បរទេស៖ រដ្ឋាភិបាលប្រទេស ស្វាស៊ីឡង់ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីស្វាស៊ីឡង់ ដែលជាប្រទេសរាជាធិបតេយ្យ ចុងក្រោយរបស់ទ្វីបអាហ្វ្រិក បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យមួយ នៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Ambrose Dlamini អាយុ ៥២...
ឥស្លាម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា បំផ្ទុះគ្រាប់បែកនៅតំបន់ទីផ្សារមួយ នៅស្រុក Rawalpindi ខេត្ត Punjab ស្ថិតនៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យរងរបួសពលរដ្ឋចំនួន ១៥នាក់ ។ ប្រភពពីប៉ូលិសបានប្រាប់ដល់ស៊ិនហួថា ឧប្បត្តិហេតុបានកើតឡើង នៅគ្រាដែលមានករណីផ្ទុះនៅក្នុងទីផ្សារ ដែលមានទីតាំងនៅជិតតំបន់ Ganj Mandi នៃស្រុក...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា សមាជិកមួយរូបរបស់គណៈកម្មាធិការ អាកាសចរណ៍ទូទៅអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រសួងអភិវឌ្ឍន៍ទីក្រុង និងផ្លូវថ្នល់របស់អ៊ីរ៉ង់ (IAC) គ្រោងនឹងបញ្ជូនពីឡុតចំនួន ៤នាក់ សម្រាប់បញ្ជាតាក់ស៊ីនៅលើអាកាស ។ លោក Arman Bayat មន្ត្រីរបស់ IAC ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Iran...
បរទេស៖ ក្រសួងការបរទេសតៃវ៉ាន់ និយាយថា តៃវ៉ាន់នឹងដាក់ពាក្យស្នើសុំចូលរួម កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក នៅពេលដែលបានបញ្ចប់ កិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយសមាជិក១១ទាំង១១ប្រទេសរបស់វា ហើយកិច្ចពិភាក្សាគ្នានោះ កំពុងតែប្រព្រឹត្តទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយប្រាប់ថា យោងទៅតាមដំណើរការកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថាCPTPP អ្នកដាក់ពាក្យសុំចូលជាសមាជិកថ្មី ជាបឋមចំាបាច់ត្រូវតែបំពេញកិច្ច ពិភាក្សាក្រៅផ្លូវការ ជាមួយសមាជិកដែលមានស្រាប់ និងសម្រេចការព្រមព្រៀងគ្នា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Abdalla Hamdok នៅពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចប្រទេសអេត្យូពី ជាមួយអ្វីដែលមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ស៊ូដង់និយាយថា គឺជាសំណើសុំសម្របសម្រួល ឲ្យមានបទឈប់បាញ់គ្នា នៅក្នុងតំបន់ Tigray ភាគខាងជើងប្រទេស ហើយនោះជាសំណើមួយ ដែលប្រទេសអេត្យូពីនិយាយថា មិនចាំបាច់ ព្រោះតែការប្រយុទ្ធគ្នាបានឈប់ហើយ។ លោក Abdalla Hamdok ដែលអមដំណើរដោយមន្ត្រីសន្តិសុខស៊ូដង់នោះ...
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ អនុប្រធានាធិបតី លោក ម៉ាយ ផេន និងមន្ត្រីសំខាន់ៗនៅសេតវិមាន របស់សហរដ្ឋអាមេរិក នឹងទទួលបានវ៉ាក់សាំងបង្ការវីរុសCovid-19ដូសដំបូងពីក្រុមហ៊ុន Pfizer នៅថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ។ លោក ត្រាំ បានប្រកាសតាមប្រព័ន្ធ...
បរទេស៖ ផែនការកសាងនាវាមានរយៈពេល ៣០ឆ្នាំ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ស្នើសុំនាវាថ្មីចំនួន ៨២គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដោយចំណាយទឹកប្រាក់សរុបដល់ទៅ ១៤៧ពាន់លានដុល្លារ ដែលជាការបង្កើនដ៏ច្រើនមួយ លើសផែនការពីមុនៗ។ របាយការណ៍ប្រគល់ឲ្យសភា ២៣ទំព័រ ស្តីពីផែនការរយៈពេលវែងប្រចំាឆ្នាំ ស្នើកសាងនាវាទ័ពជើងទឹក ដែលចេញនៅថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យកសាងនាវាមុជទឹកវាយប្រហារថ្មី ៣គ្រឿង នាវាគ្មានមនុស្សបើកធុនធំចំនួន៤គ្រឿង និងការរចនារបស់ក្រុមហ៊ុនផលិតនាវាទីពីរ សម្រាប់នាវាចម្បាំង និងការដាក់ឲ្យឈប់ប្រើនូវ...
បរទេស៖ ប្រទេសបារាំងបាននិយាយនៅថ្ងៃអាទិត្យថា ឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ីរ៉ង់ នឹងមិនចូលរួមក្នុងវេទិកា ពាណិជ្ជកម្មអនឡាញ ក្នុងទីក្រុងតេអេរ៉ង់ នៅក្នុងសប្ដាហ៍នេះទេ ដោយមានជម្លោះកើនឡើង រវាងប្រទេសអ៊ីរ៉ង់និងប្រទេសអឺរ៉ុប ជុំវិញការកាត់ទោសព្យួរក អ្នកសារព័ត៌មានប្រឆាំងអ៊ីរ៉ង់ លោក Ruhollah Zam។ ចំណែកប្រេសិតផ្សេងទៀត មកពីប្រទេសអាល្លឺម៉ង់ អូទ្រីស និងអ៊ីតាលី ក៏នឹងលុបចោលការចូលរួមរបស់ពួកគេ ក្នុងវេទិកាពាណិជ្ជកម្ម ដែលប្រព្រឹត្តនៅថ្ងៃទី១៤ ខែធ្នូនេះដែរ...
វៀតណាម៖ ក្រុមកម្មករប្រើឧបករណ៍ជីកដី ដើម្បីជីកបឹងទឹកសាបមួយ នៅភាគខាងត្បូងខេត្តគៀនយ៉ាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ គឺបានរកឃើញគ្រាប់បែកដែលមានទម្ងន់ ៣០០ គីឡូក្រាម ជាមួយនឹងឧបករណ៍បំផ្ទុះរបស់វា មិនមានការខូចខាតឡើយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការងារទាំងអស់ត្រូវបានបញ្ឈប់ភ្លាមៗ នៅទីតាំងក្នុងស្រុក ផៅដាយ ក្នុងក្រុងហាទៀង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានប្រកាសហើយថា នឹងបន្តបិទទ្វាប្រទេសយ៉ាងតឹងរ៉ឺងបំផុត ទាំងថ្ងៃបុណ្យគ្រិស្តម៉ាកផង ដោយសារតែមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មីទៀតហើយ។ ប្រភពដដែលបានសរសេរទៀតថា ហាងនិងអាជីវកម្មដែលមានសំខាន់ ទាំងឡាយណានៅទូទាំងប្រទេស នឹងត្រូវបិទជាដាច់ខាត ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ ខណៈដែលសាលារៀនផង ក៏ដូចគ្នាហើយក្មេងៗទាំងអស់ ត្រូវចាំបាច់ស្ថិតនៅក្រោមការមើលថែរក្សា ឲ្យបានខ្ពស់តាមដែលអាចធ្វើបាននៅតាមផ្ទះ។ អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel...