ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយលោក គឹម សុខ បានដៀមដាមចំៗទៅលើក្រុមអតីត មន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP)ថា បានត្រឹមតែស្រែកលំៗ និងល្វើយពីក្រៅប្រទេសមក តែមិនព្រមមករួមកំលាំងក្នុងស្រុក។ លោកលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា “មន្ត្រីជាន់ខ្ពស់នៃ CNRP មិននាំគ្នាចូលធ្វើសកម្មភាពក្នុងស្រុក ក្នុងកម្លាំងរួបរួម ហើយនៅតែឆ្លើយតប សើៗល្វើយៗលំៗពីក្រៅដូចសព្វថ្ងៃ” ។ ជាមួយគ្នានេះ...
កំពង់ចាម៖ ក្នុងពិធីប្រកាសតែងតាំង លោកវង្ស ប៊ុនវិសុទ្ធ ចូលកាន់តំណែងជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដាំផ្ញើរ ឲ្យលោកវង្ស ប៊ុនវិសុទ្ធ ដឹកនាំនយោបាយព្រហ្មទណ្ឌ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ គុណភាពនៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ជូនប្រជាពលរដ្ឋ ។ លោក...
ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួន ៤៧គ្រួសារ មកពី ឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល។ ថ្លែងនៅចំពោះមុខគ្រួសារ អតីតយុទ្ធជនលោក គីម រិទ្ធី បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានឹងទទួល បានផលប្រយោជន៍ច្រើនជាងប្រទេសចិន ពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន FTA ។ ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA នៅថ្ងៃទី២៨ កក្កដា លោក រដ្ឋលេខាធិការមានប្រសាសន៍ថា កម្ពុជាបានបើកផ្សារ ដែលអាចនាំចូលទំនិញ ៣៤០មុខ ទៅចិនដែលមុខទំនិញទាំងអស់នោះ ត្រូវបានចុះពន្ធទៅ ០% ភ្លាមៗប្រហែលជា ៩៥% មានដូចជា ផលិតផលកសិកម្ម និងផលិតផលសម្រេចហើយនៅសល់ ៥% ទៀត នឹងចុះពន្ធជាបន្តបន្ទាប់ក្នុងរយៈពេលពី ១០-២០ឆ្នាំ ទើបដល់ ០% ។ លោកបន្តថា ការនាំចូលរបស់កម្ពុជាទៅចិន មានល្បឿនប្រហែលជា ២០-២៥% ហើយក្នុងឆ្នាំ២០១៩កន្លងទៅ ដោយនាំចេញទៅចិនកើនឡើងដល់ ១ពាន់លានដុល្លារ និង នាំចូលពីចិនជិត ៧ពាន់លានដុល្លារ ហើយល្បឿននៃការនាំចេញនាំចូល គឺកម្ពុជាលឿនជាងចិន ។ លោកបន្ថែមថា ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពឲ្យ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំពោះពេលវេលានៃ ការចុះហត្ថលេខា នៅពេលណានោះ នឹងជម្រាបជូននាពេលក្រោយ ។ ក្នុងឱកាសនោះដែរលោក ចាន់ សុភាព អគ្គនាយករង នៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ បានលើកឡើងដែរថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែល មានសំណួរមួយថា ចិននឹងអាចមានផលប្រយោជន៍ ពី FTA នេះច្រើនជាងកម្ពុជា គឺសុំឲ្យលុបបំបាត់នូវការគិតអវិជ្ជមាននេះចេញ ។ ទោះជាអត់មាន FTA នេះ ក៏កម្ពុជានៅតែត្រូវការនាំទំនិញ មកពីចិនដដែល…កម្ពុជា សម្រុកពន្ធនាំចូលទំនិញទៅចិន បានច្រើនភាគរយជាងចិន ។ ចឹងបានថា កុំឲ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ» ។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងហើយ សម្រាប់កម្ពុជា ៕ ដោយ ខា ដា
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយក្នុងបទសម្ភាសន៍ ចេញផ្សាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានបដិសេធច្រានចោលសំណើមួយ ចេញដោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលឲ្យអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យវិលចូលក្នុងក្រុមប្រទេស G7 ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត។...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ កក្កដានេះ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់នៃ កិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA» ។
បរទេស៖ ជាការឆ្លើយតបនឹងការ រិះគន់របស់លោកមុននេះ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកបាននិយាយត្រឹមត្រូវ ជាងមនុស្សដទៃទៀត ហើយវីរុសនឹងរលត់ ទៅទីបំផុតហើយអ្វីៗនឹងត្រឹមត្រូវឡើងវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានសភាគឺលោកស្រី Nancy Pelosi ធ្លាប់បានរិះគន់ប្រធានាធិបតី ដូ ណាល់ត្រាំ ម្តងទៀតចំពោះការចាត់វិធានការរបស់លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូ ណាល់ត្រាំ បានបន្ទោសខ្លួនឯងចំពោះ ប្រទេសចិនហើយបានសន្យាថា ការចរចាពាណិជ្ជកម្មរបស់លោក ជាមួយទីក្រុងប៉េកាំង នឹងផ្តល់ផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដល់ប្រជាជនអាមេរិក ជារៀងរាល់ថ្ងៃសូម្បីតែទ្រព្យសម្បត្តិ ដែលគ្រប់គ្រងដោយលោក ត្រាំ បានបន្តរួមចំណែកដល់ឱនភាព ពាណិជ្ជកម្មជាមួយប្រទេស ដែលលោកបានលើកឡើង។ ចាប់តាំងពីខែកញ្ញាឆ្នាំមុន ទ្រព្យសម្បត្តិរបស់ ត្រាំ នៅសហរដ្ឋអាមេរិកបាននាំចូល ទំនិញពីប្រទេសចិន ជាង...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តកើនឡើង នូវជំងឺកូវីដ១៩ នៅឡើយនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹកក៏ដូចជាអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺនេះ និងត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធាននានា ដែលក្រសួងសុខាភិបាលបានណែនាំ ដើម្បីបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨...