ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រកាសថា ខ្លួនបានទទួលសិទ្ធិលើទីផ្សារ សម្រាប់វ៉់ាក់សាំងកូវីដ១៩ ជាលើកដំបូង ។ វ៉ាក់សាំងដែល បានទទួលការអនុម័តពី រដ្ឋបាលផលិតវេជ្ជសាស្ត្រជាតិ (NMPA)ដែលបានផលិតឡើងដោយក្រុមហ៊ុន Beijing Biological Products Institute Co., Ltd....
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ពលរដ្ឋជនជាតិហុងកុងចំនួន ១០នាក់ ដែលបានព្យាយាមធ្វើដំណើរឆ្លងដែន តាមទូកទៅកោះតៃវ៉ាន់នោះ នឹងត្រូវប្រឈមមុខទោសជាប់គុក រហូតទៅដល់ ៣ឆ្នាំនៅក្នុងប្រទេសចិន។ ប្រភពដដែលបានសរសេរទៀតថា សកម្មជនប្រឆាំងនឹងរដ្ឋាភិបាលចិន គឺជាមនុស្សភាគច្រើនដែលស្ថិត នៅក្នុងចំណោមនោះហើយ ក៏ជាមនុស្សដែលមានជាប់ការពាក់ព័ន្ធទៅនឹងករណីរៀបចំការតវ៉ាប្រឆាំងទៅនឹង រដ្ឋាភិបាលដ៏ខ្លាំងក្លាកាលពីឆ្នាំទៅនោះផងដែរ។ គួរឲ្យដឹងដែរថា ពួកគេត្រូវបានចាប់ខ្លួនដោយឆ្មាំសមុទ្រ របស់ហុងកុងតាំងតែពីខែសីហា ក្នុងពេលដែលកំពុងព្យាយាម...
បរទេស៖ ទូរទស្សនស៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមអ្នកតាកតែងច្បាប់របស់អង់គ្លេស នៅថ្ងៃនេះបានប្រកាសទទួលស្គាល់ ឲ្យអាចធ្វើការប្រើប្រាស់ នូវវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxfordជាផ្លូវការហើយ។ នេះមានន័យថាអង់គ្លេសគឺជា ប្រទេសដំបូងគេបង្អស់ដែលប្រកាស ផ្តល់អជ្ញាបណ្ណដល់វ៉ាក់សាំងចុងក្រោយមួយនេះ ដែលត្រូវបានគេជឿជាក់ថា ជាវ៉ាក់សាំងដែលមានតម្លៃ ថោកជាងនិងងាយស្រួលប្រើប្រាស់ ជាងវ៉ាក់សាំងដែលធ្លាប់បាន ប្រកាសកន្លងមកជាពិសេស Pfizer និង Moderna។...
ទាខ្វៃប៉េកាំង ជាម្ហូបប្រពៃណីប្រកបដោយ លក្ខណៈពិសេសដែលឈ្មោះ ល្បីល្បាញទាំងជាតិនិងអន្តរជាតិ ។ គឺដោយសារតែទាខ្វៃនេះ បានជួយស្រុក Luopu នៃតំបន់ Hetian ភូមិភាគស៊ីនជាំងឱ្យបម្រះខ្លួន ចេញផុតពីភាពក្រីក្រ ។ នៅឆ្នាំ២០១៧ ទីក្រុងប៉េកាំងនិងតំបន់ Hetian ភូមិភាគស៊ីនជាំងបានក្លាយជា “ដៃគូជួយលុបបំបាត់ភាពក្រីក្រ” ពោលគឺក្រុងប៉េកាំងជួយស្រុក Luopu ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បី អភិវឌ្ឍរបរចិញ្ចឹមសត្វក្នុងព្រៃឈើ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ពីវិរុសកូវីដ-១៩ បម្លែងថ្មីនេះ ដើម្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទុកជាទុនក្នុងការយល់ដឹង និងបង្កើនការយកចិត្តទុកដាក់ របស់បុគ្គលម្នាក់ៗ ក្នុងកិច្ចការពារការចម្លងនៃ វីរុសដ៏កាចសាហាវនេះ ។ ការចេញមកពន្យល់នេះ របស់លោកស្រី ឱ វណ្ណឌីន គឺដោយសារតែក្នុងរយៈពេលថ្មីៗនេះ មានការចែកចាយព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ១៩...
ព្រុចសែល៖ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានទាមទារឱ្យប្រទេសចិន ដោះលែងអ្នកកាសែតពលរដ្ឋម្នាក់ ដែលជាប់ពន្ធនាគារដោយសារ របាយការណ៍ពីវូហាន់ ដោយអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គឺលោក Mike Pompeo បានចោទប្រកាន់ក្រុងប៉េកាំងថា បានបិទបាំងជំងឺរាតត្បាតកូវីដ-១៩ ។ តុលាការប្រទេសចិន បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកាលពីថ្ងៃច័ន្ទដល់លោកស្រី ចាងហ្សិន ដែលបានរាយការណ៍ថា ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៃវិបត្តិសេដ្ឋកិច្ច នៅក្នុងទីក្រុងដែលវីរុសនេះកើតមានដំបូង។...
វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានគេរកឃើញ ដំបូងគេនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់អត្តសញ្ញាណ នៅសហរដ្ឋអាមេរិកនៃរដ្ឋខូឡូរ៉ាដូ កាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះ កំពុងរងគ្រោះខ្លាំងបំផុតលើពិភពលោក។ អភិបាលរដ្ឋខូឡូរ៉ាដូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺកូវីដ-១៩ទម្រង់ថ្មី ត្រូវបានកំណត់អត្តសញ្ញាណនៅលើបុរសម្នាក់ នៅរដ្ឋខូឡូរ៉ាដូ ក្នុងអាយុ ២០ឆ្នាំ ដោយគ្មានប្រវត្តិធ្វើដំណើរនោះទេ។ យោងតាមប៉ូលីសបានឲ្យដឹងថាបុរសនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតំបន់អេលប៊ែក ហើយនឹងនៅតែដាក់ក្នុងស្ថានភាពបែបនេះ រហូតទាល់តែមានការជាសះស្បើយ...
និយាយចំពោះប្រជាជន នៅលើពិភពលោក ឆ្នាំ២០២០ គឺជាឆ្នាំមិនធម្មតាដែល មិនអាចបំភ្លេចបាននោះទេ ។ ដោយឡែក ក្នុងឆ្នាំនេះ បុព្វេហេតុអវកាសចិនក៏ទទួលបាន ស្នាដៃជាច្រើនដែលពិតជា នឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រ ព្រមនិងបន្សល់ទុកចំណាប់អារម្មណ៍ ដ៏ជ្រាលជ្រៅក្នុងដួងចិត្តរបស់អ្នកផងទាំងពួង . ឧទាហរណ៍ដូចជា៖ នាពេលថ្មីៗកន្លងទៅនេះ យានអវកាសវាស់ស្ទង់ChangE-5បានត្រឡប់មកភពផែនដីវិញ ព្រមទាំងបាននាំយកមកវិញនូវ សំណាកដំបូងពីភពព្រះចន្ទ បន្ទាប់ពីរំលង់អស់រយៈពេល ៤៤ឆ្នាំ ហើយក្នុងគ្រានេះ...