បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ព្យុះព្រិលដ៏មានថាមពលមួយ បានបោកបក់ទៅកាន់ភាគខាងជើង ឈាងខាងកើតនៃសហរដ្ឋអាមេរិក និងកំពុងបានបង្កជាសញ្ញាប្រកាសអាសន្ន នៅចំពោះរដ្ឋចំនួន១៤ ហើយពលរដ្ឋអាមេរិកសរុបប្រមាណជា ៦០លាននាក់ នឹងអាចទទួលរងឥទ្ធិពល។ ទីភ្នាក់ងារជាតិទទួលបន្ទុក កិច្ចការងារសេវាកម្មអាកាសធាតុឬ NWS បានចេញសេចក្តីថ្លែងការណ៍ព្រមានថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយមិនមានលក្ខខណ្ឌល្អឡើយសម្រាប់ ការធ្វើដំណើរគ្រប់មធ្យោបាយ ជាពិសេសក្នុងពេលដែលតំបន់ខ្លះ ក៏កំពុងជាប់ទៅលើការរឹតត្បិត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នឹងមិនប្រែចិត្តចំពោះការទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទេ ហើយនឹងចាត់វិធានការតបតវិញ ក្រោយធ្វើការវាយតម្លៃលើទណ្ឌកម្មអាមេរិក ដែលបានដាក់ជុំវិញការទិញនោះ។ លោករដ្ឋមន្ត្រីការបរទេសតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងពិតជាចាត់វិធានការរបស់យើង អនុលោមទៅតាម (ទណ្ឌកម្ម) ទាំងនេះ ហើយវាមិនសំខាន់នោះថា តើទណ្ឌកម្មមានភាពខ្សោយឬក៏ខ្លាំងនោះទេ...
បរទេស៖ គណៈកម្មាធិការប្រឹក្សា ផលិតផលជីវសាស្រ្តពាក់ព័ន្ធ និងវ៉ាក់សាំង របស់រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិក (FDA) បានបោះឆ្នោតដោយសំឡេង ២០ ទល់នឹង០ ដើម្បីផ្តល់អនុសាសន៍ឱ្យទទួលបាន ការអនុញ្ញាតជាបន្ទាន់នូវការប្រើវ៉ាក់សាំង ក្រុមហ៊ុន Moderna ការពារវីរុសកូវីដ១៩ សម្រាប់អ្នកដែលមានអាយុ ១៨ ឆ្នាំឬលើសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ...
បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍បានស្នើឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលបានដាក់លើ សាជីវកម្មគីមីឥន្ធនៈវៀតណាម ដោយវៀតណាមបានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនបានរំលោភសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ សាជីវកម្មដឹកជញ្ជូនឧស្ម័ននិងគីមីវៀតណាម សម្រាប់ “ការចូលរួមដោយចេតនា...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ដន ប្រាមុដ វីណៃ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញនូវ ដំណោះស្រាយមួយរបស់ សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម ក្នុងការគាំទ្រដល់ក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដន...
ភ្នំពេញ៖ លោក Wang wen tian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ចិន-កម្ពុជា គឺជាប្រទេសជិត ខាងល្អដែលមានភាពជិតស្និទ្ធ រួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ជាពិសេសតែងតែជួយគ្នាទៅវិញទៅមក។ ក្នុងពិធី ពិព័រណ៍រូបថតមួយ ក្រោមប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ» តាមរយៈប្រព័ន្ធOnline លោក Wang...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងត្រូវធ្វើចត្ដាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ មន្ត្រីរូបនោះបានបន្ថែមទៀតថា លោក Pompeo អាយុ ៥៦ ឆ្នាំបានធ្វើតេស្តអវិជ្ជមាន ហើយនឹងត្រូវបានតាមដានយ៉ាងដិតដល់ ពីក្រុមវេជ្ជសាស្ត្រនៃនាយកដ្ឋាននេះ។ អ្នកដែលឆ្លងវីរុសនេះមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ ដោយសារតែហេតុផលភាពឯកជន។ សហរដ្ឋអាមេរិក កំពុងទទួលរងនូវចំនួនអ្នកឆ្លងវីរុស...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងបន្តកិច្ចព្រមព្រៀង ផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគី ដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារដោយ ៦ ខែទៀតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយកាត់បន្ថយភាពមិនច្បាស់លាស់ នៃទីផ្សារនៅពេលមានការលេចចេញ ជាសកលនៃការឆ្លងជំងឺកូវីដ-១៩។ កាលពីចុងខែមីនា ធនាគារកូរ៉េ និងធនាគារកណ្តាលសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើការផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគី ដើម្បីជួយសម្រួលដល់បញ្ហាទីផ្សារហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាត។ កិច្ចព្រមព្រៀងផ្លាស់ប្តូរ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា...