តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា លោកកំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយហៅការដាក់ពន្ធគយទៅវិញទៅមក របស់លោកថាជា “វិបត្តិជាតិ” ដែលទាមទារឱ្យមានការឆ្លើយតប “ដែលមិនធ្លាប់មានពីមុនមក” ។ លោក Ishiba បានប្រាប់សភាថា រដ្ឋាភិបាលគួរតែកំណត់ការឆ្លើយតប ប្រកបដោយប្រសិទ្ធភាពបំផុតចំពោះផែនការយកពន្ធ ២៤ ភាគរយលើទំនិញជប៉ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប៉ូឡូញ លោក Michal Kolodziejczak បាននិយាយថា ប្រទេសប៉ូឡូញគួរតែទទួលបាន ផ្នែកមួយនៃកំពង់ផែសមុទ្រខ្មៅ Odessa របស់អ៊ុយក្រែន ដើម្បីប្រើប្រាស់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។ លោកបានថ្លែងបែបនេះថា នេះជាអ្វីដែលខ្ញុំចង់ស្នើហើយ ហេតុអ្វីបានជាយើងមិននិយាយជាមួយ ប្រជាជនអ៊ុយក្រែនអំពីការលក់កំពង់ផែ ឬជួលវាឱ្យពួកយើងរយៈពេល៥០ ឆ្នាំដើម្បីឱ្យប៉ូឡូញអាចមានច្រក គ្រាប់ធញ្ញជាតិផ្ទាល់ខ្លួនរបស់ពួកគេ។ លោកបានបន្ថែមថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន របស់បេសកជនវិនិយោគរបស់ប្រធានាធិបតី Vladimir Putinបានបង្ហាញពីសុទិដ្ឋិនិយមប្រុងប្រយ័ត្ន ចំពោះការធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកមានលក្ខណៈធម្មតា។ លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាអំពីជំហានឆ្ពោះទៅរក ការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។កាលពីមុនលោកក៏ធ្លាប់បានចូលរួម ក្នុងកិច្ចចរចានៅទីក្រុងរីយ៉ាដ និងជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលទៅ សហរដ្ឋអាមេរិកចាប់តាំងពីដំណើរទស្សនកិច្ចការទូត ត្រូវបានផ្អាកនៅឆ្នាំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Kirill Dmitirev បេសកជនវិនិយោគរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកថា បទឈប់បាញ់លើទីតាំងថាមពលដែលមានឈ្មួញកណ្តាលដោយសហរដ្ឋអាមេរិកគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន។ លោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះដើម្បីពិភាក្សាអំពីជំហានបន្ថែមទៀតក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាឡើងវិញដែលកន្លងមកត្រូវបានផ្អាកទាំងស្រុងនៅឆ្នាំ២០២២។ លោក Dmitriev បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ៖យើងកំពុងកត់សម្គាល់ពីភាពវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់យើងឡើងវិញហើយលោកបានបន្ថែមថា៖ការរីកចម្រើនដ៏សំខាន់ត្រូវបានធ្វើរួចហើយនិងកំពុង ឆ្ពោះទៅរកការឈានដល់បទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន។ គួរឲ្យដឹងដែរថាបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោក Trump...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្នុងដែនសមុទ្រនៃខេត្តព្រះសីហនុ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីភាគីចិន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែរាម មុន២សប្តាហ៍ នៃដំណើរទស្សនកិច្ច របស់លោក ស៊ី ជីនពីង មេដឹកនាំកំពូលចិន មកកាន់ប្រទេសកម្ពុជា នាពាក់កណ្ដាលខែមេសានេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានសន្យាថា នឹងចាត់វិធានការសមស្របទាំងអស់ ដើម្បីការពារក្រុមហ៊ុន និងកម្មករប្រេស៊ីលពីគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ លោក Lula da Silva បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅឯវិមាន Planalto Palace ថា “យើងតស៊ូមតិពហុភាគីនិយម និងពាណិជ្ជកម្មសេរី...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា ពន្ធគយដែលដាក់លើទំនិញជប៉ុន ដោយរដ្ឋបាលសហរដ្ឋអាមេរិក គឺជា “វិបត្តិជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ថ្លែងនៅក្នុងសម័យប្រជុំសភា លោក Ishiba បានឲ្យដឹងថា ការយកពន្ធ ២៤ ភាគរយលើការនាំចូលរបស់ជប៉ុន “អាចហៅថាវិបត្តិជាតិ ហើយរដ្ឋាភិបាល កំពុងប្រឹងប្រែងអស់ពីសមត្ថភាពជាមួយគ្រប់ភាគីទាំងអស់”។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងថ្ងៃនេះ និងទៅអនាគត គ្មានគោលបំណង ក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន តាមរយៈការឱ្យប្រទេសណា ឬកងទ័ពប្រទេសណា មកដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនៅលើទឹកដីកម្ពុជានោះទេ ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការចោទប្រកាន់មកលើ កម្ពុជា ចំពោះការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះវិធានការពន្ធរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើអ្វីដែលគេហៅថាការស៊ើបអង្កេតផ្នែកទី២៣២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក He Yadong អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា វិធានការពន្ធផ្នែកទី២៣២ ត្រូវបានវិនិច្ឆ័យជាយូរមកហើយ ដោយប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ជាការរំលោភលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់។ ដោយការដាក់ពន្ធដោយផ្អែកលើ អ្វីដែលគេហៅថា របាយការណ៍ស៊ើបអង្កេតដោយស្វ័យប្រវត្តិ ផ្នែកទី២៣២ ពី ៦ឆ្នាំមុន...
តូក្យូ៖ ប្រទេសជប៉ុន បានសម្តែងការខកចិត្តរបស់ខ្លួន និង “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” ជុំវិញការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធទៅវិញទៅមកលើផលិតផលរបស់ប្រទេសអាស៊ី ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនឱ្យលុបចោលវិធានការនេះ ដែលទីក្រុងតូក្យូអះអាងថា អាចបំពានច្បាប់ពាណិជ្ជកម្មពិភពលោក។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ជំហានរឹតបន្តឹងពាណិជ្ជកម្មដ៏ធំទូលាយរបស់សហរដ្ឋអាមេរិកនឹងមានឥទ្ធិពលអវិជ្ជមានយ៉ាងធំធេងលើទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ លោកបានលើកឡ ងថា លោកនឹងជំរុញឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់...