ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩៖៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្វាយរៀង» ។ សន្និសីទនេះ ជាលើកទី២២ សម្រាប់បណ្តារាជធានីខេត្តចាប់តាំងពីថ្ងៃ១៨ ខែមិនា ឆ្នាំ២០២០។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា អោយបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើប្រាស់ ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ...
ភ្នំពេញ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូច ក្រសួងមហាផ្ទៃបានប្តេជ្ញា នឹងរៀបចំនូវកិច្ចប្រជុំ ពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាព ជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេស ពង្រីកពង្រឹងដំណើរការលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសរួមស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិ ភាក្សាពិគ្រោះយោបល់លើសំណើសុំធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល...
បរទេស៖ មន្ត្រីនុយក្លេអ៊ែអ៊ីរ៉ងមួយរូប បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ហេតុការណ៍អគ្គិភ័យមួយ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ក្រោមដី Natanz បានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដែលអាចនឹងធ្វើឲ្យយឺតយ៉ាវ ដល់ការអភិវឌ្ឍម៉ាស៊ីនទំនើប ប្រើសម្រាប់ចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ។ មន្ត្រីអ៊ីរ៉ង់ចំនួន៣រូប ដែលនិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានធ្វើការអះអាងថា ពួកគេជឿជាក់ថា ហេតុការណ៍អគ្គិភ័យនេះ គឺជាលទ្ធផលនៃការវាយប្រហារ តាមអ៊ីនធឺណេតមួយ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន ២១នាក់ ត្រូវបានគេប្រកាសថា កំពុងបាត់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពីមានករណីក្រឡាប់ទូកលិច នៅទន្លេ Benue ជាទីតំបន់កុលសម្ព័ន្ធដ៏ធំមួយ នៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា ។ លោកស្រី Catherine Anene អ្នកនាំពាក្យប៉ូលិសប្រចាំនៅ Benue...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣៦នាក់ គិតត្រឹមថ្ងៃអាទិត្យ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ៤៤.៨០០នាក់ ។ ក្នុងចំណោមករណីថ្មី មាន ៧នាក់មកពីខាងក្រៅ និង១៨នាក់ នៅក្នុងសហគមន៍ និងមួយចំនួនដែលនៅសេសសល់...
ភ្នំពេញ៖ ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ បានឯកភាពគ្នាប្រកបដោយ ស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទ ចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១ វិញ។
បរទេស៖ ផ្លូវដែកដឹកទំនិញមួយខ្សែ ដែលតភ្ជាប់ប្រទេសកូរ៉េខាងជើង ប្រទេសរុស្ស៊ីនិងប្រទេសចិន មានពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការ សាកល្បងហើយ នេះបើតាមការប្រាប់ឲ្យដឹង ពីសហគ្រាសរដ្ឋរបស់ប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ផ្លូវសូត្រដែនសមុទ្រ អាស៊ីឦសានក្នុងខេត្ត Jilin បាននិយាយលើគេហទំព័រខ្លួនថា រថភ្លើងមួយគ្រឿងផ្ទុកទូកុងតឺន័រចំនួន៦ បានធ្វើដំណើរចេញពីទីក្រុង Hunchun កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងមួយម៉ោងក្រោយមក...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា លោក Quratul Ain អ្នកនាំពាក្យមកពីអង្គភាព អាយស្ម័យយាន របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ រថភ្លងមួយខ្សែបុកនឹងរថយន្ត ដឹកដំណើរធុនតូចចំនួន ១គ្រឿង នៅក្រុង Sheikhupura ភាគខាងកើតប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់អ្នកដំណើររហូតដល់ ២២នាក់ គិតត្រឹមយប់ថ្ងៃសុក្រ...
សេអ៊ូល៖ រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តថវិកាចំនួន ៣៥,១ ពាន់ពាន់លានវ៉ុន (២៩,៣ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃមេរោគថ្មីដែល កំពុងបន្តកើតមាននៅទីនោះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពីការរាតត្បាតដោយជំងឺនេះ។ ថវិកាឆ្លើយតបបន្ថែមនៃជំងឺកូវីដ-១៩ ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំ ពេញអង្គរបស់អង្គជំនុំជម្រះ ដោយមានការគាំទ្រពីសមាជិកចំនួន ១៧៩ នាក់ក្នុងចំណោមសមាជិកសភា ១៨៧នាក់ ដែលមានវត្តមានសម្រាប់ការបោះឆ្នោត។ ថវិកាដែលបានអនុម័តមានចំនួន ២០០ពាន់លានវ៉ុន...