បរទេស៖ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ នាវាដឹកយន្តហោះថ្មីបំផុតរបស់ចិនប្រភេទ Type 001A ត្រូវបានគេប្រទះឃើញដោយផ្កាយរណប ដែលបានចតនៅកំពង់ផែ នៅលើកោះហៃណាន នៅឆ្នេរសមុទ្រភាគខាងជើង នៃសមុទ្រចិនខាងត្បូង។ នាវានេះត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយកងនាវាដ៏ទៃទៀត មុនពេលចុងបញ្ចប់នៅចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា រូបភាពថ្មីដែលបញ្ចេញដោយក្រុមហ៊ុនផ្កាយរណបឯកជន Maxar...
បរទេស: កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាសបដិសេធ សេចក្តីរាយការណ៍ព័ត៌មានមួយរបស់កូរ៉េខាងត្បូងដោយនិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាដកទ័ពរបស់ខ្លួនចេញពី ប្រទេសកូរ៉េខាងត្បូងប្រសិនបើទីក្រុងសេអ៊ូលនឹងមិនចូលរួមវិភាគទានបន្ថែម លើការចំណាយសម្រាប់វត្តមានរបស់អាមេរិកទេនោះ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាជារឿងមិនពិតទេចំពោះរបាយការណ៍ដែលបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកបច្ចុប្បន្នកំពុងពិចារណាដកកងទ័ព ចេញពីឧបទ្វីបកូរ៉េហើយអះអាងថា គាត់មិនបានដឹងអំពីផែនការបែបនេះទេ។ ការិយាល័យលេខាធិការ របស់លោករដ្ឋមន្ត្រីការពារជាតិEsperបានបំពេញទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដែលគាត់បានបញ្ជាក់ម្តងហើយម្តងទៀត នូវការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកូរ៉េខាងត្បូង និងប្រជាជនរបស់ខ្លួន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបចោល ដំណេីរអញ្ជេីញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤-២៧ វិច្ឆិកា ដោយសារម្តាយក្មេកដែលជាទី គោរពស្រឡាញ់របស់សម្ដេច កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី២៣ វិច្ឆិកានេះ ៖ ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។ ខ្ញុំក៏សូមការយោគយល់ពីសំណាក់ បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។...
បរទេស: សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកាម្សិលមិញបានធ្វើការព្រមាន ប្រទេសប៉ាគីស្ថានថា ខ្លួនប្រឈមនឹងការខូចខាតសេដ្ឋកិច្ចរយៈពេលវែង ជាមួយនឹងការប្រមូលបានប្រាក់ចំណេញមកវិញតិចតួច ប្រសិនបើរដ្ឋាភិបាលចិននៅតែបន្តជំរុញឲ្យមានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ របស់ខ្លួននៅក្នុងប្រទេសអាស៊ីមួយនេះនោះ។ អ្នកការទូតកំពូលរបស់អាមេរិក ប្រចាំនៅអាស៊ីខាងត្បូងមួយរូបបានមានប្រសាសន៍ថា ច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគីស្ថានដែលត្រូវបានគេចាត់ទុកថា ជាកត្តាផ្លាស់ប្តូរដោយ ប្រទេសអាស៊ីទាំងពីរនឹងផ្តល់ប្រាក់ចំណេញ ទៅឲ្យតែទីក្រុងប៉េកាំង ប៉ុណ្ណោះហើយបាននិយាយថាសហរដ្ឋអាមេរិកកន្លង អាចផ្តល់ជម្រើសដ៏ល្អប្រសើរជាងនេះ។ គេសង្កេតឃើញថា កន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិក...
JOHANNESBURG៖ អាហ្រ្វិកខាងត្បូងបានដណ្តើមយកកន្លែងសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ជាមួយនឹងជ័យជម្នះ ៦ទល់៥ លើក្រុមហ្គាណាក្នុងទីក្រុងគែរកាលពីថ្ងៃសុក្របន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ដ៏អស្ចារ្យយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អាហ្វ្រិកខាងត្បូងនឹងចូលរួម ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសកូតឌីវ័រ ក្នុងនាមជាអ្នកតំណាងអាហ្វ្រិកទាំង៣ ក្នុងចំណោមប្រជាជាតិចំនួន១៦ នៅប្រទេសជប៉ុននៅខែកក្កដា និងសីហាខាងមុខនេះ។ កីឡាករ និងគ្រូបង្វឹកអាហ្វ្រិកខាងត្បូង បានឱបគ្នានៅពហុកីឡដ្ឋានអន្តរជាតិ Cairo ខណៈជនជាតិហ្គាណាជាច្រើន បានយំដោយសារបាត់បង់កៅអី។ ហ្គាណាក៏បានចាញ់ដោយ...
