បរទេស៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កំពុងតែត្រៀមរៀបចំដោះលែង អ្នកទោសពួកតាលីបង់ចំនួន ១.៥០០នាក់ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលអង្គការសហប្រជាជាតិ គាំទ្រការជម្រុញដឹកនាំ ដោយសហរដ្ឋអាមេរិក ឲ្យបញ្ចប់សង្គ្រាមអូសបន្លាយ ១៨ឆ្នាំនៅអាហ្វហ្គានីស្ថាន។ ក្រឹត្យពីរទំព័រចុះហត្ថលេខាដោយលោក Ashraf Ghani ដែលតម្រូវឲ្យអ្នកទោសតាលីបង់ ដោះលែងទាំងអស់ ផ្តល់ការធានាជាលាយល័ក្សអក្សរថា មិនវិលត្រឡប់ទៅទីលាន ប្រយុទ្ធទៀតនោះទេនោះ...
បរទេស៖ មន្ត្រីយោធាប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅថ្ងៃពុធនេះ ពីឡុតកងកម្លាំងទ័ពអាកាសប៉ាគីស្ថានមួយរូប បានស្លាប់បាត់បង់ជីវិត នៅពេលដែលយន្តហោះចម្បាំង F-16 បានជួបគ្រោះថ្នាក់ធ្លាក់ ក្នុងអំឡុងពេលហាត់សម សម្រាប់ព្យុហយាត្រា នាពេលខាងមុខ នៅទីក្រុងអ៊ីស្លាម៉ាបា ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា...
ផ្តើមឆ្នាំ២០២០ ជម្ងឺរលាកសួតដោយ វីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ត្រូវបានផ្ទុះឡើងក្នុងទីក្រុងអ៊ូហាន់ នៃខេត្តហ៊ូប៉ី ប្រទេសចិន និងត្រូវបានរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន បានយកចិត្តទុក ដាក់ខ្ពស់ចំពោះបញ្ហានេះ។ លោក Xi Jinping ប្រធានាធិបតីចិន បានអញ្ជើញដឹកនាំ និងចាត់ចែងដោយផ្ទាល់, លោក Li Keqiang នាយករដ្ឋមន្ត្រីចិន...
ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានអះអាងថា បច្ចុប្បន្នមានតែធនាគារអេស៊ីលីដា តែមួយគត់ ដែលហ៊ានបោះផ្សាយ លក់មូលបត្រជាសាធារណៈ ឬមូលហៅថាមូលបត្រ កម្មសិទ្ធិមុនគេ ខណៈមានធានាគារផ្សេងទៀត មិនទាន់ហ៊ានលក់មូលបត្រកម្មសិទ្ធ របស់ខ្លួនឡើយ ដោយមានតែលក់ ជាមូលបត្របំណុលតែប៉ុណ្ណោះ។ ក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ទើបតែតាំងថ្មី ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដី ការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិតជំនាញ នៃក្រសួងសុខាភិបាលកម្ពជា នៅព្រឹកថ្ងៃទី១១ខែមីនានេះបានចុះយកវត្ថុសំណាករបស់អ្នកដំណើរ និងបុគ្គលិកបម្រើ ការងារ ចំនួន ៦៤នាក់ នៅលើនាវាមកពិនិត្យ និងបញ្ជូនទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នាវាទេសចរណ៍នេះ បានមកសំចត នៅកំពង់ផែទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយអ្នកដំណើរ និងបុគ្គលិកទាំង៦៤នាក់ ពុំត្រូវបានអនុញ្ញាតឱ្យឡើងគោកទេ ដោយត្រូវពិនិត្យតាមដាន១៤ថ្ងៃសិន បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩។...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍មកថា មានករណីជំងឺ COVID-19 ថ្មីចំនួន០៣ករណី ដែលសរុបពលរដ្ឋថៃ នៅត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យប្រទេសនេះ មានអ្នកឆ្លងវីរុសដល់ទៅ ៥៣នាក់ ។ ករណីដំបូងដែលគេរកឃើញនោះ គឺកើតលើបុរសម្នាក់ដែលមានអាយុ ៤១ឆ្នាំ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺម្នាក់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿន និងក្រើនរំលឹក ដល់គ្រប់អង្គភាព ស្ថាប័នក្រោមចំណុះក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យយកចិត្ត ទុកដាក់ជួយដល់ក្រុមការងារ យេនឌ័រក្រសួង និងក្រុមការងារយេនឌ័រ តាមបណ្ដាអគ្គនាយកដ្ឋាន។ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លង ទៅទៀត។ សម្ដេចតេជោ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយកោត សរសើរចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងក្លឹបអ្នកការសែតកម្ពុជា បាននិងកំពុងបើកកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មានចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោយកម្ពុជារកឃើញ ៣ករណី បានឆ្លងជំងឺនេះ ៕ ដោយ៖ ធី លីថូ