ហើយសម្រាប់ហាងលក់រាយ ទាំងនោះពីសំណាក់ Apple ដោយកាលពីដំបូងត្រូវបានធ្វើឡើង នៅអំឡុងពេលខែមិនានៅពេល ដែលរលកវាយប្រហារកូវីដ១៩ លើកដំបូងមកម្ល៉េះ។ ការប្រកាសដដែល បានបញ្ជាក់ទៀតដែរថា ទោះបីជាយ៉ាងណាក្តីអតិថិជនរបស់ខ្លួន នៅតែអាចទៅយកទូរស័ព្ទ...