ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការរដ្ឋសង្គ្រោះបន្ទាន់ (SEC)របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងថា ប្រទេសម៉ុងហ្គោលី បានធ្វើមាតុភូមិនិវត្តចំនួន ២៦០នាក់ តាមជើងហោះហើរមកពី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ ។ គណៈកម្មាធិការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយ នៅថ្ងៃអាទិត្យនេះថា ជើងយន្តហោះទៅមក ក្រុងសេអ៊ូល-អ៊ូឡង់ បាទ័រ បានធ្វើការចុះចតនៅឯ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងកាលពីថ្ងៃសៅ៍ថា មានជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង ២០០នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្រុមឆ្មាំសមុទ្រឆ្នេរសមុទ្រខាងកើត នៃប្រទេសលីប៊ីនៅក្នុងរយៈពេល ២៤ម៉ោង ។ អង្គការ IOM បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ជនអន្តោប្រវេសន៍ជាង...
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២.២៨៩.៤៣០ហិកតា ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន ២.៥៨៨.១៣០ហិកតា ។ ក្នុងចំណោមការបង្កបង្កើន ផលស្រូវរដូវវស្សា ដែលសម្រេចបានជាង...
ភ្នំពេញ៖ កម្ពុជា នាំចេញអង្ករដែលបានឆ្លងកាត់ ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ សម្រេចបាន ៤២៦.០៧៣ តោន កើនឡើងប្រមាណ ១១៨.០៦០តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣ តោន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ៣១...
បរទេស៖ អ្នកជំងឺកូវីដ១៩ អាយុ ៧០ ឆ្នាំ ដែលមានជំងឺច្រើនមុខ បានស្លាប់នៅថ្ងៃសុក្រ ដែលនេះជាមរណភាពដំបូង របស់អ្នកដែលឆ្លងជំងឺនេះ នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលបាននិយាយ នៅរសៀលថ្ងៃសុក្រនេះថា “អ្នកជំងឺទី ៤២៨ ”...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីអាកាសធាតុនៅកម្ពុជា ដោយក្រសួងបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ខេត្តមាត់សមុទ្រ និងនៅភាគឦសាន នឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ។ ក្រសួងធនធានទឹកបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះ ហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើងនៅថ្ងៃទី ២...
បរទេស៖ មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍ បានច្រានចោលកិច្ចចរចាគ្នា ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រនេះ និងបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ ប្រឆាំងនឹងការដាក់ សម្ពាធរបស់អាមេរិក។ នៅក្នុងសុន្ទរកថាមួយ ផ្សាយបន្តផ្ទាល់លើ កញ្ចប់ទូរទស្សន៍ លោក Ayatollah...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ទណ្ឌកម្មផ្នែក ការធ្វើដំណើរនិងហិរញ្ញវត្ថុ លើនាយកដ្ឋានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី និងលើក្រុមហ៊ុនមកពី ប្រទេសកូរ៉េខាងជើង និងប្រទេសចិន ជុំវិញការសង្ស័យ បានចូលរួមក្នុងការវាយប្រហារ តាមអ៊ីនធឺណេតដ៏ធំ នៅទូទាំងពិភពលោក។ ក្នុងទណ្ឌកម្មដំបូងបំផុត ពាក់ព័ន្ធការវាយប្រហារ តាមអ៊ីនធឺណេតនេះ សហភាពអឺរ៉ុបបានផ្តោតគោលដៅ លើនាយកដ្ឋានទទួលបន្ទុក បច្ចេកវិទ្យាពិសេសរបស់ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី ដែលមានឈ្មោះថា...