វ៉ាស៊ិនតោន: កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ របស់អាមេរិកមួយរូបបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងធ្វើការជាមួយអេហ្ស៊ីបដើម្បីរារាំងលទ្ធភាពនានាពីការធ្វើកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំងរបស់រុស្ស៊ីដោយព្រមានរដ្ឋាភិបាល Cairo ផងជាមួយនឹងការដាក់ទណ្ឌកម្មប្រសិនបើ នឹងមានកិច្ចព្រមព្រៀងណាមួយ។ មន្ត្រីនោះបាននិយាយក្នុង សន្និសីទកាសែតមួយថាទីក្រុងវ៉ាស៊ីនតោននៅតែធ្វើការជាមួយអេហ្ស៊ីប ដើម្បីដោះស្រាយតម្រូវការការពារជាតិរបស់ខ្លួន។ ប៉ុន្តែយើងក៏មានតម្លាភាព ជាមួយពួកគេដែរប្រសិនបើពួកគេចង់ទទួលបាននូវអ្វីដែល រុស្សីអាចផ្តល់បានហើយអាមេរិកនឹងធ្វើឲ្យពួកគេប្រឈមមុខនឹង ការដាក់ទណ្ឌកម្មដុចគ្នា។ គួរឲ្យដឹងដែរថា សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បានផ្តល់ជំនួយសេដ្ឋកិច្ចនិងយោធារាប់ពាន់លានដុល្លារ...
តូក្យូ៖ សភាប្រទេសជប៉ុន បានអនុម័តសេចក្តីព្រាងច្បាប់មួយនៅថ្ងៃសុក្រនេះ ដើម្បីរឹតបន្តឹងបទប្បញ្ញត្តិ ស្តីពីការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុនជប៉ុន ដែលទាក់ទងទៅនឹងសន្តិសុខជាតិរួមទាំងការផលិតអាវុធ និងថាមពលនុយក្លេអ៊ែរ ដោយអនុវត្តតាមជំហានស្រដៀងគ្នានេះ ដែលត្រូវបានអនុវត្តនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការធ្វើវិសោធនកម្មច្បាប់ប្តូរប្រាក់បរទេស និងច្បាប់ពាណិជ្ជកម្មបរទេស នឹងតម្រូវឱ្យវិនិយោគិនបរទេស ស្វែងរកការជូនដំណឹងជាមុនមុនពេលទទួលបានភាគហ៊ុន ១ ភាគរយ ឬខ្ពស់ជាងនេះនៅក្នុងក្រុមហ៊ុនជប៉ុន ដែលបានចុះបញ្ជីដោយបន្ថយកម្រិតពី ១០ ភាគរយបច្ចុប្បន្ន។ ច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន...
សេអ៊ូល៖ កតិកាសញ្ញាចែករំលែក ព័ត៌មានយោធារវាងជប៉ុន និងកូរ៉េខាងត្បូង នឹងផុតកំណត់នៅចុងថ្ងៃសុក្រនេះ ប្រសិនបើមិនបន្តជាថ្មីទេដោយប្រទេសទាំងពីរបង្ហាញសញ្ញាតិចតួច នៃការធ្វើឱ្យលេចចេញនូវភាពជោគជ័យមុនថ្ងៃកំណត់ នៃកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណាប្រភព ដែលមានទំនាក់ទំនងល្អ នៅក្នុងទំនាក់ទំនងទ្វេភាគីបានបង្ហេីបឲ្យដឹងថា កិច្ចពិភាក្សារវាងភាគីទាំងពីរ នៅតែបន្តដើម្បីជួយដល់កតិកាសញ្ញានេះ។ ប្រទេសជប៉ុន បានជំរុញម្តងហើយម្តងទៀត ដល់ប្រទេសកូរ៉េខាងត្បូង ពិចារណាឡើងវិញនូវការ សម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខព័ត៌មានទូទៅ ដែលមានអាយុកាល ៣ ឆ្នាំដែលត្រូវបានគេស្គាល់ផងដែរថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈវត្តមានសម្ដេច អញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅកូរ៉េ ៤ថ្ងៃនេះ នឹងជួយឲ្យលក្ខខណ្ឌការ របស់បងប្អូនពលករខ្មែរ កាន់តែល្អប្រសេីរឡេីង ។ ខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ វិច្ឆិកានេះថា ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗរួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៌នៅខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។ នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយអោយលក្ខ័ណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ៕
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Jackie Wolcott បានលេីកឡេីងថាប្រទេសកូរ៉េខាងជើង មិនបានបង្ហាញនូវ“ បំណងប្រាថ្នាដ៏ស្មោះត្រង់” ដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ ទោះបីទីក្រុងវ៉ាស៊ីនតោន ខិតខំដើម្បីចាប់ផ្តើមកិច្ចចរចាកម្រិតការងារ របស់ភាគីទាំងពីរឡើងវិញក៏ដោយ។ លោក Wolcott បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ IAEA នៅទីក្រុងវីយែនកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា កូរ៉េខាងជើង បានបរាជ័យក្នុងការចាត់វិធានការ...